បច្ចេកវិទ្យា

ក្រុមហ៊ុន Microsoft នឹងបញ្ឈប់ការ update ប្រព័ន្ធប្រតិបត្តិការ Windows 10 Mobile ទាំងអស់

BY
autoadmin
January 19, 2019

ក្រុមហ៊ុន Microsoft នឹងបញ្ឈប់ការ update ចំពោះស្មាតហ្វូន ដែលកំពុងដំណើរការលើប្រព័ន្ធប្រតិបត្តិការ Windows 10 Mobile នៅថ្ងៃ ទី១០ ខែធ្នូ ឆ្នាំ២០១៩ ហើយពួកគេបានណែនាំជាផ្លូវការឱ្យអ្នកប្រើប្រាស់ប្តូរទៅប្រើឧបករណ៍ Android ឬ iOS វិញ។ ក្រុមហ៊ុននេះបាន update ព័ត៌មានអំពីវដ្តជីវិតនៃប្រព័ន្ធប្រតិបត្តិការរបស់ខ្លួនកាលពីថ្ងៃ ទី១៤ ខែមករា ជាមួយព័ត៌មានថ្មីដោយនិយាយថា៖ «ការបញ្ចប់នេះគឺអនុវត្តចំពោះគ្រប់ផលិតផលរបស់ Windows 10 Mobile រួមទាំង Windows 10 Mobile និង Windows 10 Mobile Enterprise អ្នកប្រើប្រាស់នឹងមិនអាចទទួលបានការ update សុវត្ថិភាពថ្មីៗ, hotfixes, សេវាសុវត្ថិភាពដោយឥតគិតថ្លៃ ឬការ update មាតិកាបច្ចេកវិទ្យា online ពី Microsoft ដោយឥតគិតថ្លៃទៀតឡើយ»។

អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows 10 មិនបានទទួលលក្ខណៈថ្មីៗ និងការ update ដែលមិនទាក់ទងនឹងសុវត្ថិភាពតាំងពីខែតុលា ឆ្នាំ២០១៧ ជាមួយកំណែ Version ១៧០៩ មកម៉្លេះ ហើយក្រុមហ៊ុនក៏បានរក្សានូវការផ្តល់ជូនការ update សន្ដិសុខរយៈពេលជាងមួយឆ្នាំ ប៉ុន្តែពេលវេលាបានមកដល់ Microsoft គឺបោះបង់ការ update ប្រព័ន្ធប្រតិបត្តិការ Windows 10 Mobile ចោលតែម្តង។

ដោយគ្មានការ update សុវត្ថិភាពអ្នកដែលបន្តប្រើប្រាស់ Windows 10 Mobile នឹងមានការប្រឈមមុខខ្ពស់នឹងការគំរាមកំហែងដល់សន្តិសុខរួមទាំងការ hack ឬការវាយប្រហារដោយមេរោគ។ Microsoft បានណែនាំឱ្យអ្នកប្រើប្រាស់ជ្រើសយកឧបករណ៍ Android ឬ iOS ដូចជា៖ OnePlus 6T, Samsung Galaxy S9 ឬ Google Pixel 3 សម្រាប់ទូរស័ព្ទ Android ។ ចំពោះ iOS វិញអ្នកក៏អាចជ្រើសរើសយក៖ iPhone 7, iPhone 8, iPhone XR និង iPhone XS ៕

អត្ថបទ៖ លីដា
ប្រភព៖ businessinsider

Share This Post: