ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    តោះដាក់ពាក្យ! រដ្ឋាភិបាលប្រកាសជ្រើសរើសគ្រូបង្រៀនជាច្រើនពាន់នាក់ នៅឆ្នាំ២០២៣ នេះ

    BY Liny Chan January 7, 2023
    តោះដាក់ពាក្យ! រដ្ឋាភិបាលប្រកាសជ្រើសរើសគ្រូបង្រៀនជាច្រើនពាន់នាក់ នៅឆ្នាំ២០២៣ នេះ

    យោងតាមការចុះផ្សាយរបស់ ក្រសួងមុខងារសាធារណៈ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣​​ បានឱ្យដឹងថា រាជរដ្ឋាភិបាល បានយល់ព្រមផ្ដល់ជាគោលការណ៍ ជ្រើសរើសគ្រូបង្រៀនក្របខ័ណ្ឌជាច្រើនពាន់នាក់សម្រាប់ឆ្នាំ២០២៣ ក្នុងនោះរួមមាន៖

    ១.គ្រូបង្រៀនជាប់កិច្ចសន្យា ចំណេះដឹងទូទៅចំនួន ៩,៨៩៦នាក់
    ២.គ្រូបង្រៀនជាប់កិច្ចសន្យាខ្មែរ-ឥស្លាមចំនួន ១៧៨នាក់
    ៣. គ្រូបង្រៀនជាប់កិច្ចសន្យាអប់រំក្រៅប្រព័ន្ធចំនួន ២,៤៧២នាក់
    ៤. គ្រូបង្រៀនពីរថ្នាក់ពីរពេល (២វេន)ចំនួន ១១,៦៧១នាក់
    ៥. គ្រូបង្រៀនថ្នាក់គួបពីរចំនួន ២,៥៩៨នាក់
    ៦. គ្រូបង្រៀនថ្នាក់គួបបី ចំនួន ១២០នាក់។

    សូមជម្រាបផងដែរថា ចំពោះគោលការណ៍នៃការជ្រើសរើស គឺផ្ដល់ជូនរដ្ឋមន្ត្រីក្រសួង ស្ថាប័នចំនួន ៣២ សម្រាប់ឆ្នាំ ២០២៣ នេះ។ សូមអានសេចក្ដីលម្អិតនៅខាងក្រោម៖

    Share This Post:
    MPO4D jitutoto mpo4d Mpoplay