ព័ត៌មានជាតិ

ឯកឧត្តម ថោង ខុន៖ អ្នកទេសចរចិនអាចចាយវាយប្រាក់​យ៉ន់គ្រប់សេវាកម្ម​ទេស​ចរ​ណ៍​នៅ​ក​ម្ពុ​ជា

BY
Khmernote Media
February 8, 2023

ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣–យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា អ្នកទេសចរចិនអាចប្រើប្រា​ស់លុ​យ​យ៉​ន់​គ្រ​ប់​សេ​វា​ក​​ម្មទេសចរណ៍ទាំងអស់អំឡុងពេលធ្វើទស្សនកិច្ចនៅកម្ពុជា។ នេះជាការគូសបញ្ជាក់ របស់ ឯ​ក​ឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រា​ប់​អ្ន​ក​សារព័ត៌នៅអាកា​សយា​នដ្ឋា​នអ​ន្ត​រ​ជា​តិ​​ភ្នំពេញ ក្នុងពេលទទួលស្វាគមន៍ជើងហោះហើរ ដឹកអ្នកទេសចរចិន មកកម្ពុជា នៅ​ព្រឹ​ក​ថ្ងៃ​​​ទី​០៧ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រ​​សួ​ងទេ​​សចរណ៍បាន​ត្រៀម និងរៀបចំជាស្រេចក្នុងការទទួលភ្ញៀវទេសចរចិន តា​ម​រ​យៈ​កា​រ​ច​ង​ក្រង​សៀ​វ​ភៅ​ស “China Ready” សម្រាប់ស្វាគមន៍អ្នកទេសចរចិន ដោ​យបា​នប​ណ្តុះប​ណ្ដាល​​គ្រ​ប់​សេ​វា​កម្ម ដើ​ម្បី​ស​ម្រួលដ​ល់អ្ន​កទេសចរចិនឱ្យទទួលបានអារម្មណ៍រីករា​យក្នុងការ​ដើ​រ​ក​ម្សា​ន្តក្នុងប្រទេសកម្ពុជា ​ជាពិសេសការប្រើប្រាស់លុយចិននៅកម្ពុជា។

ឯកឧត្តម ថោង ខុន ​បានថ្លែងថា «ពិសេសទៅទៀតគឺរាជរដ្ឋាភិ​បាល​បាន​អនុ​ញ្ញាត​ឱ្យមា​ន​កា​រ​ទូ​​ទាត់ជាលុយយ៉ន់គ្រប់សណ្ឋាគារ គ្រប់ភោជនីយដ្ឋានទាំងអស់ គ្រប់សេវាទាំងអស់យើង​អាច​ទ​​ទួ​លលុយយ៉ន់បាន»។ នៅ​​ឆ្នាំ​២​០​២៣នេះ រដ្ឋាភិបាលចិនបាន អនុញ្ញា​តឱ្យ​ប្រជា​ជន​របស់ខ្លួនចេ​ញទៅ​ដើ​រ​ក​ម្សាន្ត នៅ​ក្រៅ​​​​​​ប្រទេសឡើងវិញបាន។ តាមការប៉ាន់ប្រមាណ របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងមាន​អ្ន​​​ក​ទេ​ស​ចរចិន៨០ម៉ឺនទៅ១លាននាក់មកលេងកម្ពុជា។​ តែសរុ​បជា​រួម​សម្រា​ប់ភ្ញៀ​វ​ទេ​ស​ច​រ​​អ​ន្ត​​រ​​​ជាតិទូទៅដែលធ្វើដំណើរ​ តាមផ្លូវទឹក ផ្លូវគោក និងផ្លូ​វ​អា​កា​សនឹងមកលេង​កម្ពុ​ជា ប្រ​មា​ណ​៣​​ទៅ៤​លា​ន​​នា​ក់៕ ដោយ៖ គង់ សិរីរ័ត្ន

Share This Post: