ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ដំណឹងល្អ! ក្រសួងប្រៃសណីយ៍ និងក្រសួងអប់រំ ដាក់ឱ្យប្រើប្រាស់វិញ្ញាបនបត្របណ្ដោះអាសន្នបាក់ឌុប ដោយមិនចាំបាច់បញ្ជាក់នៅក្រុង ស្រុក ខណ្ឌ

    BY Khmernote Media February 2, 2023
    ដំណឹងល្អ! ក្រសួងប្រៃសណីយ៍ និងក្រសួងអប់រំ ដាក់ឱ្យប្រើប្រាស់វិញ្ញាបនបត្របណ្ដោះអាសន្នបាក់ឌុប ដោយមិនចាំបាច់បញ្ជាក់នៅក្រុង ស្រុក ខណ្ឌ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្តីពី ការដាក់ឱ្យប្រើប្រាស់ “វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ ដែលមានដាក់ QR Code ស្តង់ដា” ដែលអាចផ្ទៀងផ្ទាត់បានតាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh” ។

    រាជរដ្ឋាភិបាលបានសម្រេចដាក់ឱ្យប្រើ “វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២ ដែលមានដាក់ QR Code ស្ដង់ដា- ដែលអាចផ្ទៀងផ្ទាត់អំពីយថាភូតភាព បូរណភាព និងសុពលភាពបាន តាមរយៈ “ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh- ដែលអភិវឌ្ឍដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

    ការដាក់ឱ្យប្រើវិញ្ញាបនបត្រនេះ គឺជាការវិវឌ្ឍថ្មីមួយក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីធ្វើឱ្យប្រសើរឡើងនូវ ការផ្តល់សេវាសាធារណៈ កាន់តែងាយស្រួល និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាជំហានថ្មីក្នុងការជំរុញការធ្វើបរិវត្តកម្ម ឌីជីថលក្នុងក្រសួង ស្ថាប័នរដ្ឋ ស្របតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា និងគោលនយោបាយ រដ្ឋាភិបាលឌីជីថលកម្ពុជា។

    សិស្សានុសិស្សអាចប្រើវិញ្ញាបនបត្រនេះ ដើម្បីដាក់ពាក្យស្នើសុំចូលសិក្សានៅគ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ដោយពុំចាំបាច់តម្រូវឱ្យធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លងនៃវិញ្ញាបនបត្របណ្ដោះអាសន្ន ក្នុងទម្រង់ជាក្រដាស ហើយគ្រឹះស្ថាន ឧត្តមសិក្សាទាំងអស់អាចស្កេន QR Code ស្តង់ដា ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃវិញ្ញាបនបត្រនេះ តាមរយៈថ្នាលផ្ទៀងផ្ទាត់ ឯកសារ verify.gov.kh។ សិស្សានុសិស្សអាចស្នើសុំវិញ្ញាបនបត្រនេះ ដោយចូលទៅក្នុង ឆានែលតេលេក្រាម (Telegram Channel) ឈ្មោះ “វិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២” តាមរយៈតំណភ្ជាប់ http://t.me/TemporaryBacllCertificate រួចបំពេញព័ត៌មានចាំបាច់មួយចំនួន ឬអាចទៅទទួលយកដោយផ្ទាល់នៅ មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត។

    សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការស្នើសុំ សូមទំនាក់ទំនងលេខទូរស័ព្ទ ១២៣ (ហៅចូលដោយឥតគិតថ្លៃ)។ អាស្រ័យហេតុនេះ សូម មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស គណៈគ្រប់គ្រងនៃគ្រប់គ្រឹះស្ថានអប់រំ សាធារណៈនិងឯកជន និងសាធារណជនទាំងអស់ ជ្រាបជាព័ត៌មាន៕

    ប្រភព៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ – Ministry of Post and Telecommunications

    Share This Post:
    MPO4D jitutoto mpo4d Mpoplay