សិល្បៈ

សាពូន មីដាដា រម្លឹកកាលពី១៦ឆ្នាំមុន ដែលលោកច្រៀងចម្រៀង២បទ ទទួលបាន២ម៉ឺនដុល្លារពីឯកឧត្តម ខៀវ កាញារីទ្ធ

BY
Khmernote Media
December 13, 2022

អតីតតារាចម្រៀង សាពូន មីដាដា ថ្មីៗនេះបានបង្ហោះសារដោយលើកឡើងថារដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ ជារដ្ឋមន្ត្រីដែលចិត្តសប្បុរស ក្រោយពី ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបានផ្តល់ថវិកាសម្រាប់ទិញផ្ទះជាជម្រកស្នាក់នៅដល់ អតីតភរិយាខ្លួន​គឺ សឿ សុធារ៉ា។ សាពូន មីដាដា ក៏បានរំម្លឹកកាលពី១៦ឆ្នាំមុនដែលខ្លួនទទួលបានថវិកា២ម៉ឺនដុល្លារពីឯកឧត្តម ខៀវ កាញារីទ្ធ​ ក្រោយពីបានបកស្រាយបទចម្រៀងចំនួន២បទ ដែលថ្ងៃនោះជាថ្ងៃលើកដំបូងក្នុងឆាកជីវិតដែលខ្លួនបានទទួលប្រាក់ដ៏ច្រើនបែបនេះ។

សាពូន មីដាដា បានសរសេររៀបរាប់ថា៖ «ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីដែលចិត្តសប្បុរសបំផុត កាលពី១៦ឆ្នាំមុនជាលើកដំបូងខ្ញុំមានកិត្តិយសដែលគាត់ហៅខ្ញុំទៅKaraoke ផឹកស្រាពីរចានចង្កឹះ និងច្រៀងចម្រៀងពីរបទជូនគាត់ស្តាប់ គឺបទ ពុកអើយ ម៉ែអើយ និងបទ និយមន័យស្នេហ៍ ហើយគាត់បានសរសើរថា ..សំពូនហ្អែងច្រៀងពិរោះណាស់ អ្នកចម្រៀងឥលូវហ្អែងច្រៀងពិរោះជាងគេ ណេះ*អញឲ្យហ្អែង2ម៉ឺន$ សំរាប់ចម្រៀងពីរបទនេះ ថ្ងៃនោះជាថ្ងៃដែលខ្ញុំស្គាល់ប្រាក់ម៉ឺន$ក្នុងឆាកជីវិត ខ្ញុំបានយកប្រាក់នោះទាំងត្រេកអរបំផុតមកថ្វាយបង្គុំជូនម្តាយឪពុកខ្ញុំ។ ហើយថ្ងៃនេះគាត់បានជួយ អតីតភរិយាខ្ញុំ និងកូនៗខ្ញុំទៀត លោកមានដួងចិត្តមហិមាណាស់ សូមលោកជួបតែពុទ្ធពរទាំងបួនប្រការគឺ: អាយុ វណ្ណ: សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

Share This Post: