សិល្បៈ

ក្រោយរងការរិះគន់យ៉ាងចាស់ដៃ នាយគ្រឿន បង្ហោះសារសូមទោស និងទទួលស្គាល់កំហុស ចំពោះការសម្តែងជាមួយសត្វឆ្មា

BY
Khmernote Media
February 7, 2023

រាជធានីភ្នំពេញ៖ ក្រោយរងការរិះគន់ខ្លាំងពីមហាជន ជាពិសេសអ្នកដែលស្រលាញ់សត្វ ទៅលើសកម្មភាពនាយគឿនសម្តែងលេងយួរសត្វឆ្មា ភ្លាមៗនោះដែរ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ នាយគ្រឿន នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ បានធ្វើការសូមទោស ទៅលើសកម្មភាពសម្ដែងរបស់លោក នៅក្នុងកម្មវិធី ១៦៨យប់។

ដោយនាយគ្រឿន បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ “សូមទោសបងប្អូនខ្ញុំដឹងខុសហើយនៅការសម្ដែងលេងយួរឆ្មាភ្លេចខ្លួននឹកឃើញថាក្រឡៅកឆ្មាធំដែរយួរមួយភ្លែតវាមិនអី សត្វឆ្មាខ្ញុំមិនស្រលាញ់ក៏ខ្ញុំមិនស្អប់ដែរ បើម្ចាស់ឆ្មាមិនសប្បាយចិត្តប្ដឹងឬអោយខ្ញុំសូមទោសឆ្មាក៏ខ្ញុំព្រម តែខ្ញុំអន់ចិត្តមានបងប្អូន ប្រមាថជីវិតខ្ញុំតែមិនអីទេ ខ្ញុំធ្វើបុណ្យបានខ្លះដែរបើមានជាតិក្រោយសូមកើតជាសត្វទៅនៅភពផ្សេង ៕

ប្រភព៖ នាយគ្រឿន Neay Kroeun

Share This Post: