ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    Galaxy S10 នៅឆ្នាំនេះ អាចនឹងចេញម្តង៣ម៉ូដែលសម្រាប់ផ្គាប់ចិត្តអ្នកប្រើ

    BY Khmernote Media January 21, 2019
    Galaxy S10 នៅឆ្នាំនេះ អាចនឹងចេញម្តង៣ម៉ូដែលសម្រាប់ផ្គាប់ចិត្តអ្នកប្រើ

    នៅខែកុម្ភៈ ឆាប់ៗខាងមុខនេះ កំពូលស្មាតហ្វូនរបស់ក្រុមហ៊ុនកូរ៉េ គឺ Galaxy S10 និង S10 Plus នឹងប្រកាសជាផ្លូវការហើយនៅថ្ងៃទី ២០ ខែកុម្ភៈ ២០១៩។ តែយ៉ាងណាមិញ រូបភាពបែកធ្លាយនៅតែមានការលេចចេញមកជាបន្តបន្ទាប់ ហើយលើកនេះផងដែរក៏មានរូបភាពផ្នែកខ្នងខាងក្រោយរបស់ Galaxy S10 និង S10 Plus នៅលើបណ្ដាញសង្គម Twitter ផងដែរ ។

    តែអ្វីដែលយើងចាប់អារម្មណ៍នៅក្នុងរូបភាបបែកធ្លាយនេះ​ យើងឃើញមានស្មាតហ្វូនរហូតដល់ទៅបីម៉ូឌែលឯណោះ ដែលនៅលើគណនីដែលបានបង្ហោះរូបភាពនៅបានសរសេរថា Samsung Galaxy S10E , S10, S10+ ដូចយើងបានឃើញហើយ ក្នុងរូបភាព Galaxy S10E មានកាមេរ៉ាខាងក្រោយពីរគ្រាប់ តែមិនមានទ្រនាប់ស្កេនក្រយ៉ៅដៃនោៈទេ ហើយម៉ូឌែល S10, S10 Plus គឺមានកាមេរ៉ាក្រោយដល់ទៅបីគ្រាប់ ហើយក៏មិនមានទ្រនាប់ស្កេនក្រយ៉ៅដៃដូចគ្នា ហើយវាក៏មិនបានបង្ហាញច្បាស់ថាត្រកូល S10 ទាំងបីនេះប្រើប្រាស់ទ្រនាប់ស្កេនក្រយ៉ៅដៃលើអេក្រង់នោះដែរ ។ ពាក្យចចាមអារ៉ាមបាននិយាយថា Galaxy S10E មានអេក្រង់ 5.8 អ៊ីញ ចំណែក S10 មានអេក្រង់ 6.1 អ៊ីញ និង S10 PLus មានអេក្រង់ 6.4 អ៊ីញ ។ តែយ៉ាងណា វានៅសល់តែមួយខែទៀតតែប៉ុណ្ណោះរូបរាងពិតប្រាកដនឹងបង្ហាញខ្លួនជាផ្លូវការហើយ៕

    អត្ថបទ៖ ឧស្សាហ៍
    ប្រភព៖ gsmarena

    Share This Post:
    MPO4D jitutoto mpo4d Mpoplay