ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Apple នឹងកាត់បន្ថយការជួលកម្លាំងពលកម្មមួយចំនួន បន្ទាប់ពីមានបញ្ហាជាមួយចិនជាបន្តបន្ទាប់

    BY Khmernote Media January 18, 2019
    Apple នឹងកាត់បន្ថយការជួលកម្លាំងពលកម្មមួយចំនួន បន្ទាប់ពីមានបញ្ហាជាមួយចិនជាបន្តបន្ទាប់

    សារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃពុធថា ក្រុមហ៊ុន Apple នឹងកាត់បន្ថយការជួលកម្លាំងពលកម្មមួយចំនួន បន្ទាប់ពីការលក់ទូរស័ព្ទ iPhone លក់ចេញទាបជាងការរំពឹងទុក និងការខកខានការព្យាករណ៍ប្រាក់ចំណូលរបស់ខ្លួនសម្រាប់ត្រីមាសថ្ងៃឈប់សម្រាក នេះបើយោងតាមប្រភពដែលដឹងពីបញ្ហានេះ។ យោងតាមរបាយការណ៍ក៏បានឱ្យដឹងដែរថា នាយកប្រតិបត្តិលោក ធីម ឃូក បានធ្វើការបង្ហាញព័ត៌មានដល់និយោជិកកាលពីដើមខែនៅក្នុងកិច្ចប្រជុំមួយ បន្ទាប់ពីគាត់បានសរសេរលិខិតទៅកាន់វិនិយោគិនអំពីផលវិបាកថ្មីៗរបស់ក្រុមហ៊ុនជាពិសេសនៅក្នុងប្រទេសចិន។ យ៉ាងណាមិញ Apple នៅមិនទាន់បានឆ្លើយតបនឹងបញ្ហានេះមក Reuters នោះទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ reuters

    Share This Post:
    MPO4D jitutoto mpo4d Mpoplay