ខ្មែរណូត

ស្វែងរក

  • សិល្បៈ

    ចូលរួមរំលែកទុក្ខ! លោកស្រីសាស្ត្រាចារ្យ ឌួង ម៉ារី គ្រូចម្រៀងរបាំព្រះរាជទ្រព្យ បានទទួលមរណភាពហើយ ដោយជរាពាធ

    BY Khmernote Media February 2, 2023
    ចូលរួមរំលែកទុក្ខ!  លោកស្រីសាស្ត្រាចារ្យ ឌួង ម៉ារី គ្រូចម្រៀងរបាំព្រះរាជទ្រព្យ បានទទួលមរណភាពហើយ ដោយជរាពាធ

    លោកស្រីសាស្ត្រាចារ្យ ឌួង ម៉ារី ដែលជាសាស្ត្រាចារ្យមួយរូប នៅសាកលវិទ្យាល័យវិចិត្រសិល្បៈផ្នែកចម្រៀងរបាំបុរាណ មហោរី ដែលបានលះបង់ពេលវេលាមួយជីវិតបម្រើវប្បធម៌ខ្មែរ លោកស្រីបានទទួលមរណភាពហើយនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយជរាពាធ​។

    យោងតាមគណនីហ្វេសប៊ុកឈ្មោះ ឥសី បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “លោកស្រីសាស្ត្រាចារ្យ ឌួង ម៉ារី គ្រូចម្រៀងរបាំព្រះរាជទ្រព្យបានទទួលមរណភាពនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ សូមវិញ្ញាណក្ខន្ធរបស់អ្នកគ្រូបានដល់នូវសុគតិភពកុំបីអាក់ខានឡើយ។ កូនចៅសិស្សគណទាំងឡាយនឹងចងចាំនូវពលិកម្ម វីរភាព និងឧបការគុណអ្នកគ្រូដែលបានលះបង់ជូនសិល្បៈវប្បធម៌ជាតិ មាតុភូមិកម្ពុជាពេញមួយជីវិត។ ”

    ប្រភព៖ ឥសី

    Share This Post: