ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អភិបាលខេត្តកំពង់ស្ពឺ ប្រកាសផ្តល់រង្វាន់សម្រាប់សិស្សដែលប្រឡងជាប់និទ្ទេស A នឹងទទួលបានម៉ូតូម្នាក់មួយគ្រឿង

    BY Khmernote Media December 5, 2022
    អភិបាលខេត្តកំពង់ស្ពឺ ប្រកាសផ្តល់រង្វាន់សម្រាប់សិស្សដែលប្រឡងជាប់និទ្ទេស A នឹងទទួលបានម៉ូតូម្នាក់មួយគ្រឿង

    ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃចន្ទ ទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញជាអធិបតីកាត់វិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២១-២០២២ នៅមណ្ឌលវិទ្យាល័យកំពង់ស្ពឺ។

    ក្នុងឱកាសនោះដែរ ឯកឧត្តម វ៉ី សំណាង បានប្រកាសចំពោះមុខសិស្សានុសិស្សទាំងអស់ លោកពិតជាមានមោទកភាពចំពោះកូនក្មួយ ជាបេក្ខភាពប្រឡងកាលពីឆ្នាំកន្លងទៅ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រ រហូតប្រឡងជាប់លើសពីការរំពឹងទុក។ លោកថា មិនខុសពីឆ្នាំមុននោះទេ សម្រាប់សិស្សដែលប្រឡងជាប់និទ្ទេស A នឹងទទួលបានម៉ូតូម្នាក់មួយគ្រឿង។

    ឯកឧត្តម បានបន្ដថា ចំពោះឆ្នាំនេះថ្វីត្បិតជំងឺកូវីដ១៩ មិនទាន់រលាយបាត់ទៅវិញក៏ពិតមែន ប៉ុន្តែក្រោមនយោបាយចាក់ស្រោចវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល កូនក្មួយមានឱកាសច្រើន ក្នុងការសិក្សារៀនសូត្រជាមួយលោកគ្រូ អ្នកគ្រូក្នុងសាលា។ ទន្ទឹមនិងការរៀនសូត្របានពេញលេញនេះ លោកសង្ឃឹមថា កូនក្មួយនឹងអាចប្រឡងជាប់ ហើយជាប់ច្រើនជាងឆ្នាំមុនៗ ពិសេសគឺទទួលបាននិទ្ទេស A បានច្រើននាក់ ហើយទទួលបានម៉ូតូម្នាក់១គ្រឿងទៀតផងដែរ។

    ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២នេះ មានចំនួន៤,៦៩៥នាក់ ស្រី២៥១៨នាក់។ ចំពោះមណ្ឌលប្រឡងចំនួន១១មណ្ឌល និងមានបន្ទប់ប្រឡង១៨៨បន្ទប់ ៕

    Share This Post: