ស៊ុបចង្កាក់សាខាក្រុងប៉ោយប៉ែត បើកភ្លាមបញ្ចុះតម្លៃ២០%រយៈពេល១០ថ្ងៃឯណោះ!
ប៉ោយប៉ែត៖ ដោយទទួលបានការគាំទ្រជាបន្តបន្ទាប់ ពីសំណាក់អតិថិជនក្នុងស្រុក និងជាយីហោ បង្កើតដោយកូនខ្មែរ បានបើកសម្ពោធសាខាថ្មីនៅ ក្រុងប៉ោយប៉ែតជាមួយនឹងការបញ្ចុះតម្លៃ ២០ភាគរយរយៈពេល១០ថ្ងៃ។

ការបើកសម្ពោធសាខាថ្មីនេះកំពុងតែទទួលបានការគាំទ្រយ៉ាងច្រើនពីសំណាក់អតិថិជន អ្វីដែលពិសេសទៀតនោះស៊ុបចង្កាក់ Volcano និងផ្ដល់ឱកាសការងារដល់ប្រជាជនខ្មែរ ដែលជាផ្នែកមួយជួយដល់សង្គមផងដែរ។

គួរបញ្ជាក់ផងដែរថា ចំណុចពិសេសរបស់ហាងស៊ុបចង្កាក់ Volcano ដែលអាចទាក់ទាញអតិថិជនគឺ រសជាតិទឹកស៊ុប ធ្វើឡើងដោយខ្លួនឯងផ្ទាល់ មិនមែននាំចូលពីបរទេសឡើយ រីឯសេវាកម្ម គឺល្អគួបផ្សំជាមួយការ តុបតែងហាងមើលទៅគួរទាក់ទាញ។

បច្ចុប្បន្ន ស៊ុបចង្កាក់ Volcano ពង្រីកសាខាបានប្រមាណ ៣១សាខាហើយ នៅទូទាំងប្រទេសកម្ពុជា ហើយក៏បើកឱកាស ឲ្យប្រជាជនកម្ពុជាតាមបណ្ដាខេត្តនានា ទិញសិទ្ធិធ្វើអាជីវកម្មបន្ត( Franchise)ផងដែរ។

សម្រាប់ទីតាំងថ្មីក្រុងប៉ោយប៉ែត នេះស្ថិតនៅទីតាំងស្ថិតនៅទល់មុខនាគទិព្វ កន្លែងញាំការ។
ឬអាចទំនាក់ទំនងតាមលេខ៖ 090 222 226។



