«ជីវិតតូចធំសុទ្ធតែសុំផ្ញេីវាសនាលេីអ្នកបេីកបរ» បទចម្រៀងដ៏សោកសៅពី ទូច ស្រីលក្ខ័
- BY
- Naren
- December 6, 2022
(ភ្នំពេញ)៖ តារាចម្រៀង ទូច ស្រីលក្ខ័ បានបង្ហាញស្នាដៃបទចម្រៀងដ៏សោកសៅដែលមានចំណងជើង ««ជីវិតតូចធំសុទ្ធតែសុំផ្ញេីវាសនាលេីអ្នកបេីកបរ» ទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្ន ជាពិសេសលើករណីថ្មីៗដែលជនបង្កបើកបរទាំងស្រវឹងលើស ល្បឿនកំណត់បុកមួយគ្រួសារដែលមានកូនតូច ហើយព្យាយាមរត់គេចនៅលើស្ពានជ្រោយចង្វារ។

ទូច ស្រីលក្ខ័ បានសរសេររៀបរាប់ថា៖ «សូមឱ្យបងប្អូនប្រជាជនខ្មែរស្តាប់ហេីយពិចារណា ហេីយមានការប្រុងប្រយ័ត្នទាំងអស់គ្នារាល់ការបេីកបរ កុំឱ្យមានវិប្បដិសារីពេលដែលបាត់បង់មនុស្សជាទីស្រលាញ់របស់យេីងដេាយសារតែគ្រេាះថ្នាក់ចរាចរណ៍ឱ្យសេាះ ឈឺចាប់ណាស់ឃេីញបុកស្លាប់សឹងតែរាល់ថ្ងៃបែបនេះ។ សូមផ្ញេីបទចំរៀងមួយបទនេះជូនបងប្អូនប្រជាជនខ្មែរទូលទាំងប្រទេសចំណងជេីង ជីវិតតូចធំសុទ្ធតែសុំផ្ញេីវាសនាលេីអ្នកបេីកបរ»៕


- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






