សិល្បៈ

សត្វឆ្មាជាទីសំណព្វរបស់តារាចម្រៀង Taylor Swift មានទ្រព្យសម្បតិ្តសុទ្ធរហូតដល់ទៅ ៩៧លានដុល្លារអាមេរិក

BY
Naren
January 2, 2023

សត្វឆ្មាជាទីសំណព្វរបស់ Taylor Swift ជាសត្វឆ្មាមួយក្នុងចំណោមសត្វឆ្មាដែលមានជាងគេទី៣នៅលើពិភពលោក។ យោងតាម បញ្ជីឈ្មោះ Pet Rich Olivia Benson ដែលជាសត្វ ពូជឆ្មា Scottish fold ជាទីស្រឡាញ់របស់ Swift មានទ្រព្យសម្បតិ្តសុទ្ធរហូតដល់ទៅ ៩៧លានដុល្លារដែលធ្វើឱ្យ ក្លាយជាសត្វចិញ្ចឹមដែលមានជាងគេទី៣នៅលើពិភពលោក។ ដូចដែលបានកត់សម្គាល់នៅក្នុងបញ្ជី Pet Rich ទ្រព្យសម្បត្តិសុទ្ធដ៏គួរឱ្យចាប់អារម្មណ៍របស់ Olivia គឺមានពីការផ្សព្វផ្សាយពាណិជ្ជកម្ម ការបង្ហាញខ្លួននៅលើបណ្តាញសង្គម Instagram និងច្រើនទៀត។

ដោយចំណាត់ថ្នាក់ទី១ គឺបានទៅលើ Gunther VI សត្វឆ្កែមួយក្បាលនេះត្រូវបានគេជឿថាជាសត្វឆ្កែដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតរបស់ពិភពលោកបន្ទាប់ពីទទួលបានមរតក ៥០០លានដុល្លារ និង ទី២ Nala Cat ដែលជាឆ្មា ដែលមានអ្នកតាមដានច្រើនជាង ៤លាននាក់នៅលើ Instagram ដែលត្រូវបានគេរាយការណ៍ថាមានទ្រព្យសម្បត្តិសុទ្ធ ១០០លានដុល្លារ៕

ប្រភព៖ yahoo

Share This Post: