ព័ត៌មានជាតិ
ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី១២ ខែកុម្ភៈ អគ្គិសនីកម្ពុជា នឹងផ្អាកចរន្តអគ្គិសនីនៅតាមតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល
BY Khmernote Media
February 8, 2023
រាជធានីភំ្នពេញ៖ អគ្គិសនីកម្ពុជា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ បានចេញសេចក្ដីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ដល់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅតំបន់មួយចំនួន។

បើទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលខាងអគ្គិសនីកម្ពុជាស្នើសុំអភ័យទោសទុកជាមុន។ ការផ្អាកនឹងធ្វើទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម៖



ប្រភព៖ អគ្គិសនីកម្ពុជា – EDC