PR
កំពូលតារាចម្រៀងរ៉េប G-Devith ក្លាយជាទូតសុច្ឆនៈផ្លូវការរបស់ស្រាបៀរវឌ្ឍនៈ និងដ្រាហ្គិន និងប្រកាសពីធួរខនសឺតនៅខេត្តក្រុងជាច្រើន
- BY
- Naren
- February 4, 2023
ភ្នំពេញ៖ តារាចម្រៀងរ៉េបដ៏ល្បី និងមានប្រជាប្រិយភាពលោក G-Devith ត្រូវបានប្រកាសជាទូតសុច្ឆនៈរបស់ស្រាបៀរវឌ្ឍនៈ និងដ្រាហ្គិន ជាផ្លូវការក្នុងកម្មវិធីប្រគុំតន្ត្រី PS2 x វ សម្ពោធអាល់ប៊ុលថ្មីឈ្មោះថា Passion II ដែលប្រព្រឹត្តទៅនៅសួនវឌ្ឍនៈ កាពីតាលឡាហ្វ៍ស្តាយផាក នាល្ងាចថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០២៣។

ពិធីចុះកិច្ចសន្យានេះក៏មានការចូលរួមពីអ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី សិល្បករ និងអ្នកសារព័ត៌មានជាច្រើនដែលមានវត្តមានធ្វើជាសាក្ខីភាពនៃការចុះហត្ថលេខានេះ។ ក្នុងឱកាសនោះដែរ លោក G-Devith ក៏បានសម្តែងអារម្មណ៍រំភើបដែលបានសហការជាមួយក្រុមហ៊ុន វឌ្ឍនៈ ប៊្រូវើរី ដើម្បីបង្កើត និងនាំភាព អស្ចារ្យជាច្រើនទាំងការធ្វើបទចម្រៀងថ្មីៗ ផលិតវីដេអូចម្រៀងឲ្យកាន់តែមានគុណភាព ព្រមទាំងការប្រគំតន្ត្រី ទេសចរណ៍ជាច្រើនខេត្តក្រុងនាពេលឆាប់ៗខាងមុខ។

ឆ្លើយនឹងសំនួរអ្នកសារព័ត៌មានអំពីការជ្រើសរើសលោក G-Devith ចូលមកក្នុងគ្រួសារវឌ្ឍនៈ ប៊្រូវើរី អ្នកឧកញ៉ា សំអាង វឌ្ឍនៈ បានមានប្រសាសន៍ថា៖ «លោក G-Devith គឺជាសិល្បករមួយរូបដែលមានឆន្ទៈ ការតស៊ូខ្ពស់ក្នុងវិស័យសិល្បៈ មានប្រជាប្រិយភាព ភាពវ័យឆ្លាត ទាំងការតែងនិពន្ធ ការច្នៃប្រឌិតក្នុងការផលិតវីដេអូចម្រៀងរបស់គាត់ និងការធ្វើទីផ្សារសម្រាប់ខ្លួនឯងបានយ៉ាងល្អ។ គាត់យកចិត្តទុកដាក់ និងផ្តោតសំខាន់លើគុណភាពរាល់កិច្ចការរបស់គាត់ ដែលឆន្ទះនេះដូចទៅនឹងឆន្ទះរបស់វឌ្ឍនៈ ប៊្រូវើរី ដែលតែងតែផលិតនូវផលិតផលដែលមានគុណភាពខ្ពស់សម្រាប់អតិថិជន ដូច្នេះហើយការសហការរវាង វឌ្ឍនៈ ប៊្រូវើរី និងលោក G-Devith នឹងនាំអ្វីអស្ចារ្យទាំងសម្រាប់ដេវីត និងស្រាបៀរ វឌ្ឍនៈ និងដ្រាហ្គិនរបស់យើង។»
លើសពីការចុះហត្ថលេខា លោក G-Devith ក៏បានបង្ហាញ និងច្រៀងបទចម្រៀងថ្មីជាច្រើនបទនៅក្នុងអាល់ប៊ុម Passion II របស់លោកដោយមានការចូលរួមពីហ្វេន និងទស្សនិកជនរាប់ពាន់នាក់។
វឌ្ឍនៈ ប្រ៊ូវើរី ដែលជាក្រុមហ៊ុនកំពុងតែមានភាពលេចធ្លោខ្លាំងក្នុងឧស្សាហកម្មផលិតស្រាបៀរ និងភេសជ្ជៈនៅកម្ពុជា ហើយត្រូវបានទទួលស្គាល់ជាក្រុមហ៊ុន ដែលមានយុទ្ធសាស្រ្តទីផ្សារខ្លាំង និងច្បាស់លាស់។ វឌ្ឍនៈ ប្រ៊ូវើរី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ វឌ្ឍនៈ គ្រុប ដែលជាគ្រុបដ៏លេចធ្លោមួយមានក្រុមហ៊ុនជាច្រើនវិនិយោគលើ វិស័យផ្សេងៗដូចជា វិស័យទំនិញ និងសេវាកម្ម អចលនទ្រព្យ សួនឧស្សាហកម្ម ធនាគារ ទីលានវាយកូនហ្គោល បដិសណ្ឋារកិច្ច សំណង់ ម្ហូបអាហារ និងវិស័យអប់រំ៕










PR
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ផ្តល់ជូនអំពូលថាមពលពន្លឺព្រះអាទិត្យសម្រាប់បំភ្លឺផ្លូវក្នុងខណ្ឌច្បារអំពៅ
ភ្នំពេញ ថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣៖ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានផ្តល់អំពូលភ្លើងបំភ្លឺផ្លូវដំណើរការ ដោយថាមពលពន្លឺ ព្រះអាទិត្យចំនួន ២៤០ដើម ជូនដល់សង្កាត់ព្រែកឯងនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដែលស្ថិតនៅក្នុងតំបន់ រោងចក្ររបស់យើង។ ពិធី ប្រគល់នេះ បានធ្វើឡើងក្រោមអធិបតីភាពលោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ មន្ត្រី និងអាជ្ញាធរ មូលដ្ឋាន ព្រមទាំងសមាជិកសហគមន៍មូលដ្ឋាន។

ការផ្តល់ជូនអំពូលភ្លើង បំភ្លឺផ្លូវនេះ គឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុនដើម្បីគាំទ្រសហគមន៍បៃតង។ កន្លងមកក្រុមហ៊ុន បានដាំដើមឈើជាង ៨០០០ដើម និងបរិច្ចាគអំពូលភ្លើងបំភ្លឺផ្លូវថាមពលពន្លឺព្រះអាទិត្យ (សូឡា) ចំនួន ៧៩០ដើម ជូន ដល់ សហគមន៍ចំនួន ៤ ព្រមទាំងបានជួយដល់ប្រជាពលរដ្ឋដែលខ្វះខាតចំនួន ១៨០០គ្រួសារ នៅក្នុងខណ្ឌច្បារអំពៅបើគិតរហូតមកដល់ បច្ចុប្បន្ន។ អំពូលសូឡាទាំងនេះ នឹងផ្តល់ជូនភ្លើងដែលត្រូវការជាចំបាច់ ដើម្បីបំភ្លឺតាមដងផ្លូវនៅក្នុងសង្កាត់ព្រែកឯង ដែលនឹងជួយពង្រឹងឡើងនូវសុវត្ថិភាពនិងសន្តិសុខសម្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិក៏ដូចជាអ្នកធ្វើដំណើរតាមដងផ្លូវ។
លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានមានប្រសាសន៍ថា៖ «យើងសូមថ្លែងអំណរគុណចំពោះអំណោយ សប្បុរសជាអំពូលភ្លើងបំភ្លឺផ្លូវសូឡា ដែលក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានផ្តល់ជូនដល់សហគមន៍ព្រែកឯង។ នេះជាឧទាហរណ៍ដ៏ល្អមួយដែលវិស័យឯកជនអាចធ្វើការរួមគ្នាជាមួយរដ្ឋាភិបាល និងសហគមន៍មូលដ្ឋានដើម្បីគាំទ្រដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ក្នុង មូលដ្ឋានផ្ទាល់។ អំពូលភ្លើងបំភ្លឺផ្លូវសូឡាទាំងនេះ នឹងមិនត្រឹមតែលើកកម្ពស់សុវត្ថិភាព និងសន្តិសុខ សម្រាប់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់សុខុមាលភាពទូទៅរបស់សហគមន៍ផងដែរ។ សូមអរគុណដល់ក្រុមហ៊ុន ហ៊ិននីគែន ចំពោះការប្តេជ្ញាចិត្ត បង្កើតឱ្យមានលទ្ធផលជាវិជ្ជមានហើយយើងនឹងបន្តសហការគ្នាថែមទៀត ដើម្បីបង្កើតអនាគតដ៏ត្រចះត្រចង់សម្រាប់សហគមន៍យើង ទាំងអស់គ្នា»។

ក្នុងពិធីប្រគល់អំពូលភ្លើងនេះ នាយិកា ផ្នែកកិច្ចការ សាជីវកម្មនៃក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺលោកស្រី Anne de Graaf តាំងនាមឱ្យក្រុមហ៊ុនបានសម្តែងក្តីសង្ឃឹមក្នុងការបន្តកិច្ចសន្ទនាជាមួយគ្នា អំពីរបៀបធ្វើឱ្យបរិស្ថានរបស់យើង មានភាពប្រសើរឡើងហើយលោកស្រីក៏សង្ឃឹមផងដែរថា គម្រោងនេះពិតជានឹងបង្កើតឱ្យមានការផ្លាស់ប្តូរយ៉ាងពិតប្រាកដនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពលរដ្ឋ នៅក្នុង សហគមន៍ព្រែកឯង។
លោកស្រី Anne de Graaf មានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា យើងជឿជាក់ថា យើងអាចរីកចម្រើនបានលុះត្រាតែសហគមន៍នៅជុំវិញយើងរីកចម្រើនដែរ។ នេះហើយគឺជាមូលហេតុដែលយើងផ្តល់ជូនអំពូលភ្លើងនៅថ្ងៃនេះ ដើម្បីចូលរួមចំណែក ដល់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់សហគមន៍ព្រែកឯង។ ដោយសារយើងបានធ្វើសកម្មភាពជាមួយសហគមន៍ និងសេដ្ឋកិច្ចចំណុចនេះហើយដែលយើងជាផ្នែកមួយនៃសហគមន៍ និងសេដ្ឋកិច្ចនេះវាជាកាតព្វកិច្ចរបស់យើងក្នុងការធ្វើអាជីវកម្មរបស់យើងប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។ ដូច្នេះយើងអាចធ្វើឱ្យប្រទេសកម្ពុជា កាន់តែប្រសើរសម្រាប់មនុស្សបច្ចុប្បន្ន និងជំនាន់ក្រោយ»។

មហិច្ឆតារយៈពេលវែង “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ (Brew a Better Cambodia)” របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានគោលបំណងលើកម្ពស់ស្តង់ដារក្នុងការរួមចំណែកជាវិជ្ជមានតាមរយៈសសរស្តម្ភសំខាន់ចំនួន បី របស់ក្រុមហ៊ុនរួមមាន និរន្តរភាពបរិស្ថាន និរន្តរភាព សង្គម និងការពិសារដោយការទទួលខុសត្រូវ រួមជាមួយនឹងគោលដៅឆ្ពោះទៅរកការចូលរួមចំណែកធ្វើឱ្យ ពិភពលោក មានអព្យាក្រឹតកាបូនសូន្យ កាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ។
រោងចក្រផលិត ស្រាបៀរ របស់ក្រុមហ៊ុនដែលស្ថិតនៅខណ្ឌច្បារអំពៅ ថ្មីៗនេះបានឈានដល់ដំណាក់កាលសំខាន់មួយក្នុងដំណើរ ផ្លាស់ប្តូរ ឆ្ពោះទៅប្រើប្រាស់ថាមពលកកើតឡើងវិញ។ ស្ថិតក្រោមភាពជាដៃគូជាមួយក្រុមហ៊ុន Berkeley Energy Commercial Industrial Solutions (BECIS) ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានសម្ពោធជាផ្លូវការនូវរោងចក្រជីវម៉ាស់ថ្មីមួយនៅខែកញ្ញា ឆ្នាំ២០២២ ដែល ជារោងចក្រ ជីវថាមពល ធំដំបូងគេនៅកម្ពុជា។ ជាមួយនឹងរោងចក្រជីវម៉ាសថ្មីនេះ រោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា នាពេលបច្ចុប្បន្នដំណើរការ ដោយប្រើប្រាស់ថាមពលកម្ដៅកកើតឡើងវិញ ១០០% តាមរយៈការប្រើអង្កាមពីរោងម៉ាស៊ីនកិន ស្រូវ និងកសិករ ក្នុងស្រុក។ ការប្រើប្រាស់ អង្កាម ជាប្រភពឥន្ធនៈជួយប្រែក្លាយកាកសំណល់កសិកម្ម និងសរីរាង្គ ដែលត្រូវបាន បោះចោលទៅជាប្រភពចំណូលបន្ថែមសម្រាប់សហគមន៍កសិកម្ម។
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ប្រើប្រាស់ស្រូវក្នុងប្រទេសកម្ពុជា ១០០ % ក្នុងការផលិតស្រាបៀរមួយចំនួនដូចជា សា្របៀរអានឆ័រ (Anchor) និងស្រាបៀរ Tiger ជាដើម។ ដើម្បីបង្កើនប្រសិទ្ធភាពវិលជុំបន្ថែមទៀតនៅក្នុងខ្សែសង្វាក់តម្លៃស្រូវក្រុមហ៊ុនក៏បាន ធ្វើការងាររួមគ្នាជាមួយអង្គការភាពជាដៃគូ ដើម្បីចីរភាពវិស័យកសិកម្មកម្ពុជា (CPSA) ដើម្បីគាំទ្រកសិករក្នុងស្រុកតាមរយៈការកសាង សមត្ថភាព៕

អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា
ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជាដែលបង្កើតឡើងក្នុងឆ្នាំ ១៩៩៤។ ជំរុញ ដោយគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នាក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជន ដែលត្រូវការស្រាបៀរម៉ាក យីហោ អន្តរជាតិគុណភាពខ្ពស់ដូចជា ស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និង ស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញ ក្រុមហ៊ុន មានបុគ្គលិក ៧០០នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០,០០០នាក់ នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជាក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបំណង “ធ្វើឱ្យប្រទេសកម្ពុជាកាន់ តែប្រសើរ” ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាព សង្គម និងការពិសាដោយការទទួលខុសត្រូវ ដែលស្ថិតនៅលើមាគ៌ាឆ្ពោះ ទៅ កាន់ពិភពលោក ដែលមានកាបូនសូន្យកាន់តែស្មើភាព និងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយ នៃក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិត ស្រាបៀរ លំដាប់ថ្នាក់ពិភពលោក៕
PR
ម៉ូតូ Peugeot ចាប់ផ្តើមដំនើរការយ៉ាងស្វាហាប់នៅក្នុងទីផ្សារប្រទេសកម្ពុជាជាមួយនឹងលទ្ធផលនឹកស្មានមិនដល់
ក្រុមហ៊ុនម៉ូតូ Peugeot បានដាក់បង្ហាញម៉ូដែលចុងក្រោយរបស់ខ្លួនគឺ Peugeot Django 150cc នៅកម្ពុជាក្រោយពេលទទួលបានភាពជោគជ័យយ៉ាងខ្លាំងក្នុងបណ្តាប្រទេសផ្សេងទៀតនៅក្នុងអាស៊ី។ ម៉ូតូ scooter ដែលរចនាបែប Retro ទទួលបានការពេញនិយមក្នុងចំណោមប្រជាជនកម្ពុជា ដែលចូលចិត្តការរចនាបែប classic និងប្រភេទម៉ូតូអូតូ។

ក្នុងរយៈពេលពីរបីសប្តាហ៍នៃការចេញលក់ ស្តកដំបូងរបស់ម៉ូតូ Peugeot Django ត្រូវបានលក់អស់ទាំងស្រុងស្ទើរតែមិនគួរអោយជឿ។ តំណាងចែកចាយនៅកម្ពុជាភ្ញាក់ផ្អើលចំពោះការឆ្លើយតបពីអតិថិជន ហើយបានបើកអោយកក់ស្តុកចាំជាបន្តបន្ទាប់ទៀតសម្រាប់អតិថិជនដែលមិនទាន់ទទួលបានម៉ូតូ។ យើងសង្កេតឃើញថាតម្រូវការម៉ូតូអូតូនៅក្នុងប្រទេសកម្ពុជាមានការកើនឡើងឥតស្រាកស្រាន្តដោយសារតែមមធ្យោបាយធ្វើដំនើរបែបម៉ូតូមានភាពឆាប់រហ័សនិងងាយស្រួលហើយមិនស្ទះកកកុញផ្លូវទៀតផង។

ម៉ូតូ Peugeot Django បានក្លាយជាម៉ូតូមួយដែលត្រូវបានគេលើកយកមកនិយាយច្រើនអំពីភាពប្រកួតប្រជែងរបស់វានៅក្នុងទីផ្សារដោយសារតែ គុណភាព តំលៃ និងការរចនា។ ទាំងនេះហើយជាអ្វីដែលគ្រប់គ្នាចង់បានព្រោះម៉ូតូដ៏ទាន់សម័យនេះមិនមែនគ្រាន់តែជាមធ្យោបាយធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែវាបានបន្ថែមសម្រស់អោយអ្នកបើកបរថែមមួយកម្រិតទៀតដោយមើលឃើញពីប្រជាប្រិយភាពរបស់ម៉ូតូ Peugeot Django កាន់តែកើនឡើងក្រុមហ៊ុនបានចាប់ផ្តើមបើកបង្ហាញពណ៌ និងលក្ខណៈពិសេសថ្មីៗជាច្រើនទៀតដើម្បីបំពេញតាមតម្រូវការខុសៗគ្នារបស់អតិថិជន។

ម៉ូតូប្រភេទ Scooter ដ៏ស៊ីវិល័យមួយនេះមានច្រើនពណ៌ដូចជា ខ្មៅ ស ក្រហម និងខៀវ។ ម៉ូតូ Peugeot Django ក៏បានភ្ជាប់មកជាមួយនូវមុខងារទំនើបៗ ដូចជា digital instrument cluster អំពូលភ្លើង LED អមជាមួយការរចនាបទយ៉ាងស្រស់ស្អាត និងម៉ាស៊ីនខ្លាំង ដែលផ្តល់នូវការបើកបរប្រកបដោយរលូន និងផាសុកភាព។

ភាពជោគជ័យរបស់ម៉ូតូ Peugeot Django នៅកម្ពុជា គឺជាសក្ខីភាពបញ្ជាក់ពីគុណភាព និងសិល្បៈហត្ថកម្មរបស់ម៉ាកយីហោមួយនេះ។ ជាពិសេសគឺតំនាងចែកចាយនៅក្នុងប្រទេសកម្ពុជាមានភាពរីករាយនឹងតួលេខនៃការលក់ចេញជាទីគាប់ចិត្តហើយវាបានក្លាយជាម៉ូតូប្រភេទ scooter លក់ដាច់បំផុតរបស់ពួកគេ។

ក្រុមហ៊ុនម៉ូតូ Peugeot រំភើបជាមួយនឹងការឆ្លើយតបយ៉ាងរហ័សពីទីផ្សារប្រទេសកម្ពុជា ហើយបានចាប់ផ្តើមស្វែងរកទីផ្សារផ្សេងទៀតនៅក្នុងតំបន់អាស៊ីដើម្បីធ្វើអោយម៉ាកយីហ៊ោរម៉ូតូ Peugeot កាន់តែទូលំទូលាយពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រុមហ៊ុនមានទំនុកចិត្តថាម៉ូតូ Peugeot Django នឹងបន្តទទួលបានជោគជ័យក៏ដូចជានាំមកនូវម៉ូដែលជាច្រើនទៀតនាពេលអនាគត។




