សិល្បៈ
ឡាវ បានឈានចូលដល់ TOP16 នៃការប្រកួត Miss Universe ជាលើកដំបូង
- BY
- Naren
- January 15, 2023
កម្មវិធីប្រកួត Miss Universe វគ្គផ្តាច់ព្រ័ត្រកំពុងតែប្រព្រឹត្តនៅសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ (ម៉ោងនៅកម្ពុជា) នៅក្នុងវគ្គ១៦ប្រទេសចុងក្រោយ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ ប្រទេសឡាវ បានឈានចូលដល់ វគ្គ១៦ប្រទេសចុងក្រោយ នៃការប្រកួត Miss Universe ជាលើកដំបូង។

ប្រព័ន្ធផ្សព្វផ្សាយនានា បានបង្ហាញការភ្ញាក់ផ្អើល និងអបអរសាទរដល់ប្រទេសឡាវ និងកោតសរសើរចំពោះបវរកញ្ញាចក្រវាលឡាវឆ្នាំ២០២២ កញ្ញា Payengxa Lor វ័យ២១ឆ្នាំ បន្ទាប់ពីនាងបានចូលដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
សូមរំលឹកថា ការប្រកួត Miss Universe មានការចូលរួមពីបេក្ខភាពចំនួន៨៩នាក់មកពីជុំវិញពិភពលោក ហើយត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត New Orleans Ernest N. Morial ទីក្រុង New Orleans រដ្ឋ Louisiana៕



សិល្បៈ
ស្ងាត់ៗ ថេណា បង្ហោះរូបមួយសន្លឹកបង្កប់អាថ៌កំបាំងនៅក្នុងដៃ! ទាយបានអត់ថាជាអ្វី?
ថេណា ជាតារាចម្រៀង Original Song មានកេរ្តិ៍ឈ្មោះបោះសម្លេង និងប្រជាប្រិយភាពខ្ពស់តាមរយៈបទចម្រៀងពីរោះៗអមដោយទឹកដមផ្អែមស្រទន់ស្តាប់មិនចេះនឿយណាយ ហើយទន្ទឹមនោះលោកក៏មានសមត្ថភាពខ្ពស់ក្នុងការតែងនិពន្ធបទចម្រៀងពីរោះៗគ្រប់ទម្រង់ និងគ្រប់រសជាតិ ប៉ុន្តែបទចម្រៀងភាគច្រើនគឺបែបស្នេហា ជាហេតុដែលធ្វើឲ្យលោកអាចឆក់យកការគាំទ្រពីទស្សនិកជនគ្រប់ស្រទាប់ ជាពិសេសមិត្តៗយុវវ័យផ្ទាល់តែម្តង។ បើងាកទៅមើលរូបសម្រស់ ថេណា ពិតជាមានរូបរាងខ្ពស់ស្រលះស្រស់សង្ហារ គួបផ្សំជាមួយការតុបតែងខ្លួនទាក់ទាញបែបយុវវ័យកំពុងពេញនិយម ចំណែកមុខមាត់មានមន្តស្នេហ៍ដែលអាចឆ្មក់បេះដូងស្រីៗមិនតិចឡើយ។

យ៉ាងណាមិញ ថ្មីៗនេះឃើញនៅលើ Facebook Page របស់តារាចម្រៀងប្រុសឯករាជ្យរូបនេះបានបង្ហោះរូបមួយសន្លឹកជះភាពសង្ហា និងទាក់ទាញមិនធម្មតា អ្នកណាៗឃើញហើយក៏លង់នឹងសម្រស់ ថេណា ប៉ុន្តែអ្វីដែលកត់សម្គាល់ឃើញនៅលើរូបមួយសន្លឹកនោះ ថេណា បែរជាមានចេតនាបិតបាំងអ្វីម្យ៉ាងនៅក្នុងដៃ ជាហេតុដែលធ្វើឲ្យមហាជនកាន់តែផ្តោតអារម្មណ៍ និងងឿយឆ្ងល់កាន់តែខ្លាំងជុំវិញអាថ៌កំបាំងលើរូបភាពនោះ។

ទាក់ទងជុំវិញចម្ងល់ទាំងនេះសង្កេតឃើញថា មតិរបស់ហ្វេនៗជាច្រើនលើកឡើងខុសៗគ្នា ដោយហ្វេនមួយចំនួនយល់ថា ថេណា នឹងមានកាដូសម្រាប់ចែកជូនហ្វេនៗ។ ដោយឡែកក៏មានហ្វេន និងទស្សនិកជនផ្សេងទៀតយល់ថា ថេណា នឹងក្លាយជាតារាតំណាងឲ្យក្រុមហ៊ុនធំល្បីឈ្មោះណាមួយក្នុងប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ។

ទន្ទឹមគ្នានេះ វាជារឿងចៃដន្យឬ? ថ្មីៗនេះយើងក៏ឃើញថានៅលើ Facebook Page របស់ក្រុមហ៊ុន OPPO បានបញ្ចេញរូបភាព ឬ Poster ដើម្បីឲ្យលោកអ្នកអាចចូលរួមលេង និងទស្សទាយឈ្មោះតារាតំណាង ឬ Brand Ambassador ព្រមទាំងមានឱកាសឈ្នះកាសឥតខ្សែសេរីថ្មី Enco Buds2 ជាច្រើនរង្វាន់ ជាមួយការអនុវត្តតាមលក្ខខណ្ឌងាយៗគ្រាន់តែ Comment ឈ្មោះដែលលោកអ្នកគិតថាគាត់ជាទូតសុច្ឆន្ទៈថ្មីរបស់ OPPO បន្ទាប់មកចុច Like និង Share ការផុសនេះ https://bit.ly/3DBiVuv ជាសាធារណៈ ភ្ជាប់ជាមួយ #OPPONewBrandAmbassador #លើកនេះមិនដូចមុន ហើយ Tag ទៅមិត្តភក្តិចំនួន 5នាក់ ជាការស្រេច៕





