សិល្បៈ

រំភើបជំនួស! ទីបំផុតរកឃើញម្ចាស់ពានរង្វាន់ The Voice Kids Cambodia រដូវកាលទី៣ គឺបានទៅលើកុមារា សារុំ បញ្ញាស័ក្ត

BY
Khmernote Media
December 25, 2022

កាលពីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ គឺជាវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី៣ ដែលជាវគ្គដ៏រំភើបញាប់ញ័រ វគ្គដែលទស្សនិកជន អ្នកទន្ទឹងរង់ចាំអស់រយៈពេលជាច្រើនខែ។ នៅវគ្គផ្តាច់ព្រ័ត្រនោះមានបេក្ខជន បេក្ខជន Top 6 ដែលបានឡើងលើឆាកចុងក្រោយគេរួមមាន Team Zono បេក្ខជន សារុំ បញ្ញាស័ក្ត និង បេក្ខនារី ហាង មួយគាង,

Team Nisa បេក្ខនារី ម៉ូញ សៀវវិនថិច និង បេក្ខនារី រ៉ន ណាវី, Team Kanha បេក្ខជន គុំ ចាន់តារា និង បេក្ខនារី ពៅ ស្រីនិត។ បន្ទាប់ពីប្រកួតជម្រុះយ៉ាងស្វិតស្វាញរួចមក កម្មវិធីប្រឡងចម្រៀងកុមារលំដាប់ពិភពលោក The Voice Kids Cambodia រដូវកាលទី៣ បានរកឃើញម្ចាស់ជ័យលាភីហើយ គឺបានទៅលើបេក្ខជន សារុំ​ បញ្ញាស័ក្ត ដែលស្ថិតនៅក្នុង Team Zono ដោយជ័យលាភីម្ចាស់ពានឆ្នាំនេះនឹងទទួលបានអាហារូបករណ៍សិក្សានៅសាលាអន្តរជាតិ ដំណេីរកម្សាន្តទៅប្រទេសជប៉ុន សរុបគិតជាទឹកប្រាក់ស្មេី 100លានរៀល ក្លាយជាតារាចម្រៀងវ័យក្មេងប្រចាំផលិតកម្ម រស្មីហង្សមាស ហើយរឹតតែមហាអស្ចារ្យជាប្រវត្តិសាស្រ្ត ម្ចាស់ជ័យលាភីនឹងទទួលបានរង្វាន់បន្ថែមពី ក្រុមហ៊ុន HGB Auto ពុំធ្លាប់មានពីមុនមក នូវ រថយន្ត MAZDA 2 ស៊េរីឆ្នាំ2022 ដ៏ថ្មីសន្លាងមួយគ្រឿង រួមជាមួយការចាក់សាំង និងការធានារ៉ាប់រង ពេញមួយឆ្នាំ ៕

Share This Post: