ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    អ្នកប្រើប្រាស់ Twitter នៅប្រទេសចិន អាចប្រឈមនឹងការជាប់គុកគ្រប់ពេលវេលា ដោយសារតែទង្វើបែបនេះ

    BY Khmernote Media January 18, 2019
    អ្នកប្រើប្រាស់ Twitter នៅប្រទេសចិន អាចប្រឈមនឹងការជាប់គុកគ្រប់ពេលវេលា ដោយសារតែទង្វើបែបនេះ

    យោងតាមសារព័ត៌មាន Nextshark បានចុះផ្សាយថា ប៉ូលីសចិនបានធ្វើការឃាត់ខ្លួន និងសាកសួរអ្នកប្រើប្រាស់បណ្តាញសង្គម Twitter  ជាច្រើននាក់ ដោយសារតែពួកគេបានមើល និងចែកចាយវីដេអូ ដែលមានលក្ខណៈរិះគន់រដ្ឋាភិបាលចិន និងលោកប្រធានាធិបតី  Xi Jinping។ បើតាមលោក Wang Aizhong ដែលជាសកម្មជនសិទ្ធិមនុស្សប្រចាំនៅក្នុងប្រទេសចិនបានឲ្យដឹងថា មានអ្នកប្រើប្រាស់បណ្តាញសង្គម Twitter ជាច្រើននាក់ ត្រូវបានប៉ូលិសចិនហៅទៅសាកសួរ និងប្រាប់ឲ្យពួកគេឈប់មើល ឬចែកចាយបន្តនូវនូវវីដេអូ ឬព័ត៌មានណា ដែលមានលក្ខណៈរិះគន់រដ្ឋាភិបាលចិន និងលោកប្រធានាធិបតី  Xi Jinping តែអ្នកទាំងនោះមិនព្រមធ្វើតាមទេ ហើយនៅក្នុងយប់នោះគណនី Twitter របស់ពួកគេសរុបចំនួន ៣,០០០ គណនីត្រូវបានបិទប្រើប្រាស់លែងបានតែម្តង។

    សកម្មភាពនេះត្រូវបានគេមើលឃើញថាគឺជារឹតដ្បិត និងរំលោភសិទ្ធិបញ្ចេញមតិរបស់ប្រជាពលរដ្ឋជាខ្លាំង​ រហូតដល់មានសាធារណៈមតិជាច្រើនបានលើកឡើងថា អ្នកប្រើប្រាស់បណ្តាញសង្គម Twitter ​នៅក្នុងប្រទេសចិនគឺប្រឈមនឹងការជាប់គុកគ្រប់ពេលវេលា។ គួររម្លឹកជូនថា ករណីមានអ្នកជាប់គុក ព្រោះតែការចែកចាយព័ត៌បែបនេះតាមរយៈបណ្តាញសង្គម ធ្លាប់កើតមានជារឿយៗក្នុងប្រទេសចិនក្នុងរយៈពេលកន្លងមកនេះ។ សូមបញ្ជាក់ដែរថា ចិនមានប្រជាជនដែលប្រើប្រាស់បណ្តាញសង្គមប្រមាណជា ៨០០ លាននាក់​ ហើយក្នុងនោះអ្នកប្រើប្រាស់ បណ្តាញសង្គម Twitter មានត្រឹមតែ ០,៤ % ប៉ុណ្ណោះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay