ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកតាកុង ទ្រី អាយុជាង ៨០ឆ្នាំ សម្រេចបំណងក្នុងការនាំយកវត្ថុបុរាណជាប៉ាន់តែអាយុប្រមាណ ៣០០ឆ្នាំ ជូនសម្តេចតេជោ ហ៊ុន សែន

    BY Khmernote Media February 8, 2023
    លោកតាកុង ទ្រី អាយុជាង ៨០ឆ្នាំ សម្រេចបំណងក្នុងការនាំយកវត្ថុបុរាណជាប៉ាន់តែអាយុប្រមាណ ៣០០ឆ្នាំ ជូនសម្តេចតេជោ ហ៊ុន សែន

    រាជធានីភ្នំពេញ៖ នៅទីបំផុត លោកតាកុង ទ្រី នៅចោមចៅ ជន្មាយុ ៨២ឆ្នាំ ​បានសម្រេចបំណងប្រាថ្នារបស់ខ្លួនហើយ ក្នុងការនាំយកវត្ថុបុរាណជាប៉ាន់តែអាយុប្រមាណ ៣០០ឆ្នាំ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

    សម្តេចតេជោ បានស្វាគមន៍យ៉ាងកក់ក្តៅបំផុត ចំពោះលោកតា ទ្រី និងក្រុមគ្រួសារ ដែលបានយកវត្ថុបុរាណដ៏មានតម្លៃជូនសម្តេចទុកជាអនុស្សាវរីយ៍។ ក្នុងឱកាសនោះ លោកតាកុង ទ្រី អាយុ ៨២ឆ្នាំ រស់នៅសង្កាត់ចោមចៅ រាជធានីភ្នំពេញ បានបង្ហាញក្តីរំភើបរីករាយជាខ្លាំង បានជួបសម្តេចតេជោនាយករដ្ឋមន្ត្រី។ លោកតា បានបញ្ជាក់ថា ការប្រគល់ប៉ាន់តែ ដែលជាវត្ថុបុរាណដ៏មានតម្លៃ ជូនសម្តេចតេជោ គឺជាបំណងប្រាថ្នាដ៏ធំមួយសម្រាប់លោកតា។ ឥឡូវបំណងប្រាថ្នានេះ បានសម្រេចហើយ។

    គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣កន្លងទៅ លោកតាកុង ទ្រី ចង់ជួបសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីផ្ទាល់ ដើម្បីជូនវត្ថុបុរាណមួយដែលមានអាយុកាលជិត ៣០០ឆ្នាំ ដើម្បីទុកជាវត្ថុអនុស្សាវរីយ៍ អរគុណដល់សម្តេចដែលបានលះបង់កម្លាំងកាយចិត្ត ដើម្បីបុព្វហេតុជាតិតាំងពីបាតដៃទទេ រហូតមានការរីកចម្រើន មានសុខសន្តិភាពក្នុងប្រទេសកន្លងជាង ៤០ឆ្នាំមកនេះ ៕

    Share This Post: