សិល្បៈ
ពេជ្រ វត្តីសារ៉ាវឌ្ឍី លំដាប់រងទី៥ Miss Grand International 2022 ប្រកាសថានឹងមកកម្ពុជាវិញ នៅដើមខែក្រោយនេះ
BY
Naren
December 28, 2022
Miss Grand Cambodia 2022 ពេជ្រ វត្តីសារ៉ាវឌ្ឍី បានទៅប្រកួតនៅឥណ្ឌូនេស៊ី កញ្ញាបានចូល TOP20- TOP10 ដោយសមត្ថភាព និងគ្រងមកុដលំដាប់រងទី ៥ Miss Grand International 2022។ ក្រោយពីបានកាន់តំណែងជាលំដាប់រងទី៥ កញ្ញាមមាញឹកជាខ្លាំងជាមួយនឹងស្ថាប័នMiss Grand International មានការងារជាបន្តបន្ទាប់នៅប្រទេសថៃ។
ក្នុងនោះផងដែរបន្ទាប់ពីបញ្ចប់ការងាររយៈពេល៣ខែ នៅក្រៅប្រទេស នៅថ្ងៃនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី លំដាប់រងទី៥ Miss Grand International 2022 ប្រកាសថានឹងមកកម្ពុជាវិញ នៅដើមខែក្រោយនេះ។ កញ្ញាបានសរសេររៀបរាប់ថា៖« ជម្រាបសួរប្រជាជនកម្ពុជា នាងខ្ញុំ«ពេជ្រ វត្តីសារ៉ាវឌ្ឍី» Miss Grand Cambodia 2022 និងជា 5th Runner Up Miss Grand International 2022 ឥឡូវនេះនាងខ្ញុំមានគម្រោងនិងឱកាស ធ្វើដំណើរវិលត្រឡប់ទៅកាន់មាតុភូមិវិញនាពេលខាងមុខនេះ បន្ទាប់ពីចំណាយពេលវេលារយៈពេល៣ខែកន្លងមក តំណាងព្រះរាជាណាចក្រកម្ពុជា នៅក្នុងការប្រកួតលើឆាកអន្តរជាតិនិងបំពេញភារកិច្ចមួយចំនួនជាមួយ Miss Grand International Organization ក្នុងនាមជា 5th Runner Up។
ថ្ងៃនេះនាងខ្ញុំសូមមកធ្វើការបញ្ជាក់ពីព័ត៌មានអំពីការហោះហើរវិលត្រឡប់មកកម្ពុជាវិញ គឺនាងខ្ញុំវិលត្រឡប់មកកម្ពុជា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២២។ នៅវេលាម៉ោង៦:២៥នាទីល្ងាច នាងខ្ញុំនឹងធ្វើការហោះហើរចាកចេញពីទីក្រុងបាងកក អាកាសយាន្តដ្ឋានអន្តរជាតិសុវណ្ណភូមិ មកកាន់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញមកដល់វេលាម៉ោង ៧:៣៥នាទីយប់ ចង់ប្រាប់ថា នឹកប្រទេសកម្ពុជា នឹកប្រជាជនខ្មែរ នឹកអាហារខ្មែរ នឹកគ្រប់យ៉ាងជាខ្មែរ ចាំជួបគ្នានៅប្រលានទាំងអស់គ្នាណា កំឡុងម៉ោង8យប់ សង្ឃឹមថាបានជួបពុកម៉ែបងប្អូនពិសេសអ្នកគាំទ្រជាទីស្រឡាញ់របស់នាងខ្ញុំ ពីមុនថាចង់អោយគេមកខ្មែរ ឥឡូវគេមកហើយណា ។ អរគុណ»៕
សិល្បៈ
បទ «អ្នកចម្បាំងក្រុងអង្គរ» ផលិតចេញពីបេះដូង និងក្ដីស្រលាញ់ចំពោះជាតិ មានអ្នកចូលទស្សនាដល់ទៅ ១លានដង
អបអរ ១លាន view អរគុណបងប្អូនដែលបានចូលរួមទស្សនាលើកទឹកចិត្ត ជាកម្លាំងដល់ សិល្ប:ករ និង ក្រុមការងារទាំងអស់ដែលលះបង់គ្រប់យ៉ាងដើម្បីបទមួយនេះ គ្រប់យ៉ាងកើតចេញពីបេះដូង❤️ ក្តីស្រលាញ់ តបស្នងចំពោះមាតុភូមិ🇰🇭 ជាទីស្រលាញ់របស់យើង
🙏អរគុណតារាចំរៀងទាំងអស់ដែលព្រមរួមគ្នា លំបាកជាមួយគ្នា ងើបតាំងពីម៉ោង២ភ្លឺ អរគុណដែលព្រមឈរក្រោមកំដៅថ្ងៃ ដាច់បាយ អត់ហ៊ានសម្រាក ព្រោះយើងមានពេលតែ១ថ្ងៃសម្រាប់ថតបទនេះ គ្រប់គ្នាក៏ព្រមថតអត់សម្រាក រហូតមានអ្នកខ្លះដួល សន្លប់ ដឹកទៅពេទ្យភ្លាមៗ ធូរបានបន្តិចក៏ត្រឡប់មកថតវិញ ធ្វើយ៉ាងណាបំពេញការងារជូនជាតិ🇰🇭អោយបានទាន់ពេលវេលា ដោយក្តីស្រលាញ់ចេញពីបេះដូង❤️ អស់កម្លាំងកាយ តែកម្លាំងចិត្តជូនជាតិ🇰🇭 ពិតជាមានថាមពលខ្លាំងណស់ សម្រាប់ពួកគាត់។
🙏អរគុណបងៗ Beyond the Games ជាពិសេសបង សុខ សប្បាយណា ដែលបានខ្នះខ្នែង សម្របសម្រួលគ្រប់យ៉ាង យើងដោះបញ្ហាជាមួយគ្នា សម្រេចជោគជ័យជាមួយគ្នា បើគ្មានការចូលរួមពីបងៗ យើងពិតជាមិនអាចសម្រេចបាននូវសមទ្ឋិផលនេះទេ
🙏អរគុណក្រុមការងារពាក់ពន្ឋ័ទាំងអស់ដែលមានបេះដូង❤️ យើងស្ម័គ្រធ្វើដើម្បីជាតិ 🇰🇭 ហើយនេះជារឿងបន្តិចបន្តួចដែលយើងអាចធ្វើបាន ដើម្បីតបស្នងមាតុភូមិរបស់យើង។
សុំទោសដែលគម្រោងផលិតបទនេះ លឿនពេក ពេលវេលាខ្លីពេក ធ្វើអោយអ្នកទាំងអស់គ្នាលំបាក តែការដែលយើងលំបាកជាមួយគ្នា តស៊ូ ជាមួយគ្នា ជំនះឧបសគ្គជាមួយគ្នា នោះទើបជាអនុស្សាវរីយិ៍នៃការចងចាំដ៏ល្អបំផុត😁
👉🏻ដំណើររឿងនៃការផលិតបទនេះ ៖ ពួកយើងបានជួបគ្នាដោយចៃដន្យ ហើយយើងនាំគ្នាជជែកគ្នាថា ក្នុងនាមជាកូនខ្មែរម្នាក់ យើងគួធ្វើអ្វីមួយជួយជាតិរបស់យើង ក្នុងកំឡុងពេលដែលប្រទេសយើងមានមោទកភាពធ្វើជាម្ចាស់ផ្ទះសុីហ្គេម ភ្លាមៗពួកយើងនាំគ្នានិយាយលេងថា ធ្វើបទចំរៀងមួយទៅ ទាំងដែលយើងដឹងហើយថា គឺមិនអាចទៅរួចទេ ព្រោះពេលខ្លីណាស់ តែកំលាំងចិត្តជំរុញអោយពួកយើងសាកល្បងធ្វើ ព្រោះយើងជឿថា ពេលយើងមានគំនិតធ្វើអ្វីមួយដើម្បីជាតិ គ្រប់គ្នា ពិតជាយោគយល់ គ្រប់គ្នាពិតជាជួយយើង ទីបំផុត យើងមានពេល២ថ្ងៃក្នុងការរៀបចំក្រុមការងារថត ទីតាំង បច្ចេកទេស កាមេរ៉ា prop និង ក្រុមរាំ១០០នាក់ ….គ្រប់គ្នាពិតជាជួយយើងមែន ដូចអ្វីដែលយើងបានគិត ហើយយើងក៏ថតបានដោយជោគជ័យ គឺចាប់ផ្តើមម៉ោង២ភ្លឺ ចប់ម៉ោង៥ល្ងាច សំណាងណាស់ រៀបចំទុកដាក់អីវ៉ាន់រួចរាល់ ភ្លៀងក៏ធ្លាក់មកយ៉ាងខ្លាំង យើងបានឈរក្រោមភ្លៀងញញឹមទទួលយកពរជ័យ ព្រោះពួកយើងជួបឧបសគ្គច្រើនណាស់តាំងពីមុនថត រហូតដល់ថ្ងៃថតជួបឧបសគ្គតាំងពីព្រឹករហូតដល់ថតចប់ តែនៅតែមានឧបសគ្គមកជាបន្តបន្ទាប់ តែពួកយើងបែរជាសើចញញឹមជាមួយបញ្ហា ព្រោះយើងស៉ាំនឹងបញ្ហាទៅហើយ ទីបំផុតពួកយើងក៏ដោះស្រាយបានគ្រប់បញ្ហាបានទៀត (អំពើល្អបានធ្វើអោយយើងសម្រេចគ្រប់យ៉ាង) ចុងបញ្ចប់ ១ថ្ងៃ កាត់តទល់ភ្លឺ ក៏ចេញបានជាMV នេះ (សុំទោសបងប្អូនបើមានចំណុចខ្វះខាត) តែយ៉ាងណា ក៏អរគុណបងប្អូនយ៉ាងធំធេង អ្វីដែលយើងខំប្រឹង គឺបងប្អូនបានឃើញ ហើយយើងទទួលបាន 1លាន View 🇰🇭😁🙏
សិល្បៈ
ស៊ីហ្គេមសម្រេចយកបទ”ស្រឡាញ់អ្វីដែលខ្មែរមាន” សម្ដែងឈុតធំជាផ្លូវការអ្នកសម្ដែងអាចដល់ឈានដល់ជាង1,000នាក់ ជូនថ្នាក់ដឹកនាំអាស៊ានទស្សនា ក្នុងពិធីបិទព្រឹត្តិការណ៍ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម
បទ”ស្រឡាញ់អ្វីដែលខ្មែរមាន”ឬ CAMBODIAN PRIDE របស់ផលិតកម្ម Galaxy Navatra ដែលជាបទចម្រៀងមួយមានអ្នកទស្សនាច្រើនជាងគេ មិនធ្លាប់មាននៅកម្ពុជា ត្រូវបានគណៈកម្មការ រៀបចំការប្រកួតកីឡាស៊ីហ្គេម ២០២៣ សម្រេចយកទៅច្រៀងបិទការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្មវិធីគ្រោងធ្វើនៅថ្ងៃទី១៧ ខែ ឧសភា ឆ្នាំ២០២៣នេះ ដោយត្រៀមឈុតធំអ្នករាំជាង 1000នាក់។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយផលិតកម្ម Galaxy Navatra បានកំពុងតែធ្វើការជាមួយគ្នាយ៉ាងញាប់ដៃញាប់ជើង ដើម្បីធ្វើ កិច្ចការងារនេះឲ្យល្អប្រសើរបំផុត ។ ក្រុម អ្នករាំខ្ទង់1000 នាក់ ដែលសុទ្ធតែជាស្ត្រី ស្លៀកសំលៀកបំពាក់ខ្វាស៊េដែលបានថតក្នុងMV មិនត្រូវយកមកប្រើឡើយ ពោលដើម្បីឲ្យត្រូវទម្រង់វប្បធម៌ជាតិ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជ្រើសរើសក្រុមអ្នកជំនាញរាំមកពីសិស្សសាលាវិចិត្រសិល្បៈ រៀមច្បមបង្ហាត់រាំឲ្យកាន់តែស្ទាត់ជំនាញ ជាមួយការគ្រងសំលៀកបំពាក់ប្រពៃណីយ៉ាងស្រស់ស្អាត។
ទាក់ទងនឹងការចំណាយលើការងារ ហាត់សម និងសំលៀកបំពាក់ នៃបទចម្រៀង មួយបទនេះ ត្រូវបានគេដឹងថា គ្រោងចំណាយថវិកាយ៉ាងច្រើន ។ ដើម្បីបុព្វហេតុជាតិ មាតុភូមិ សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ផលិតកម្ម Galaxy Navatra បានរៀបចំផលិតឡើងយ៉ាងយកចិត្តទុកដាក់បំផុត ក្រោមការចុះដឹកនាំផ្ទាល់ពីសំណាក់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។
បទ”ស្រឡាញ់អ្វីដែលខ្មែរមាន”ឬ”CAMBODIAN PRIDE” បានធ្វើការផ្សព្វផ្សាយតំបន់ទេសចរណ៍ ការអភិវឌ្ឍន៍ និងភាព រីកចម្រើនរបស់កម្ពុជា ក៏ដូចជាការថែរក្សាសិល្បៈវប្បធម៌ បេតិកភណ្ឌជាតិ ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។
កំពូលតារា ៤ដួង ត្រូវបានជ្រើសរើសឲ្យច្រៀងបទចម្រៀងនេះ រួមមានកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រី កញ្ញា តន់ ចន្ទសីម៉ា។ បទចម្រៀងមួយបទនេះ និពន្ធដោយអ្នកនិពន្ធល្បីៗ មានដូចជា លោក សុខ ជំនោរ -លោក ខាំ ភូរិ -ឯកឧត្តម ហ៊ឹម នភា -ឧកញ៉ា យឹម តាស្រង់
និង ឯកឧត្តម ខេមរៈ ភារុណ។
ជាមួយនឹងស្នាដៃធំអស្ចារ្យមួយនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានកោតសរសើរជាខ្លាំង ចំពោះការផលិតបទ «ស្រឡាញ់អ្វីដែលខ្មែរមាន» របស់ផលិតកម្មហ្គាឡាក់ស៊ី របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រាផងដែរ។ មហាជនក៏ដូចជាថ្នាក់ដឹកនាំគ្រប់ស្ថាប័នក្រសួងនានា ពិសេសេ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ បានចេញលិខិតថ្លែងអំណរគុណ និង កោតសរសើរដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ព្រមទាំងអ្នកនិពន្ធ សិល្បករ សិល្បការិនី និងក្រុមការងារទាំងអស់ ដែលបានចូលរួមផលិតបទចម្រៀង”ស្រឡាញ់អ្វីដែលខ្មែរមាន” ឬ (Cambodian Pride) ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានចាត់ទុកថា ការផលិតបទចម្រៀង បទ”ស្រឡាញ់អ្វីដែលខ្មែរមាន”ឬ (Cambodian Pride) ដែលបង្កប់នូវសិល្បៈវប្បធម៌ ប្រពៃណី និងការអភិវឌ្ឍសង្គមកម្ពុជា គឺជាការរួមចំណែកដ៏សំខាន់របស់វិស័យឯកជន ក្នុងការផ្សព្វផ្សាយពីកត្តាសុខសន្តិភាព ស្ថេរភាពសង្គម និងបានលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ ជាពិសេស បានរួមចំណែកធ្វើឲ្យព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ កាន់តែកក្រើក និងអធិកអធមដើម្បីបន្សល់ទុកអនុស្សាវរីយ៍ចងចាំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នេះដល់កូនខ្មែរគ្រប់ជំនាន់។
ជាមោទនភាពជាតិ ត្រឹមរយៈពេលជាង២សប្ដាហ៍ប៉ុណ្ណោះបទ”ស្រឡាញ់អ្វីដែលខ្មែរមាន” ឬ CAMBODIAN PRIDE របស់ផលិតកម្ម Galaxy Navatra មានអ្នកចូលទស្សនារហូតដល់ 63លានដងឯណោះ នៅលើYoutube ផ្លូវការ Galaxy Navatra មានឈ្មោះថា Cam-Pop Galaxy Navatra ដែលចំនួននេះ អាចនិយាយបានថា សម្រាប់បទចម្រៀងនៅប្រទេសកម្ពុជា មិនធ្លាប់មានឡើយនា ពេលកន្លងមក៕
VIDEO
សិល្បៈ
សម្ដេចតេជោ ហ៊ុន សែន កោតសរសើរចំពោះបទ “ស្រឡាញ់អ្វីដែលខ្មែរមាន” ថា ល្បីខ្លាំងទាំងក្នុង និងក្រៅប្រទេស
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរទៅលើបទចម្រៀង “ស្រឡាញ់អ្វីដែលខ្មែរមាន” “CAMBODIAN PRIDE” របស់ផលិតកម្ម Galaxy Navatra ដែលដឹកនាំផលិតដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ខណៈឥឡូវនេះកំពុងតែល្បីទូទាំងប្រទេស និងក្រៅប្រទេស។ សម្ដេចតេជោ បានថ្លែងកោតសរសើរនៅក្នុងពិធីអញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូកីឡារបស់កម្ពុជា មុននឹងពួកគេចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣នេះ។
នៅក្នុងឱកាសនោះ សម្ដេចតេជោ បានកោតសរសើរទៅលើ ក្រុមការងារផលិត អ្នកនិពន្ធ អ្នកដឹកនាំ និងបានវាយតម្លៃខ្ពស់ទៅលើកំពូលតារាចម្រៀងទាំង ៤រូប រួមមាន ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ថា សម្ដែងបានល្អមែនទែន។
លើសពីនេះសម្ដេចតេជោ ក៏បានអរគុណដល់ផលិតកម្ម Galaxy Navatra អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលបានផលិតបទមួយនេះឡើង ហើយបានចាត់ទុកការសម្ដែងបទចម្រៀងនេះ គឺកាន់តែញ៉ាំងព្រឹត្តិការណ៍ស៉ីហ្គេមឱ្យកាន់តែល្បីល្បាញទៅកាន់ពិភពលោក ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្របន្ទាប់ពីឆ្នាំ១៩៦៦ ក្នុងពេលដែលព្រះបរមរតនកោដ្ឋដឹកនាំសង្គមរាស្ត្រនិយម។ កម្ពុជាបានរង់ចាំរយៈពេល៦៤ឆ្នាំ ដើម្បីរៀបចំព្រឹត្តិការណ៍នេះឡើងវិញ ក្រោមព្រះរាជវត្តមានព្រះមហាក្សត្រ ដែលបានយាងព្រះរាជទានព្រះអគ្គិជ័យកីឡាចេញពីប្រាសាទអង្គរវត្ត។
គួរជម្រាបផងដែរថា ត្រឹមរយៈពេល៣សប្ដាហ៍ប៉ុណ្ណោះ “បទចម្រៀងស្រឡាញ់អ្វីដែលខ្មែរមាន” ឬ “CAMBODIAN PRIDE” មានអ្នកទស្សនាច្រើនជាង ៦២លាននាក់ (62K) ដែលជាចំនួនដ៏ច្រើនបំផុតមួយក្នុងចំណោមបទចម្រៀនដទៃទៀត បើគិតត្រឹមរយៈពេលដូចដ៏ខ្លីនេះ។ បទចម្រៀងស្រឡាញ់អ្វីដែលខ្មែរមាននេះ គឺត្រូវបានសម្ដែងម្ដងរួចមកហើយកាលពីពេលកន្លងទៅ និងត្រៀមសម្ដែងម្ដងទៀតនៅក្នុងឱកាសបិទព្រឹត្តិការស៉ីហ្គេមនៅកម្ពុជា៕