ASUS ដាក់បង្ហាញស្មាតហ្វូថ្មី ZenFone Max M2 និង ASUS ZenFone Max Pro M2 ដែលមានកម្លាំងថ្មធំ សមត្ថភាពខ្លាំង និងមានភាពរឹងមាំ
កាលពីថ្ងៃទី ១០ ខែមករា កន្លងទៅនេះ ក្រុមហ៊ុន ASUS បានប្រកាសចេញម៉ូដែលទូរស័ព្ទសេរ៊ីថ្មរបស់ខ្លួនចំនួន២ម៉ូដែល នោះគឺZenfone Max (M2) និង ZenFone Max Pro (M2) ដែលមានគុណតម្លៃ និងភាពលើសគេដូចទៅនឹងអ្នកជំនាន់មុនរបស់ខ្លួនដ៏ល្បីល្បាញ គឺZenfone Max M1 និងZenfone Max Pro M1។ ប៉ុន្តែអ្នកជំនាន់ក្រោយត្រូវបានយកឈ្នះអ្នកជំនាន់មុនដោយមានល្បឿនកាន់តែលឿនជាងមុន ធុនជាងមុន និងមានគុណភាពផ្នែកកាមេរ៉ាបានល្អជាងមុនថែមទៀតផង។

កម្លាំងម៉ាស៊ីនខ្លាំង
ZenFone Max Pro M2 ត្រូវបានបំពាក់ដោយ Qualcomm Snapdragon 660 Mobile Platform14nm (Qualcomm Snapdragon 632 សំរាប់Zenfone Max M2ដែលមានវត្តមានសហការជាមួយបច្ចេកវិទ្យាQualcomm AI Engine, នោះវាធ្វើអោយទូរស័ព្ទនេះផ្តល់នូវការប្រើប្រាស់បានរលូនល្អ មានភាពឆ្លើយតបរហ័ស និងមានកម្លាំងប្រតិបត្តិការខ្លាំងខ្លាលើសមុនដល់ទៅ១១% និងមានទំហំរ៉េម៤ជីនិង៣ជីដែលអាចអោយលោកអ្នកប្រើប្រាស់ក្នុងការលេងហ្គេម និងធ្វើការងារជាច្រើនក្នុងពេលតែ១បាន។ ទូរស័ព្ទនេះក៏មាននូវរន្ធបញ្ចូលស៊ីមចំនួន២ បូកនឹងរន្ធដាក់អង្គចងចាំបានរហូតដល់ទៅ2Tឯណោះ។

ថ្មទំហំធំបំផុត
Zenfone Max Pro M2មានទំហំថ្ម 5000mAH (4000mAHសំរាប់Zenfone Max M2) លោកអ្នកអាចបើក4Gចោលបានដល់ទៅ 35 ថ្ងៃ និងនិយាយទូរស័ព្ទដោយបើក3G បាន៤៥ម៉ោងtalk time, លេងហ្គេមទូទៅបាន10 ម៉ោង មើល YouTubeបាន19 ព្រមទាំងបើកអ៊ីនធឺណែតដោយប្រើWi-Fi បានដល់ទៅ២៣ម៉ោងថែមទៀតផង។

Max durability
ZenFone Max Pro គឺជាទូរស័ព្ទដៃទី១បង្អស់បើប្រៀបធៀបជាមួយដៃគូប្រកួតប្រជែងរបស់ខ្លួនដែលជាប្រភេទទូរស័ព្ទដំបូងគេដែលបំពាក់ដោយ Corning® Gorilla® Glass 6 ដែលមានភាពធុនជាង Gorilla Glass 5ដល់ទៅ២ដងជាមួយរាងកញ្ចក់កោង2.5Dដែលរំលេចភាពស្រស់ស្អាតបំផុត។

កាមេរ៉ាដ៏ឆ្លាតវៃ
ភាពវៃឆ្លាតក្នុងការបំពាក់នូវកាមេរ៉ាភ្លោះដែលមានប្រព័ន្ធAI ដូចទៅនឹងសេរ៊ីZenFone 5នោះលោកអ្នកនឹងទទួលបាននូវបទពិសោធន៍ក្នុងការថតរូបបានយ៉ាងល្អពិសេសគ្រប់ពេលវេលា។ កំរិតរេសូលុយស៊ិនខ្ពស់ កាមេរ៉ាSony® IMX486 បច្ចេកវិទ្យាជំនួយភាពញ័រ Electronic Image Stabilization (EIS) ការចាប់ផ្តោតលើរូបភាពមិនថាថ្ងៃឬយប់ និងការថតរូបដោយផ្តាច់រូបភាពចេញពីផ្ទៃក្រោយ អាចអោយលោកអ្នកថតរូបភាពបានដូចទៅនឹងអ្វីដែលពួកយើងបានឃើញ។

ភាពសប្បាយរីករាយក្នុងការប្រើប្រាស់ដល់កំរិតកំពូល
អេក្រង់ high-res 6.3-inch FHD+ (2280 x 1080) ដែលបំពាក់នៅលើ ZenFone Max Pro រួមជាមួយRatio 19:9, 94% NTSC color gamut, ពន្លឺភ្លឺល្អកំរិត 450cd/m2 , high 1500:1 contrast ratio, ប្រព័ន្ធបំពងសម្លេងដែលមានម៉ាញេទិចចំនួន៥, និងបច្ចេកវិទ្យា NXP low-distortion smart នោះយើងនឹងទទួលបានការកំសាន្តសប្បាយឥតឈប់ឈរក្នុងការប្រើប្រាស់ទូរស័ព្ទនេះ។

ការរចនារូបរាងដ៏គួរអោយទាក់ទាញ និងភាពងាយស្រួលក្នុងការប្រើប្រាស់បំផុត
ZenFone Max Pro is គឺជាទូរស័ព្ទទី១ដែលប្រើប្រាស់ការរចនាប្រភេទផ្ទៃមុខកាត់ eye-catching Wave ដែលផ្គុំឡើងដោយ១៦ស្រទាប់ និងធ្វើអោយមានភាពលេខធ្លោគ្រប់ជ្រុងទាំងអស់នៃទូរស័ព្ត ផ្សំជាមួយផ្ទៃកោងបែប 3Dដែលជាការរចនាកំរ និងមានភាពងាយស្រួលក្នុងការកាន់ប្រើប្រាស់។

ទូរស័ព្ទនេះប្រើជាមួយប្រភេទស៊ីម 4G LTE ទាំង២ស៊ីម(dual SIM/dual standby) នឹងអាចបន្ថែមអង្គចងចាំបានដល់ទៅ2TBជាមួយនឹងការទ្រទ្រង់បាននូវ NFC ដែលមានភាពងាយស្រួលបំផុត។
ASUS ZenFone Max Pro (M2) ក៏ដូចជា ASUS ZenFone Max (M2) នឹងដាក់ដំណើរការលក់ជាផ្លូវការណ៍ឆាប់ៗនាចុងខែមករានេះ។ សូមទទួលយកពត៌មានតាមរយៈគេហទំព័រហ្វេសប៊ុក ASUS (KH)។
ដោយទទួលសែនពីជំនាន់មុនទូរស័ព្ទដៃទាំង២ប្រភេទដែលជាសេរ៊ីចុងក្រោយរបស់ក្រុមហ៊ុនASUSនេះមានទំហំថ្មធំ កម្លាំងម៉ាស៊ីនខ្លាំងដែលអាចអោយលោកអ្នកសប្បាយនឹងប្រើប្រាស់វាអោយបានយូរ។
