ដឹងពីតម្លៃរបស់ Huawei P20, P20 Pro និង P20 Lite ហើយ! គិតម៉េចដែរ?
- March 6, 2018
ក្រុមហ៊ុន Huawei បានបញ្ជាក់យ៉ាងច្បាស់ហើយថា កំពូលស្មាតហ្វូន P20 និង P20 Pro របស់ខ្លួន នឹងត្រូវបានដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិសេសមួយដែលធ្វើឡើងនាថ្ងៃទី27 ខែមិនា ខាងមុខនេះ ក្នុងទីក្រុង Paris។ ជាការពិតណាស់ ទាក់ទងទៅនឹងត្រកូល P20 នេះត្រូវបានបែកធ្លាយពត៌មានជាច្រើន ហើយចំពោះតម្លៃវិញក៏បានបែកធ្លាយដូចគ្នាដែរ។

សម្រាប់កំពូលស្មាតហ្វូន P20 អាចនឹងមានតម្លៃខ្ទង់ €679($839) និង €899($1,110) សម្រាប់ P20 Pro។ ឯ P20 Lite វិញមានតម្លៃត្រឹម €369($455) ប៉ុណ្ណោះ។ ចំពោះតម្លៃប៉ុណ្ណេះ ក្រុមហ៊ុន Huawei ជឿជាក់ថាសមរម្យ និងអាចប្រគួតប្រជែងបាន។ ទោះជាយ៉ាងណា សម្រាប់តម្លៃស្មាតហ្វូនខ្ទង់ពាន់ដុល្លារ ក្រុមហ៊ុននេះក៏មានដូចជាដែរគឺត្រកូល Mate ហើយនោះគឺ Mate 11 រឺ Mate 20 ដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា Huawei P20 និង P20 Pro នឹងត្រូវបានបំពាក់ដោយបន្ទះឈីបប្រភេទ Kirin 970 ដែលមានភ្ជាប់មកជាមួយនឹងបច្ចេកវិទ្យា AI ដូចគ្នាទៅនឹងកំពូលស្មាតហ្វូន Huawei Mate 10 និង Mate 10 Pro ដែរ។ ចំពោះម៉ូដែល Lite វិញគឺមានភ្ជាប់មកជាមួយនឹងបន្ទះឈីបប្រភេទ Kirin 659។
ម៉ូដែល P20 Pro អាចនឹងជាម៉ូដែលតែមួយគត់ក្នុងគ្រួសារដែលមានភ្ជាប់មកជាមួយនឹងកាមេរ៉ាក្រោយដល់ទៅ 3 ពោលគឺសម្រាប់ម៉ូដែលដទៃទៀត គឺមានតែ 2 ប៉ុណ្ណោះ។ សម្រាប់ P20 Lite នឹងមានកាមេរ៉ាក្រោយទំហំ 16MP + 2MP និងកាមេរ៉ាមុខទំហំ 16MP។ ទោះជាយ៉ាងណា ត្រកូល P20 ទាំង 3 នេះនឹងដំណើរការដោយប្រព័ន្ធ Android 8.0 Oreo ជាមួយនឹង EMUI 8.0 ដូចគ្នា។

Fu
ប្រភព៖ gsmarena
- Share This Post:






