ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! វីដេអូស្ដែងៗថតជាប់ ក្រុមចោរឆក់ទូរស័ព្ទអ្នកដំណើរកំពុងជិះម៉ូតូកង់បី នៅម្តុំអាងទឹកអូឡាំពិក

BY
srey nuch
February 4, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយពីគណនីហ្វេសប៊ុកឈ្មោះ Hea Khy Hsk បា​នបង្ហោះវីដេអូតាមរយៈកាមេរ៉ាសុវត្ថិភាព ពីសកម្ម​ភាពក្រុមចោរមួយក្រុម ជិះម៉ូតូមួយគ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 1JX-2213 បានធ្វើសកម្មភាពយ៉ាងជំនាញ ឆក់ទូរស័ព្ទអ្នកដំណើរកំពុងជិះក្នុងម៉ូតូ​កង់​បី (​ផាស់​អាប់​) ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ កាលពីវេលាម៉ោង ១៦៖១៨នាទី នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងគណនីហ្វេសប៊ុកខាងលើនោះផ្ទាល់ បានសរសេររៀបរាប់ថា៖ “សកម្មភាពចោរឆក់ទូរស័ព្ទមុខឡានខ្ញុំច្បាស់ៗហ្មង ស្លាកលេខក៏ច្បាស់ បញ្ជាក់រូបសន្លឹកដែលមានបងជិះscoopyខ្មៅ ០២នាក់ក្នុងវីដេអូ ហើយដែលគូសរង្វង់ពណ៌ ស គាត់ជាអ្នកដេញតាមក្រោយចាប់ចោរទេ”។ ក្នុងនោះក៏ឃើញមានអ្នកលេងបណ្ដាញសង្គមជាច្រើន បានចែករំលែកជាបន្តបន្ទាប់ផងដែរ និងសូមអំពាវនាវអ្នកដំណើរជិះ ម៉ូតូ​កង់​បី (​ផាស់​អាប់​) សូមមានការប្រុងប្រយ័ត្នខ្ពស់ កុំឱ្យកើតមានដូចករណីខាងលើ ៕

ប្រភព៖ Hea Khy Hsk

Share This Post: