សិល្បៈ
តើក្រុមហ៊ុនដំបូងគេមួយណាដែល ពេជ្រ វត្តីសារ៉ាវឌ្ឍី នឹងក្លាយជាទូតសុច្ឆន្ទៈ?
ពេជ្រ វត្តីសារ៉ាវឌ្ឍី ជាបវរកញ្ញាតំណាងកម្ពុជាម្នាក់ដែលកំពុងតែធ្វើឲ្យមហាជនខ្មែរ និងបរទេសជាច្រើន មានការកោតសរសើរ និងមានមោទនភាពចំពោះនាងយ៉ាងខ្លាំងនៅក្នុងឆ្នាំនេះ ហើយឥឡូវអាចនិយាយបានថា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានក្លាយជាតារាអន្តរជាតិបាត់ទៅហើយ បន្ទាប់ពីនាងបានស្ពាយភាពជោគជ័យដោយបានយកឈ្នះនិងមានតំណែងជាលំដាប់រងទី5 ក្នុងកម្មវិធីប្រកួតប្រជែងបវរកញ្ញា Miss Grand International 2022 ដែលទើបរំលងទៅថ្មីៗនេះ។

ជាការពិតណាស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី ពិតជាធ្វើឲ្យមហាជនពេញចិត្ត និងស្ងើចសរសើរពីសមត្ថភាព ក៏ដូចជារូបសម្រស់របស់នាងគ្រប់ៗគ្នា។ លើសពីនេះ ជាមួយភាពរួសរាយរាក់ទាក់ កាយវិការក្រមិចក្រមើមដ៏គួរឲ្យស្រឡាញ់របស់នាងបានឆក់បេះដូងមិត្តអ្នកគាំទ្រគ្រប់ទីកន្លែងមិនថានៅក្នុងស្រុក និងក្រៅប្រទេសឡើយ។

យ៉ាងណាមិញ បន្ទាប់ពីត្រឡប់មកក្នុងស្រុកវិញ ពេជ្រ វត្តី កំពុងត្រូវប៉ាន់ដោយមានម្ចាស់ក្រុមហ៊ុន និងម្ចាស់អាជីវកម្មជាច្រើននៅក្នុងប្រទេសមិនតិចនោះទេបានចាប់អារម្មណ៍លើបវរកញ្ញារូបនេះ។ បើតាមដឹងល្ហៀងៗគឺនាងត្រូវបានជ្រើសជាទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុនដ៏ធំនិងល្បីដែលឈរជើងជាច្រើនឆ្នាំនៅក្នុងប្រទេសកម្ពុជាយើងនេះ។

ទន្ទឹមជាមួយគ្នានេះ អ្វីដែលគួរឲ្យកត់សម្គាល់គឺយើងឃើញថាតាមរយៈ Facebook page ផ្លូវការរបស់ OPPO ក៏បានបញ្ចេញ Poster មួយសន្លឹកដើម្បីឲ្យមហាជនទស្សន៍ទាយឈ្មោះទូតសុច្ឆន្ទៈ ដែលរូបនោះគឺហាក់ដូចជារូបរបស់បវរកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី។ ចុះអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរ? តើជារូប ពេជ្រ វត្តី មែនឬអត់?

អូ! រឹតតែអស្ចារ្យ! កុំភ្លេចចូលរួមលេងហ្គេមជាមួយ OPPO ទាំងអស់គ្នាដើម្បីមានឱកាសឈ្នះកាសឥតខ្សែសេរីថ្មី Enco Buds2 ជាច្រើនរង្វាន់ ដោយអនុវត្តតាមលក្ខខណ្ឌងាយៗ Comment ឈ្មោះដែលលោកអ្នកគិតថាគាត់ជាទូតសុច្ឆន្ទៈថ្មីរបស់ OPPO បន្ទាប់មកចុច Like និង Share ផុសនេះជាសាធារណៈ http://bit.ly/3HJJS1N ភ្ជាប់ជាមួយ #OPPONewBrandAmbassador #លើកនេះមិនដូចមុន ហើយ Tag ទៅមិត្តភក្តិចំនួន 5នាក់ ជាការស្រេច៕




សិល្បៈ
កូនប្រុសច្បងរបស់ ឧកញ៉ា ព្រាប សុវត្ថិ ដើរតាមលោកឪពុករបស់ខ្លួន ចូលដំបូលសិល្បៈជាមួយផលិតកម្ម Galaxy Navatra ជាផ្លូវការហើយ
តារាចម្រៀងវ័យក្មេង លោក សុវត្ថិ មុនីវណ្ណ កូនប្រុសច្បងរបស់ ឧកញ៉ា ព្រាប សុវត្ថិ បានសម្រេចចិត្តចូលរួមជាមួយផលិតកម្ម Galaxy Navatra ជាផ្លូវការហើយ នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣នេះ តាមលោកឪពុករបស់ខ្លួន ដោយបានធ្វើពិធីទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ពីថ្នាក់ដឹកនាំ និងក្រុមគ្រួសារ Galaxy Navatra នៅសណ្ឋាគារហៃយ៉ាត់ ភ្នំពេញ។

តារាចម្រៀងបែបយុវវ័យ សុវត្ថិ មុនីវណ្ណ បានថ្លែងឲ្យដឹងពីចំណាប់អារម្មណ៍របស់ខ្លួនថា ថ្ងៃនេះលោកពិតជាមានក្តីរំភើប និងរីករាយបំផុតដែល អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន Navatra group ផ្ដល់តម្លៃ និងទទួលស្វាគមន៍រូបលោក ដែលជាសិល្បកៈវ័យក្មេងជំនាន់ថ្មី New generation ចូលជាសមាជិកថ្មី នៃគ្រួសារដ៏ធំហើយរបស់ផលិតកម្ម Galaxy។

ជាមួយនេះដែរ លោក សុវត្ថិ មុនីវណ្ណ ក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីបង្ហាញជូនទស្សនិកជននូវបទចម្រៀងថ្មីបែបយុវវ័យ ជាពិសេសនៅថ្ងៃស្អែកនេះផលិតកម្ម Galaxy Navatra នឹងបញ្ចេញស្នាដៃដំបូងរបស់លោកនៅលើទីផ្សារផងដែរ។ តារាចម្រៀងវ័យក្មេងរូបនេះ បានធ្វើការតាំងចិត្ត ក៏ដូចជាខិតខំប្រឹងប្រែងបង្កើត និងរិះរកស្នាដៃ ក៏ដូចជាស្ទីលថ្មីៗប្លែកៗ ជូនដល់ទស្សនិកជន ទាំងក្នុងនិងក្រៅប្រទេសបាទស្សនា និងស្ដាប់កម្សាន្ត។

ដោយឡែកលោកឧកញ៉ា ឡេង ប្រុស តំណាងឲ្យផលិតកម្ម Galaxy Navatra ដែលបានចូលរួមជាអធិបតីភាពក្នុងពិធីទទួលស្វាគមន៍នេះ បានថ្លែងថា ដោយបានការអនុញ្ញាតពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លោកតំណាងឱ្យបុគ្គលិកនៃផលិតកម្មហ្គាឡាក់ស៊ី ណាវាត្រា ទាំងអស់ ពិតជាមានកិត្តិយស និងសេចក្តីសោមនស្សរីករាយក្រៃលែង ក្នុងឱកាសនៃកម្មវិធីទទួលស្វាគមន៍តារាចម្រៀងលោក សុវត្ថិ មុនីវណ្ណ នាវេលានេះ។

កម្មវិធីទទួលស្វាគមន៍វត្តមានតារាចម្រៀងដ៏ល្បីឈ្មោះរូបនេះ ជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ពីឧត្តមភាព និងការឈានឡើងកាន់តែខ្ពស់ត្រដែតរបស់ផលិតកម្មហ្គាឡាក់ស៊ី ណាវាត្រា ដែលជាផលិតកម្មចម្រៀងកំពូលនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងដែលជានិច្ចកាលតែងទទួលបានការគាំទ្រស្រឡាញ់ពេញចិត្តពីសំណាក់មហាជនគ្រប់ស្រទាប់វណ្ណៈ។

សមិទ្ធផល និងស្នាដៃទាំងអស់នេះហើយគឺកើតចេញពីការដឹកនាំដ៏ប៉ិនប្រសព្វរបស់ អ្នកឧកញ៉ាអគ្គនាយក និងបណ្តាថ្នាក់ដឹកនាំផលិតកម្មទាំងអស់ ហើយក៏ជាលទ្ធផលដ៏ត្រចះត្រចង់កើតចេញពីភាពសកម្ម ទេពកោសល្យ ភាពច្នៃប្រឌិត និងស្មារតីទំនួលខុសត្រូវខ្ពស់របស់បងប្អូនបុគ្គលិកទាំងអស់គ្នា៕








សិល្បៈ
ម្ចាស់បទ “សម្រែកបេះដូង” ដឹកដៃកូនស្រីសំណព្វចិត្ត ចុះកុងត្រាជាមួយផលិតកម្ម Galaxy Navatra របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
នាថ្ងៃទី០៣ មីនា ឆ្នាំ២០២៣ ម្សិលមិញនេះ តារាចម្រៀង ខាន់ ជេមស៌ បានដឹកដៃកូនស្រីបង្កើត គឺកញ្ញា Amie ចុះកុងត្រាចូលរួមជាមួយផលិតកម្ម Galaxy Navatra របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាផ្លូវការ។

ថ្លែងនៅចំពោះមុខ អ្នកសារព័ត៌មានជាច្រើនស្ថាប័ន នៅសណ្ឋាគារហៃយ៉ាត់ ភ្នំពេញ ម្ចាស់បទចម្រៀង សម្រែកបេះដូង ដែលធ្លាប់អង្រួន បេះដូងអ្នកគាំទ្រអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ថ្លែងថា៖ “ថ្ងៃនេះខ្ញុំមានកិត្តិយស និងរីករាយដែលបានចូលរួមជាមួយគ្រួសាររបស់ Galaxy Navatra ។ ខ្ញុំជឿជាក់ និងបំផុសគំនិតដោយអ្នកឧកញ៉ា ណាវ៉ាត្រា ដែលជាអ្នកដឹកនាំប្រកបដោយចក្ខុវិស័យ ដែលជាកម្លាំងចលករនៅពីក្រោយការផ្លាស់ប្តូរក្នុងវិស័យតន្ត្រីនេះ។ តាមរយៈការកម្សាន្តប្រកបដោយភាពច្នៃប្រឌិត និងបទពិសោធន៍ថ្មីៗ គាត់បាននាំមកនូវការរីកចម្រើនថ្មីមួយដល់ឧស្សាហកម្មតន្ត្រីកម្ពុជា”។

លោក ខាន់ ជេមស៌ និយាយបន្ថែមដោយក្ដីរំភើបថា៖ “ខ្ញុំមានកិត្តិយសណាស់ដែលបានមកទីនេះក្នុងក្រុមហ៊ុនថ្ងៃនេះ រួមជាមួយនឹងឧកញ៉ា ព្រាប សុវត្ថិ ឧកញ៉ា សិរីមន្ត Kem, Seyma និងសិល្បករ សិល្បការិនីដ៏មានទេពកោសល្យទាំងអស់ ដែលបានខិតខំប្រឹងប្រែងធ្វើបដិវត្តន៍ឧស្សាហកម្មតន្ត្រីដោយរក្សាវប្បធម៌ខ្មែររបស់យើងឱ្យនៅគង់វង្ស ទាំងប្រពៃណី និង សហសម័យ ដើម្បីបន្តផ្តល់ការកម្សាន្តដល់ប្រជាជនកម្ពុជាយើង”។
លើសពីនេះទៀត ម្ចាស់បទបុប្ផាក្រពុំ៏ បានរំលឹកពីអតីតកលារបស់ខ្លួនដោយលើកឡើងថា៖ “ថ្ងៃនេះជាថ្ងៃដ៏សំខាន់មួយក្នុងអាជីពចម្រៀងរបស់ខ្ញុំ ព្រោះថាវាដូចទៅនឹងកាលពី 10 ឆ្នាំមុនដែរ ដែលភាពក្មេងខ្ចី និងស្វាហាប់របស់ខ្ញុំក្នុងការច្រៀង និងសម្តែងជាជនជាតិខ្មែរ។ ហើយខ្ញុំពិតជាមានអំណរគុណយ៉ាងក្រៃលែងសម្រាប់ឱកាសផ្តល់ឱ្យកូនស្រីរបស់ខ្ញុំ តារាវ័យក្មេង Amie នូវឱកាសដើម្បីចាប់ផ្តើមអាជីពតន្ត្រីរបស់នាងឱ្យល្អបំផុត ដោយចូលរួមជាមួយ Galaxy Navatra ។”

ដោយឡែក តារាចម្រៀងវ័យក្មេង កំពុងច្បាមប្រជាប្រិយភាពពីអ្នកគាំទ្រ កញ្ញា Amie បង្ហាញចំណាប់អារម្មណ៍ថា៖ “កញ្ញា ពិតជាមាន កិត្តិយសណាស់ដែលទទួលបានឱកាសមាស បង្ហាញសមត្ថភាព និងទេពកោសល្យរបស់នាងខ្ញុំ ក្នុងផលិតកម្ម Galaxy Navatra។”

តំណាងផលិតកម្ម Galaxy Navatra បានសង្កត់ធ្ងន់ថា៖ “លោក ខាត់ ជេមស៍ និងកញ្ញា អេមមី នឹងក្លាយទៅជាតួអង្គសំខាន់ និងថ្មីបន្ថែមទៀតក្នុងចំណោមកំពូលតារាចម្រៀង អ្នកនិពន្ធ ផលិតករ និងបុគ្គលិកទាំងអស់របស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវាត្រា ដើម្បីរួមចំណែកធ្វើឱ្យផលិតកម្មកាន់តែទទួលបានភាពជោគជ័យ និងទទួលបានការគាំទ្រស្រឡាញ់ចូលចិត្តពីសំណាក់អ្នកគាំទ្រ សាធារណជនទាំងក្នុងស្រុក និងក្រៅស្រុកនាពេលខាងមុខ”។

គួរបញ្ជាក់ថា ក្រៅពីកម្មវិធីចុះកិច្ចព្រមព្រាង ជាមួយតារាចម្រៀង ខាន់ ជេមស៌ និងកូនស្រីរបស់លោក កញ្ញា អេមមី នាថ្ងៃជាមួយគ្នានេះដែរ ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ក៏បន្តចុះ MOU ជាមួយកូនប្រុស លោកឧកញ៉ា ព្រាប សុវត្ថិ គឺលោក សុវត្ថិ មុន្នីវណ្ណ ដែលជាតារាចម្រៀងវ័យក្មេង ពោពេញដោយដុងសិល្បផងដែរ។



