ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ច្បាស់ការហើយ! ស្មាតហ្វូនបត់បានរបស់ Samsung នឹងបង្ហាញខ្លួនជាមួយនឹង Galaxy S10 ដែរនៅថ្ងៃទី ២០ ខែកុម្ភៈ ខាងមុខនេះ

    BY Khmernote Media January 15, 2019
    ច្បាស់ការហើយ! ស្មាតហ្វូនបត់បានរបស់ Samsung នឹងបង្ហាញខ្លួនជាមួយនឹង Galaxy S10 ដែរនៅថ្ងៃទី ២០ ខែកុម្ភៈ ខាងមុខនេះ

    ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ប្រទេសកូរ៉េ នឹងធ្វើការដាក់បង្ហាញនូវស្មាតហ្វូនកំពូលរបស់ខ្លួន Galaxy S10 ជាផ្លូវការនៅថ្ងៃទី ២០ ខែកុម្ភៈ ខាងមុខនេះ។ តែវាមិនមែនមានត្រឹមតែ Galaxy S10 តែមួយ ប៉ុណ្ណោះទេ គឺនឹងមានការបង្ហាញស្មាតហ្វូនថ្មីស្រឡាងមួយទៀត ដែលមានសមត្ថភាពអាចបត់បាន ហើយវាត្រូវបានគេរំពឹងថានឹងមានឈ្មោះ Galaxy ត្រកូល F ។ ជាមួយនឹងការព័ត៌មាននេះផងដែរគឺបានចេញមកពីផ្ទាំងប៉ាណូ២ របស់ក្រុមហ៊ុន Samsung នៅក្នុងទីលាន de la Concorde ទីក្រុង Paris កាលពីពេលថ្មីៗនេះ។ ផ្ទាំងប៉ាណូទី ១ សរសេរជាភាសាកូរ៉េថា “អនាគតនឹងត្រូវលាតត្រដាង” និងផ្ទាំងប៉ាណូទី២បានសរសេរថា “ថ្ងៃទី ២០ ខែកុម្ភៈ” វាមិនមែនជាការបកប្រែតាម Google Translate នោះទេតែវាជាការបញ្ជាក់ពីក្រុមហ៊ុន Samsung ផ្ទាល់តែម្តង។

    ស្មាតហ្វូនអាចបត់បានមួយនេះត្រូវបានគេក្រុមហ៊ុន Samsung ដាក់បង្ហាញកាលពីចុងឆ្នាំមុន ប៉ុន្តែព័ត៌មានលំអិតផ្សេងៗគឺ Samsung មិនបានបង្ហាញក្បោះក្បាយឡើយ  ហើយសម្រាប់ការដាក់អោយសាកល្បងនៅ CES គឺសម្រាប់តែទស្សនិកជន ដែលជ្រើសរើសផ្ទាល់ដោយក្រុមហ៊ុន Samsung តែប៉ុណ្ណោះ ហើយសម្រាប់ឈ្មោះរបស់វាក៏មិនទាន់ត្រូវបានប្រកាសផងដែរ ចំណែកឯឈ្មោះ Galaxy F គឺគ្រាន់តែជាឈ្មោះ ដែលគេសន្និដ្ឋានប៉ុណ្ណោះ៕

    អត្ថបទ៖ សំរិទ្ធ
    ប្រភព៖ gsmarena

    Share This Post:
    MPO4D jitutoto mpo4d Mpoplay