សិល្បៈ
រកឃើញហើយ! អាម៉េរិក ក្លាយជាបវរកញ្ញាចក្រវាលឆ្នាំ២០២២ គ្រងមកុដតម្លៃរាប់លានដុល្លារ
- BY
- Naren
- January 15, 2023
កញ្ញា R’Bonney Gabriel អាយុ២៨ឆ្នាំ មកពីសហរដ្ឋអាម៉េរិក ផ្តួលបេក្ខភាព៨៨ប្រទេសផ្សេងទៀត បានក្លាយជាបវរកញ្ញាចក្រវាលឆ្នាំ២០២២ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមករា នៅទីក្រុង New Orleans សហរដ្ឋអាម៉េរិក (ម៉ោងនៅកម្ពុជា)។

កញ្ញា R’Bonney Gabriel គឺជាតារាបង្ហាញម៉ូត អ្នករចនាម៉ូដ នាងក៏ធ្លាប់បានបង្កើតប្រវត្តិសាស្ត្រជាបេក្ខភាពហ្វីលីពីន-អាម៉េរិកដំបូងគេដែលឈ្នះបវរកញ្ញាសហរដ្ឋអាម៉េរិកកាលពីឆ្នាំមុន។ សូមរំលឹកថា ការប្រកួត Miss Universe មានការចូលរួមពីបេក្ខភាពចំនួន៨៩នាក់មកពីជុំវិញពិភពលោក ហើយត្រូវបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលសន្និបាត New Orleans Ernest N. Morial ទីក្រុង New Orleans រដ្ឋ Louisiana៕



សិល្បៈ
ស្ងាត់ៗ ថេណា បង្ហោះរូបមួយសន្លឹកបង្កប់អាថ៌កំបាំងនៅក្នុងដៃ! ទាយបានអត់ថាជាអ្វី?
ថេណា ជាតារាចម្រៀង Original Song មានកេរ្តិ៍ឈ្មោះបោះសម្លេង និងប្រជាប្រិយភាពខ្ពស់តាមរយៈបទចម្រៀងពីរោះៗអមដោយទឹកដមផ្អែមស្រទន់ស្តាប់មិនចេះនឿយណាយ ហើយទន្ទឹមនោះលោកក៏មានសមត្ថភាពខ្ពស់ក្នុងការតែងនិពន្ធបទចម្រៀងពីរោះៗគ្រប់ទម្រង់ និងគ្រប់រសជាតិ ប៉ុន្តែបទចម្រៀងភាគច្រើនគឺបែបស្នេហា ជាហេតុដែលធ្វើឲ្យលោកអាចឆក់យកការគាំទ្រពីទស្សនិកជនគ្រប់ស្រទាប់ ជាពិសេសមិត្តៗយុវវ័យផ្ទាល់តែម្តង។ បើងាកទៅមើលរូបសម្រស់ ថេណា ពិតជាមានរូបរាងខ្ពស់ស្រលះស្រស់សង្ហារ គួបផ្សំជាមួយការតុបតែងខ្លួនទាក់ទាញបែបយុវវ័យកំពុងពេញនិយម ចំណែកមុខមាត់មានមន្តស្នេហ៍ដែលអាចឆ្មក់បេះដូងស្រីៗមិនតិចឡើយ។

យ៉ាងណាមិញ ថ្មីៗនេះឃើញនៅលើ Facebook Page របស់តារាចម្រៀងប្រុសឯករាជ្យរូបនេះបានបង្ហោះរូបមួយសន្លឹកជះភាពសង្ហា និងទាក់ទាញមិនធម្មតា អ្នកណាៗឃើញហើយក៏លង់នឹងសម្រស់ ថេណា ប៉ុន្តែអ្វីដែលកត់សម្គាល់ឃើញនៅលើរូបមួយសន្លឹកនោះ ថេណា បែរជាមានចេតនាបិតបាំងអ្វីម្យ៉ាងនៅក្នុងដៃ ជាហេតុដែលធ្វើឲ្យមហាជនកាន់តែផ្តោតអារម្មណ៍ និងងឿយឆ្ងល់កាន់តែខ្លាំងជុំវិញអាថ៌កំបាំងលើរូបភាពនោះ។

ទាក់ទងជុំវិញចម្ងល់ទាំងនេះសង្កេតឃើញថា មតិរបស់ហ្វេនៗជាច្រើនលើកឡើងខុសៗគ្នា ដោយហ្វេនមួយចំនួនយល់ថា ថេណា នឹងមានកាដូសម្រាប់ចែកជូនហ្វេនៗ។ ដោយឡែកក៏មានហ្វេន និងទស្សនិកជនផ្សេងទៀតយល់ថា ថេណា នឹងក្លាយជាតារាតំណាងឲ្យក្រុមហ៊ុនធំល្បីឈ្មោះណាមួយក្នុងប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ។

ទន្ទឹមគ្នានេះ វាជារឿងចៃដន្យឬ? ថ្មីៗនេះយើងក៏ឃើញថានៅលើ Facebook Page របស់ក្រុមហ៊ុន OPPO បានបញ្ចេញរូបភាព ឬ Poster ដើម្បីឲ្យលោកអ្នកអាចចូលរួមលេង និងទស្សទាយឈ្មោះតារាតំណាង ឬ Brand Ambassador ព្រមទាំងមានឱកាសឈ្នះកាសឥតខ្សែសេរីថ្មី Enco Buds2 ជាច្រើនរង្វាន់ ជាមួយការអនុវត្តតាមលក្ខខណ្ឌងាយៗគ្រាន់តែ Comment ឈ្មោះដែលលោកអ្នកគិតថាគាត់ជាទូតសុច្ឆន្ទៈថ្មីរបស់ OPPO បន្ទាប់មកចុច Like និង Share ការផុសនេះ https://bit.ly/3DBiVuv ជាសាធារណៈ ភ្ជាប់ជាមួយ #OPPONewBrandAmbassador #លើកនេះមិនដូចមុន ហើយ Tag ទៅមិត្តភក្តិចំនួន 5នាក់ ជាការស្រេច៕





