ព័ត៌មានជាតិ
ឧកញ៉ា ស្រី ចាន់ថន ប្រកាសថា បើខ្មែរវ៉ៃប៊ូខៅឈ្នះអោយវីឡាមួយឡានមួយ និងថវិកាបន្ថែមប្រចាំរយ:ពេល ១០ឆ្នាំ
- BY
- srey nuch
- February 2, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុករបស់ ឧកញ៉ា ស្រី ចាន់ថន ជាអនុប្រធាន កិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នៅមុននេះបន្តិច បានប្រកាសថា បើខ្មែរវ៉ៃប៊ូខៅឈ្នះ អោយវីឡាមួយ ឡានមួយ និងថវិកាបន្ថែមប្រចាំរយៈពេល ១០ឆ្នាំ។
នេះបើយោងតាមគណនីហ្វេសប៊ុក ឧកញ៉ា ស្រី ចាន់ថន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “ជាសំដីចេញពីមាតុប៊ូខាវ មិនអីទេខ្មែរមិនចង់បានលោកប៊ូខាវទេ ក្នុងនាមខ្ញុំបាទជាអនុប្រធាន កិត្តិយសរបស់សហព័ន្ធកីឡាប្រដាល់គុណខ្មែរ ខ្មែរក៏មានអ្នកខ្លាំងដែរ បើខ្មែរវ៉ៃប៊ូខៅឈ្នះអោយវីឡាមួយ ឡានមួយនឹងថវិការបន្ថែមប្រចាំរយៈពេល១០ឆ្នាំ នេះជាការលើកទឹកចិត្តដល់កីឡាកខ្មែរ តស៊ូដើម្បីមុនមាតុជាតិរបស់យើង ” ៕
ប្រភព៖ Srey Chanthorn
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តាំផ្ញើទៅវិស័យឯកជននានាសូមកុំបន្តលើកសំណើដោះដូរយកដី CARDI និងហាមមិនឱ្យអ្នកណាលូកដៃចូលនោះទេ
- BY
- srey nuch
- March 25, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសការពារវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា(CARDI) និងផ្តាំផ្ញើទៅវិស័យឯកជននានាសូមកុំបន្តលើកសំណើដោះដូរយកដី CARDI និងហាមមិនឱ្យអ្នកណាលូកដៃចូលក្នុងរឿងនោះទេ។ ការប្រកាសរបស់សម្ដេចតេជោនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្មរុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ហើយអារឿង CARDI នេះ សូមកុំអ្នកណាមកលូកដៃ ខ្ញុំសូមបញ្ជាក់ជាសាធារណៈ ព្រោះកន្លងទៅមានជាង២០ ក្រុមហ៊ុនបានលើកសំណើសុំយក CARDI គេថា គេស្នើយក CARDI ទៅអភិវឌ្ឍន៍ ហើយគេសុំប្រគល់ដីកន្លែងនេះ កន្លែងនោះ»។ សម្តេចតេជោនាយករដ្ឋមន្រ្ដីក៏បានផ្តាំផ្ញើទៅវិស័យឯកជននានាសូមកុំបន្តជាមួយនឹងការលើកសំណើយកដី CARDI និងហាមមិនឱ្យអ្នកណាលូកដៃចូលក្នុងរឿងនេះឡើយ។
សម្តេចតេជោបានសង្កត់ធ្ងន់ថា៖ «ខ្ញុំបានចង្អុលថា ចាំដល់ថ្ងៃខ្ញុំស្លាប់សិន ហើយនៅពេលខ្ញុំស្លាប់ទៅហើយ បើអ្នកណាយកដី CARDI យកទៅដោះដូរឱ្យឯកជន យកទៅធ្វើនេះ ឬធ្វើនោះ ខ្ញុំនឹងតាមដាក់បណ្ដាសា»។ ជាមួយគ្នានេះសម្តេចតេជោនាយករដ្ឋមន្រ្ដីថ្លែងបញ្ជាក់ថា វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា(CARDI) នេះគឺជាកូនបង្កើតរបស់សម្ដេចដែលសម្ដេចបង្កើតវិទ្យាស្ថាននេះ ព្រោះរឿងអ្វីក៏សម្ដេចស្ថិតនៅក្នុងហេតុការណ៍ទាំងអស់។ សម្ដេចតេជោបន្ដថា CARDI នេះ គឺសម្តេចបានទៅធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងអូស្ត្រាលី និងជាមួយអ៊ីរី ។
សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា៖ «ខ្ញុំសូមផ្ដាំរដ្ឋមន្ត្រីក្រោយៗ ឬនាយករដ្ឋមន្រ្ដីក្រោយ ឱ្យតែហ៊ានដោះដូរ ក៏ខ្ញុំតាមកាច់យកដែរ។ ទុកវាទៅវាមិនផ្អូមទេ របស់ហ្នឹង មិនចាំបាច់រើទៅកន្លែងណាទេ ទុកវានៅកន្លែងហ្នឹង។ ជាកេរ្ដិ៍មរតកដ៏មានតម្លៃដែលយើងបង្កើតបាននៅពូជស្រូវល្អៗ វាចេញពី CARDI »៕
ប្រភព៖ ក្រសួងព័ត៌មាន
ព័ត៌មានជាតិ
ជនដៃឆើតចំនួន ២នាក់ មុខសញ្ញាលួចម៉ូតូប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន
- BY
- srey nuch
- March 25, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១៩:៤០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ នៅចំណុចផ្លូវលូ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីលួចយកម៉ូតូរបស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ចំនួន០៤ករណី។
ករណីទី១៖ ករណីយកដែកសំប៉ែតចុងស្រួចរាងអក្សរT ធ្វើសកម្មភាពកាច់បំបែកសោកុងតាក់ម៉ូតូលួចយកម៉ូតូ ម៉ាកហុងដា ZOOMERX ពណ៌ ខ្មៅ សេរីឆ្នាំ២០១៧ ពាក់ផ្លាកលេខបន្ទាយមានជ័យ ១O-៥៦៧៧ ប្រព្រឹត្តនៅចំណុចមុខតូចលក់ដូរ ផ្លូវជាតិលេខ៦ ក្រុម០៥ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ០២:៣០នាទីទៀបភ្លឺ ។ ជនរងគ្រោះឈ្មោះ សឹង សិរីរតនា ភេទ ស្រី អាយុ៣៧ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ករណីទី២៖ ករណីគាស់សោទ្វារបន្ទប់ជួលចូលលួចម៉ូតូ ចំនួន០៣គ្រឿង ប្រព្រឹត្តនៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវបេតុង ក្រុម៤ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល០២:៤៥ នាទីទៀបភ្លឺ។
១- ជនរងគ្រោះឈ្មោះ ណន់ សំ ភេទ ប្រុស អាយុ៣០ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវលំ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ កម្មកររោងចក្រ។ សម្ភារបាត់បង់៖ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២១ ពាក់ផ្លាកលេខកំពង់ឆ្នាំL-០៨៨៧។
២- ជនរងគ្រោះឈ្មោះ ចាន់ ណូរ៉ង់ ភេទ ប្រុស អាយុ២៤ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវលំ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ កម្មកររោងចក្រ។ សម្ភារៈបាត់បង់៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ សៀមរាប ១AG-១៣៩០។
៣-ជនរងគ្រោះឈ្មោះ សាក់ សំណាង ភេទ ប្រុស អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបន្ទប់ជួល ផ្លូវលំ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរ កម្មកររោងចក្រ។ សម្ភារបាត់បង់៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ កំពង់ឆ្នាំង១H-៩៥៩៥។
ករណីទី៣៖ ករណីយកដែកសំប៉ែតចុងស្រួចរាងអក្សរT ធ្វើសកម្មភាពកាច់បំបែកសោកុងតាក់ម៉ូតូលួចយកម៉ូតូ ម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០២៣ មិនចាំពាក់ផ្លាកលេខ) ប្រព្រឹត្តនៅចំណុចមុខកំពង់ដពោងលឿង ក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពី ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង០៣:៣០នាទី ទៀបភ្លឺ។
ករណីទី៤៖ ករណីយកដែកសំប៉ែតចុងស្រួចរាងអក្សរT ធ្វើសកម្មភាពកាច់បំបែកសោកុងតាក់ម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខភ្នំពេញ ១GZ-៦២២៩ ប្រព្រឹត្តនៅចំណុចផ្ទះជួលមានបន្ទប់ជួល ផ្លូវបេតុង ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ម៉ោងប្រហែល ០២:៣០នាទី។
ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១- ឈ្មោះ អាន ប៊ុនធុច ភេទ ប្រុស អាយុ៤០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
២- ឈ្មោះ ជា ណារ័ត្ន ហៅ ពៅ ភេទ ប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកស៊ុយហ្ស៊ុយគីនិច ពណ៌ ស សេរីឆ្នាំ ២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ១AC-២៣៦០, ដែកចុងស្រួចសម្រាប់កាច់សោកុងតាក់ម៉ូតូ ចំនួន០២ដើម, សោខ្សៀររាងអក្សរអិល(L) មួយចំនួន, វ៉ាលី ម៉ាកSaint ពណ៌ ទឹកប្រាក់ ចំនួន០១, ផ្លាកលេខម៉ូតូ ចំនួន០៣ (ផ្លាកលេខសៀមរាប១S-៦០៩៦, ផ្លាកលេខភ្នំពេញ ១GZ-៦២២៩, ផ្លាកលេខកំពង់ស្ពឺ១C-១៣៣៦), ដាវកែច្នៃ ពណ៌ ស ចំនួន០១ដើម, ឧបករណ៍សំរាប់ដោះ និងកឹបផ្លាកលេខម៉ូតូមួយចំនួន, ឧបករណ៍កែច្នៃសំរាប់កាច់បំបែកគ្រាប់សោកម៉ូតូមួយចំនួន, ម៉ូទ័រសំរាប់កាត់ដែក ចំនួន០១គ្រឿង, កន្ត្រៃសំរាប់កាត់ដែក ចំនួន០១ និងពូថៅ ចំនួន០១ដើម, គ្រឿងបន្លាស់ម៉ូតូ មួយចំនួន, ឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យសមត្ថកិច្ចជំនាញ ចាត់ការតាមនីតិវិធីច្បាប់ លើមន្ត្រីនគរបាលក្រសួងមហាផ្ទៃ«ពាក់ស័ក្តិ២» ដែលធ្វើរឿងមិនសមរម្យលើប្រពន្ធ
- BY
- srey nuch
- March 25, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យកម្លាំងជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់ការតាមនីតិវិធីច្បាប់ លើមន្ត្រីនគរបាលក្រសួងមហាផ្ទៃ ពាក់ស័ក្តិ២ ដែលវាយប្រពន្ធឲ្យរបួសពេញខ្លួន។
នេះបើយោងតាមការបញ្ជាក់ពី លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ បានឱ្យដឹងថា៖ «ដោយទទួលបានបទបញ្ជាពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ កម្លាំងសមត្ថកិច្ចជំនាញនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បាននិងកំពុងចាត់ការតាមនីតិវិធីច្បាប់ លើករណីហិង្សាក្នុងគ្រួសារ ដែលប្រពឹត្តដោយប្តីជានគរបាលក្រសួងមហាផ្ទៃ លើប្រពន្ធបណ្តាលឲ្យរងរបួស»។
សូមជម្រាបជូនថា ករណីអំពើហិង្សា ប្តីជាមន្ត្រីនគរបាលពាក់ស័ក្តិ២ វាយប្រពន្ធខ្លួនឯងឲ្យរបួសធ្ងន់ ត្រូវបានស្ត្រីរងគ្រោះបង្ហោះតាមបណ្តាញសង្គម Facebook ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ស្ត្រីជាប្រពន្ធឈ្មោះ Nhoem Sokleng បានបង្ហោះថា រូបនាងត្រូវបុរសជាប្តីឈ្មោះ ជា ប៊ុនថេង ជានគរបាលក្រសួងមហាផ្ទៃ ប្រើអំពើហិង្សា គំរាមកំហែងបាញ់សម្លាប់ និងប្រើពាក្យសំដីដៀល ជេប្រមាថ។ ជនរងគ្រោះបានអំពាវនាវ សូមឲ្យច្បាប់ជួយរកយុត្តិធម៌ជូនរូបនាងផង៕
ប្រភព៖ freshnews
SPONSOR
អត្តបទទាក់ទង
-
ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តាំផ្ញើទៅវិស័យឯកជននានាសូមកុំបន្តលើកសំណើដោះដូរយកដី CARDI និងហាមមិនឱ្យអ្នកណាលូកដៃចូលនោះទេ
March 25, 2023
-
ព័ត៌មានជាតិ
ជនដៃឆើតចំនួន ២នាក់ មុខសញ្ញាលួចម៉ូតូប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន
March 25, 2023
-
ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យសមត្ថកិច្ចជំនាញ ចាត់ការតាមនីតិវិធីច្បាប់ លើមន្ត្រីនគរបាលក្រសួងមហាផ្ទៃ«ពាក់ស័ក្តិ២» ដែលធ្វើរឿងមិនសមរម្យលើប្រពន្ធ
March 25, 2023
-
ព័ត៌មានជាតិ
អភិបាលខេត្តកំពង់ស្ពឺ ប្រគល់ម៉ូតូ HONDA BEAT 2023 ដល់សិស្សប្រឡងជាប់ចំណាត់ថ្នាក់លេខ១ ផ្នែក«តែងនិពន្ធ និងស្មូតកំណាព្យ» ជាការលើកទឹកចិត្ត
March 24, 2023