ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    យន្តហោះខ្នាតតូចដើរដោយអគ្គិសនីសាកថ្មម្តងអាចហោះបាន៣០នាទី ឯតម្លៃវិញអាចទិញផ្ទះបានមួយខ្នងនៅ (មានវីដេអូ)

    BY Khmernote Media January 15, 2019
    យន្តហោះខ្នាតតូចដើរដោយអគ្គិសនីសាកថ្មម្តងអាចហោះបាន៣០នាទី ឯតម្លៃវិញអាចទិញផ្ទះបានមួយខ្នងនៅ (មានវីដេអូ)

    យន្តហោះខ្នាតតូច ឬតាមភាសាបច្ចេកទេសគេហៅថា​ HOVERBIKE សេរីថ្មី ត្រូវបានគេដាក់បង្ហាញជាផ្លូវការហើយនៅឯមជ្ឈមណ្ឌល CES  ក្រុង Las Vegas សហរដ្ឋអាមេរិក។ យន្តហោះខ្នាតតូចនេះដើរដោយថាមពលអគ្គីសនី និងអាចប្រើប្រាស់បានក្នុងរយៈពេល ៣០ នាទីរាល់ការសាកថ្មម្តង។ លក្ខណៈពិសេសផ្សេងទៀតរបស់យន្តហោះខ្នាតតូចនេះមានដូចជា វាអាចហោះហើរផុតពីដីបានកម្ពស់ ៥ ម៉ែត្រ និងអាចបើកបរបានក្នុងល្បឿនអប្បបរិមា ៩៦ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាត្រូវបានគេដាក់លក់ក្នុងតម្លៃ ១៥០,០០០ ដុល្លារអាមេរិក។

    សូមបញ្ជាក់ជូនថា យន្តហោះប្រភេទនេះមិនត្រូវបានគេលក់លើទីផ្សារសម្រាប់មហាជនទូទៅទិញយកទៅប្រប្រាស់ជាលក្ខណៈឯកជននោះទេ ព្រោះវាមិនអាចយកទៅប្រើប្រាស់លើផ្លូវសាធារណៈបានដូចយានជំនិះផ្សេងទៀតនោះទេ។ ជាក់ស្តែងយន្តហោះខាងលើនេះ កំពុងតែត្រូវបានប្រើប្រាស់ដោយកម្លាំងប៉ូលិសនៅក្នុងប្រទេសអារ៉ាប់រួម ដើម្បីប្រើប្រាស់ក្នុងពេលចាំបាច់តែប៉ុណ្ណោះ។ លោកអ្នកអាចទស្សនារូបភាព និងវីដេអូនៃយន្តហោះខ្នាតតូចនេះដូចខាងក្រោម៖

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay