ខ្មែរណូត

ស្វែងរក

  • PR

    មូលនិធិ២៥៛ វីតាល់ចែកស្បៀង និងថ្នាំសង្កូវ ជូនចាស់ជរាក្រីក្រ និងជនគ្មានផ្ទះសម្បែងជាង ២០០នាក់

    BY Khmernote Media January 19, 2019
    មូលនិធិ២៥៛ វីតាល់ចែកស្បៀង និងថ្នាំសង្កូវ ជូនចាស់ជរាក្រីក្រ និងជនគ្មានផ្ទះសម្បែងជាង ២០០នាក់

    ភ្នំពេញៈ ក្រុមហ៊ុន វីតាល់ ដែលជាក្រុមហ៊ុនផលិតទឹកពិសាគុណភាពខ្ពស់ និងល្បីល្បាញលើសកម្មភាពសប្បុរសធម៌ បានសហការជាមួយនឹងក្រុមយុវជនស្មគ្រ័ចិត្តជាង ៥០នាក់ ដើរប្រមូលចាស់ជរាក្រីក្រគ្មានផ្ទះសំបែង ប្រមាណ ២០០នាក់នៅភ្នំពេញ មកទទួលយកភួយ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថ្នាំសង្កូវមួយចំនួន ដើម្បីបំពេញនូវតម្រូវការកំឡុងពេលរដូវធ្លាក់ខ្យល់ឈានចូលមកដល់។

    កម្មវិធី «វីតាល់ផ្តល់ភាពកក់ក្តៅ» បានធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៩ ខែ មករា ឆ្នាំ ២០១៩ នៅក្នុងបរិវេនពហុកីឡដ្ឋានជាតិអូឡាំពិក ដែលផ្តល់កិត្តិយសដោយលោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកានៃក្រុមហ៊ុនទឹកពិសាវីតាល់ ប្អូនៗអ្នកស្ម័គ្រចិត្ត និងក្រុមការងារវីតាល់ជាច្រើនអ្នក។

    បើតាមការសិក្សា ស្រាវជ្រាវរបស់យុវជនស្ម័គ្រចិត្ត បានបញ្ជាក់ថាលោកតាលោកយាយចាស់ជរាដែលគ្មានផ្ទះសម្បែកជាង២០០នាក់នេះ ភាគច្រើនប្រកបរបររកស៊ីតូចតាច ពួកគាត់មានអាយុចាប់ពី ៦០ឆ្នាំឡើងទៅ។ ពួកគាត់បានចាកចេញពីស្រុកកំណើតមកប្រកបរបរតិចតូចដើម្បីចិញ្ចឹមជីវិត អ្នកខ្លះលក់អំបោស សំលៀងកាំបិត និងកាន់ជញ្ជីងដើរថ្លឹងគីឡូ។ល។ ប្រាក់ចំណូលដែលពួកគាត់រកបានគឺតិចតូចណាស់ដែលជាមធ្យម ក្រោម២ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលធ្វើឲ្យគាត់មិនមានលទ្ធភាពជួលផ្ទះ និងបង្ខំចិត្ត ដើរសម្រាន្តតាមសំយ៉ាបផ្ទះអ្នកដទៃ។

    ដោយសារតែមើលឃើញការលំបាកច្រើនសណ្ឋានបែបនេះ ស្របពេលនឹង ខែធ្លាក់ខ្យល់នឹងឈានចូលមកដល់ មូលនិធិវីតាល់បានពាំនាំ កម្មវិធី «វីតាល់ផ្តល់ភាពកក់ក្តៅលើកទី៣» ដែលនឹងពាំនាំមកនូវអំណោយជាភួយដ៏កក់ក្តៅ អង្ករ១០គីឡូ ថ្នាំសង្កូវ និងថវិកាជូនពួកគាត់ ដែលរំពឹងថាអាចនឹងជួយសម្រួលដល់ជីវភាពលោកតា លោកយាយមួយគ្រាកំឡុងពេលធ្លាក់ខ្យល់។

    លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកានៃក្រុមហ៊ុនទឹកពិសាវីតាល់ បានមានប្រសាសន៍ថា លោកជំទាវពិតជាមានចិត្តរំភើបនិង រីករាយជាខ្លាំងដែលបានដឹកនាំក្រុមការងារវីតាល់ ឲ្យមានវត្តមាននៅទីនេះដើម្បីប្រារព្ធកម្មវិធី «វីតាល់ផ្តល់ភាពកក់ក្តៅទី៣» ដែលជាកម្មវិធីសប្បុរសធម៌ចែកភួយ និងស្បៀង ដ៏ធំមួយប្រចាំឆ្នាំ ដើម្បីជួយដល់ចាស់ជរា ដែលមានជីវភាពក្រលំបាកជាង២០០នាក់ ដែលកំពុងរស់តាមទីសាធារណៈនៅក្នុងទីក្រុងភ្នំពេញ។ លោកជំទាវបន្តថា ការប្រារព្ធកម្មវិធីនេះឡើងគឺផ្អែកលើគោលបំណងធំៗ៤គឺ ១.មានបំណងពង្រឹងវប្បធម៌ចែករំលែក ២.បង្កើនផ្តល់ភាពកក់ក្តៅដល់ដូនចាស់ក្នុងពេលរដូវ រំហើយចូលមកដល់ ៣.លើកទឹកចិត្តឲ្យមានការចូលរួមពីសាធារណជន និង ៤.បំពេញបន្ថែមនូវកង្វះខាតស្បៀង និងថ្នាំសង្កូវដល់ជនចាស់ជរា។

    ឈ្លៀតក្នុងឱកាសនេះ លោកជំទាវ បានថ្លែងអំណរគុណដល់ក្រុមយុវជនស្ម័គ្រចិត្តជាង ៥០នាក់ដែលបានចូលរួមក្នុងការងារស្ម័គ្រចិត្តនៅថ្ងៃនេះ ដែលការចូលរួមនេះគឺមានតម្លៃមិនអាចកាត់ថ្លៃបាន និងបង្ហាញកាន់តែច្បាស់ពីសាមគ្គីភាពរបស់យុវជនក្នុងសង្គមខ្មែរយើង។

    ទស្សនវិស័យរបស់ វីតាល់ មិនត្រឹមតែចង់ធ្វើសកម្មភាពសប្បុរសធម៌កាន់តែច្រើននោះទេ ក្រុមហ៊ុនក៏មានបំណង លើកទឹកចិត្ត និងផ្សព្វផ្សាយកម្មវិធីសប្បុរសធម៌នៅក្នុងប្រទេសកម្ពុជាឲ្យមានភាពកាន់តែពុះកញ្ជ្រោលផងដែរ។ វីតាល់ប្តេជ្ញាថានឹងយកកញ្ចប់ថវិកាសប្បុរសធម៌ ដែលបានចូលរួមពីអតិថិជនទាំងអស់ទៅធ្វើកម្មវិធីសប្បុរសធម៌ជាច្រើនបន្ថែមទៀត ដើម្បីជូនផលបុណ្យ ជូនត្រឡប់ទៅអតិថិជនទាំងអស់វិញ។ ដូច្នេះសូមចងចាំថា គ្រាន់តែអតិថិជនវីតាល់ជាវទឹកមួយដប គឺបានចូលរួមធ្វើបុណ្យកុសល និងចូលរួមចំណែកក្នុងការជួយអភិវឌ្ឍសង្គមបានជាច្រើន «វីតាល់មោទនភាពផលិតផលជាតិ»។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay