សិល្បៈ
តារាចម្រៀង នាយ ចឺម ត្រូវបានព្រះមហាក្សត្រប្រោសប្រទានគ្រឿងឥស្សរិយយស ថ្នាក់ ធិបឌិន្ទ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យប្រោសព្រះរាជទាន គ្រឿងឥស្សរិយយសតាមលំដាប់ថ្នាក់ ដល់សប្បុរសជន៧០រូប។ ក្នុងនោះផងដែរតារាចម្រៀង នាយ ចឺម ដែលមានឈ្មោះពិត សុខ មេសា ត្រូវបានព្រះមហាក្សត្រប្រោសប្រទានគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបឌិន្ទ នេះបើតាមព្រះរាជក្រឹត្យលេខ នស/រកត/០១២៣/០៧៧ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។

ក្រោយពីនាយ ចឺម ទទួលបានការគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់ ធិបឌិន្ទ នេះ ក៏មានក្រុមមិត្តភក្តិរួមអាជីពសិល្បៈ និងមហាជន អ្នកគាំទ្រជាច្រើន បានបង្ហោះសារអបអរសាទរផងដែរ។
សូមរំលឹកថា គ្រឿងឥស្សរិយយសនៃកម្ពុជា ត្រូវបានបង្កើតឡើងដោយរាជរដ្ឋាភិបាលនៅក្នុងអាណត្តិទី១ តាមព្រះរាជក្រឹត្យចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ដើម្បីទទួលស្គាល់នូវគុណបំណាច់ និងស្នាដៃមន្ត្រីរាជការស៊ីវិល យោធិន នគរបាលជាតិ ប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ។ គ្រឿងឥស្សរិយយសនៃកម្ពុជា មានមេដាយចំនួន ១៥មុខ ចែកចេញជា៤ប្រភេទ។ អានបន្ថែមតាមរយៈ នាយកដ្ឋានឥស្សរិយយស


សិល្បៈ
ស្ងាត់ៗ ថេណា បង្ហោះរូបមួយសន្លឹកបង្កប់អាថ៌កំបាំងនៅក្នុងដៃ! ទាយបានអត់ថាជាអ្វី?
ថេណា ជាតារាចម្រៀង Original Song មានកេរ្តិ៍ឈ្មោះបោះសម្លេង និងប្រជាប្រិយភាពខ្ពស់តាមរយៈបទចម្រៀងពីរោះៗអមដោយទឹកដមផ្អែមស្រទន់ស្តាប់មិនចេះនឿយណាយ ហើយទន្ទឹមនោះលោកក៏មានសមត្ថភាពខ្ពស់ក្នុងការតែងនិពន្ធបទចម្រៀងពីរោះៗគ្រប់ទម្រង់ និងគ្រប់រសជាតិ ប៉ុន្តែបទចម្រៀងភាគច្រើនគឺបែបស្នេហា ជាហេតុដែលធ្វើឲ្យលោកអាចឆក់យកការគាំទ្រពីទស្សនិកជនគ្រប់ស្រទាប់ ជាពិសេសមិត្តៗយុវវ័យផ្ទាល់តែម្តង។ បើងាកទៅមើលរូបសម្រស់ ថេណា ពិតជាមានរូបរាងខ្ពស់ស្រលះស្រស់សង្ហារ គួបផ្សំជាមួយការតុបតែងខ្លួនទាក់ទាញបែបយុវវ័យកំពុងពេញនិយម ចំណែកមុខមាត់មានមន្តស្នេហ៍ដែលអាចឆ្មក់បេះដូងស្រីៗមិនតិចឡើយ។

យ៉ាងណាមិញ ថ្មីៗនេះឃើញនៅលើ Facebook Page របស់តារាចម្រៀងប្រុសឯករាជ្យរូបនេះបានបង្ហោះរូបមួយសន្លឹកជះភាពសង្ហា និងទាក់ទាញមិនធម្មតា អ្នកណាៗឃើញហើយក៏លង់នឹងសម្រស់ ថេណា ប៉ុន្តែអ្វីដែលកត់សម្គាល់ឃើញនៅលើរូបមួយសន្លឹកនោះ ថេណា បែរជាមានចេតនាបិតបាំងអ្វីម្យ៉ាងនៅក្នុងដៃ ជាហេតុដែលធ្វើឲ្យមហាជនកាន់តែផ្តោតអារម្មណ៍ និងងឿយឆ្ងល់កាន់តែខ្លាំងជុំវិញអាថ៌កំបាំងលើរូបភាពនោះ។

ទាក់ទងជុំវិញចម្ងល់ទាំងនេះសង្កេតឃើញថា មតិរបស់ហ្វេនៗជាច្រើនលើកឡើងខុសៗគ្នា ដោយហ្វេនមួយចំនួនយល់ថា ថេណា នឹងមានកាដូសម្រាប់ចែកជូនហ្វេនៗ។ ដោយឡែកក៏មានហ្វេន និងទស្សនិកជនផ្សេងទៀតយល់ថា ថេណា នឹងក្លាយជាតារាតំណាងឲ្យក្រុមហ៊ុនធំល្បីឈ្មោះណាមួយក្នុងប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ។

ទន្ទឹមគ្នានេះ វាជារឿងចៃដន្យឬ? ថ្មីៗនេះយើងក៏ឃើញថានៅលើ Facebook Page របស់ក្រុមហ៊ុន OPPO បានបញ្ចេញរូបភាព ឬ Poster ដើម្បីឲ្យលោកអ្នកអាចចូលរួមលេង និងទស្សទាយឈ្មោះតារាតំណាង ឬ Brand Ambassador ព្រមទាំងមានឱកាសឈ្នះកាសឥតខ្សែសេរីថ្មី Enco Buds2 ជាច្រើនរង្វាន់ ជាមួយការអនុវត្តតាមលក្ខខណ្ឌងាយៗគ្រាន់តែ Comment ឈ្មោះដែលលោកអ្នកគិតថាគាត់ជាទូតសុច្ឆន្ទៈថ្មីរបស់ OPPO បន្ទាប់មកចុច Like និង Share ការផុសនេះ https://bit.ly/3DBiVuv ជាសាធារណៈ ភ្ជាប់ជាមួយ #OPPONewBrandAmbassador #លើកនេះមិនដូចមុន ហើយ Tag ទៅមិត្តភក្តិចំនួន 5នាក់ ជាការស្រេច៕




