ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គីភ័យ បានលេបត្របាក់ហាងធ្វើម៉ូតូមួយកន្លែងនៅខេត្តសៀមរាប មនុស្ស ៣នាក់រងរបួសស្រាល និងខូចខាតម៉ូតូ ៤គ្រឿង (មានវីដេអូ)

    BY Liny Chan January 7, 2023
    អគ្គីភ័យ បានលេបត្របាក់ហាងធ្វើម៉ូតូមួយកន្លែងនៅខេត្តសៀមរាប មនុស្ស ៣នាក់រងរបួសស្រាល និងខូចខាតម៉ូតូ ៤គ្រឿង (មានវីដេអូ)

    សៀមរាប​៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅវេលាម៉ោង វេលាម៉ោង ១០:៣០ នាទីព្រឹក​ ថ្ងៃសោរិ៍ ទី០៧ ខែមករា ឆ្នាំ២០២៣ មានករណីអគ្គិភ័យឆេះហាងធ្វើម៉ូតូយីហោ​ (ជាង ពេជ្រ)​ ក្រុមទី១២ ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប​ ខេត្តសៀមរាប​ បណ្ដាលឲ្យរងខូចខាតរបួសស្រាលមនុស្សចំនួន០៣នាក់​ ។

    ១.​ ឈ្មោះ​ សែត ភិរុណ ហៅពេជ្រ ភេទ​ ប្រុស​ អាយុ​ ៣១​ ឆ្នាំ ជាម្ចាស់ទីតាំង​ ។
    ២.​ ឈ្មោះ​ សែត សាត ភេទ​ ប្រុស​ អាយុ​ ២៣​ ឆ្នាំ ជាងម៉ូតូ​ ។
    ៣.​ ឈ្មោះ​ ពេជ្រ ហួត ភេទ​ ប្រុស​ អាយុ​ ២៧​ ឆ្នាំ ជាងម៉ូតូ
    និងខូចខាតម៉ូតូចំនួន០៤គ្រឿង​ ។

    -​ ម៉ូតូម៉ាកត្រៃយ៍ចំនួន​ ០២​ គ្រឿង
    -​ ម៉ូតូម៉ាកCB ចំនួន​ ០១​ គ្រឿង
    -​ ម៉ូតូម៉ាកណៃហត ចំនួន​ ០១​ គ្រឿង

    +​ កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​ និងសង្គ្រោះ​ បានប្រើប្រាស់​រថយន្តពន្លត់អគ្គិភ័យ ចំនួន​ ០៤គ្រឿង​ ៖
    – រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្ត ចំនួន​ ០២ គ្រឿងប្រើប្រាស់ទឹកស្អាតអស់ ចំនួន ០២​ រថយន្ត​ ។
    – រថយន្តពន្លត់អគ្គិភ័យរបស់អាជ្ញាធរជាតិអប្សរាចំនួន ០២ គ្រឿងប្រើប្រាស់ទឹកស្អាតអស់ ចំនួន ០២ រថយន្ត​ ។
    +​ មូលហេតុ : បណ្តាល​មក​ពី​ទុស្សេខ្សែភ្លើង​ ។

    ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay