«ឈុតសម្បត្តិមនុស្សជាតិ» ដែល Mister Friendship Cambodia នឹងយកទៅបង្ហាញលើឆាកប្រកួតនៅប្រទេសថៃ
- BY
- Naren
- December 10, 2022
(ភ្នំពេញ)៖ ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមបង្ហាញនូវឈុតតំណាងជាតិកម្ពុជាដែល លោក ហ៊ាប ស៊ាងហ៊ុយ បុរសឯកមិត្តភាពកម្ពុជា – Mister Friendship Cambodia 2022 នឹងយកទៅប្រកួតបុរសឯក Mister Friendship International 2022 នៅប្រទេសថៃ។

«ឈុតសម្បត្តិមនុស្សជាតិ» ដែលច្នៃដោយ លោក ថៃ សាន មានភាពប្រណិត និងមានអត្ថន័យដូចខាងក្រោមនេះ «ជីវិតវប្បធម៌មនុស្សជាតិខ្មែរ និងតន្ត្រីខ្មែរ ថ្វីត្បិតតែមានវាសនាអភ័ព្វ ក្នុងរបបស្បៃខ្មៅងងឹត របបប្រល័យពូជសាសន៍ របបយង់ឈ្នងពលពត។ អ្វីៗគ្រប់យ៉ាងស្ទើរធ្លាក់ដល់សូន្យ មរតកវប្បធម៌ខ្មែរជាច្រើន បានបន្យល់ពីរបបនេះ មិនថាជីវិតមនុស្ស បានតស៊ូរហូតទទួលបានថ្ងៃកំណើតទីពីរ ថ្ងៃ០៧ មករា ។ ខ្មែរមានជំនឿថា គ្រប់យ៉ាងនៃមរតកដូនតា តែងមានព្រលឹងនិង ទេពថែរក្សា ឧបករណ៍តន្ត្រីចាបុីដងវែងខ្មែរ ជាឧបរណតន្ត្រី ដែលមានសូរសៀង ដាស់តឿនអប់រំកុលបុត្រប្រុសស្រី នៃរសនិយមជាខ្មែរ ។ ចាបុីដងវែងខ្មែរ ជាមរតកនៃមនុស្សជាតិ ដែលអង្កការ យូនេស្គូ (UNESCO) បញ្ចូលជាមរតកអរូបិយនៃមនុស្សជាតិ ក៏ដូចជាសកល»។ ការប្រកួតបុរសឯក Mister Friendship International 2022 នៅប្រទេសថៃ ធ្វើឡើងពីថ្ងៃទី០៨ ខែធ្នូ រហូតដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ដែលជាយប់វគ្គផ្តាច់ព្រ័ត្រ៕








- Share This Post:






