ព័ត៌មានជាតិ

បន្ទាប់ពីជួយគុនខ្មែរ! អ្នកស្រី នួន ស៊ុន្ទរី (ស្រីអូន) និងស្វាមី ចំណាយថវិកាផ្ទាល់ខ្លួន ដល់ទៅ១៥០០០ដុល្លារអាម៉េរិក ឧបត្ថម្ភការប្រកួតក្បាច់គុនល្បុក្កតោថ្នាក់ជាតិម្ដង

BY
Naren
December 27, 2022

អ្នកស្រី នួន ស៊ុន្ទរី (ស្រីអូន) អគ្គនាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ និងជា ម្ចាស់ផលិតកម្មរាម នៅថ្ងៃនេះបានឱ្យដឹងថា អ្នកស្រី និងស្វាមី បានចំណាយថវិកាផ្ទាល់ខ្លូន ១៥០០០ដុល្លារអាម៉េរិក ឧបត្ថម្ភធំ នៅក្នុងការប្រកួតកីឡាគុនល្បុក្កតោ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២២។

អគ្គនាយិកាក្រុមហ៊ុនសម្រស់ធម្មជាតិ និងជា ម្ចាស់ផលិតកម្មរាម រូបនេះបានសរសេររៀបរាប់ថា៖ «បន្ទាប់ពីជួយគុនខ្មែរស្អែកនាងខ្ញុំស្រីអូននិងស្វាមីនិងយកថវិកា ១៥០០០ដុល្លារឧបត្ថម្ភធំការប្រកួតក្បាច់គុនល្បុក្កតោថ្នាក់ជាតិម្ដង។ នេះជាការឧបត្ថម្ភលេីកទី៣ហេីយសម្រាប់ការប្រកួតរាល់ឆ្នាំ មិនដែលអញ្ជេីញបងប្អូនចូលរួមទេ ឆ្នាំនេះសូមគោរពអញ្ជេីញបងប្អូនចូលរួមដែរសិន។ សូមគោរពពុកម៉ែបងប្អូន សិស្សនិស្សិតដែលស្រលាញ់ ហើយគាំទ្រគុនល្បុក្កតោ សូមអញ្ជើញចូលរួមទស្សនាដោយសេរី»។ «សូមបញ្ជាក់ថាការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២២ នឹងធ្វើឡើងនៅថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ(សាលដំបូលទូក) ចាប់ពីម៉ោង ៨:០០នាទី-១១:០០នាទីព្រឹក និងពេលរសៀលចាប់ពីម៉ោង ២:០០នាទី-៦:០០នាទីល្ងាច ឧបត្ថម្ភធំដោយ: ក្រុមហ៊ុនសម្រស់ធម្មជាតិ»៕

Share This Post: