ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Motorola Razr ប្រហែលជាចេញមុខម្ដងទៀតនៅខែក្រោយ រួមជាមួយការអភិវឌ្ឍថ្មី

    BY autoadmin January 17, 2019
    Motorola Razr ប្រហែលជាចេញមុខម្ដងទៀតនៅខែក្រោយ រួមជាមួយការអភិវឌ្ឍថ្មី

    ក្រុមហ៊ុន Lenovo ត្រូវបានគេរាយការណ៍ថា គ្រោងនឹងចេញលក់កំណែថ្មីនៃទូរស័ព្ទកាលពីជំនាន់ ឆ្នាំ២០០៤ Motorola RAZR ជាមួយនឹងអេក្រង់ដែលអាចបត់ចូលបាននៅខែកុម្ភៈ។ យោងតាមរបាយការណ៍របស់ Wall Street Journal បានឱ្យដឹងថា ទូរស័ព្ទ Motorola Razr ថ្មីនេះនឹងមានតម្លៃប្រហែល ១,៥០០ដុល្លារអាមេរិក ពោលគឺកើនឡើងទ្វេដងធៀបនឹងតម្លៃចាស់ ៦០០ដុល្លារ កាលពីពេលវាចេញដំបូង (៦០០ដុល្លារកាលនោះ គឺចាត់ទុកថាថ្លៃកប់ពពកហើយ)។

    គំរូ ឆ្នាំ២០១៩ គឺជាលទ្ធផលនៃភាពជាដៃគូផ្តាច់មុខរវាងក្រុមហ៊ុន Lenovo ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន Motorola និងក្រុមហ៊ុន Verizon ហើយមានតែ Razr ថ្មីចំនួន ២០០,០០០គ្រឿង ប៉ុណ្ណោះនឹងត្រូវបានផលិតឡើងវិញ។ ការរម្លឹកនូវឧបករណ៍នៃទសវត្សរ៍កន្លងមក បានជំរុញឱ្យមានការស្តារឡើងវិញនូវទូរស័ព្ទមួយចំនួន។ ជាក់ស្តែងទូរស័ព្ទ Nokia 3310 និង Nokia 8110 ត្រូវបានចេញលក់ឡើងវិញនៅ ឆ្នាំ២០១៧ និង ២០១៨ ប៉ុន្តែការលើកឡើងដោយ The Verge បានឱ្យដឹងថា ឧបករណ៍ទាំងនោះត្រូវបានគេនាំយកមកវិញដើម្បីជាភាពសប្បាយរីករាយរម្លឹកនូវអតីតកាល និងមិនមែនជាការប្រកួតប្រជែងឡើយ។

    អត្ថបទ​៖ លីដា
    ប្រភព៖ channelnewsasia

    Share This Post: