ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រថយន្តសង្គ្រោះមួយគ្រឿង ត្រូវរថភ្លើងដឹកអ្នកដំណើរ បុកប៉ះរថយន្តពេទ្យបើកឆ្លងផ្លូវរថភ្លើង បណ្ដាលឱ្យខ្ទាតចូលផ្ទះប្រជាពលរដ្ឋ ខូចខាតយ៉ាងដំណំ

    BY Khmernote Media January 31, 2023
    រថយន្តសង្គ្រោះមួយគ្រឿង ត្រូវរថភ្លើងដឹកអ្នកដំណើរ បុកប៉ះរថយន្តពេទ្យបើកឆ្លងផ្លូវរថភ្លើង បណ្ដាលឱ្យខ្ទាតចូលផ្ទះប្រជាពលរដ្ឋ ខូចខាតយ៉ាងដំណំ

    ក្រុងព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់លោក Huy Bunleng នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ពលរដ្ឋប្រាប់ជាបឋមថា រថយន្តសង្គ្រោះមួយគ្រឿងត្រូវរថភ្លើងដឹកអ្នកដំណើរ បុកប៉ះពេលរថយន្តពេទ្យបើកឆ្លងផ្លូវរថភ្លើង ដោយសារតែបាំងមើលមិនឃើញរថភ្លើងមកដល់ នៅផ្លូវរថភ្លើងឆ្លងកាត់ ម្តុំរំដួលជើងភ្នំ (ទំនប់រលក) ក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ វេលាម៉ោងជិត១រសៀលថ្ងៃ៣១ ខែមករា ឆ្នាំ២០២៣។

    បើតាមពលរដ្ឋដដែលប្រាប់ថា មានមនុស្ស២នាក់បានរងរបួសក្នុងហេតុការណ៍នេះ ក្នុងនោះក៏ប៉ះពាល់ដល់លំនៅដ្ឋានពលរដ្ឋនៅក្បែរផ្លូវរថភ្លើងផងដែរ។ ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍ បញ្ជូនអ្នករបួសទៅមន្ទីរពេទ្យ និងបន្តដោះស្រាយតាមនិតិវិធី៕

    ប្រភព៖ Huy Bunleng News

    Share This Post: