ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការរាជធានីភ្នំពេញ ឆ្លើយតបនឹងការចុះផ្សាយមួយដែលថា ឡានសេរីទំនើបមួយគ្រឿងដែលពាក់ផ្លាកបែបនេះមិនមានសមត្ថកិច្ចចរាចរណ៍ណាហ៊ានឃាត់

    BY Khmernote Media February 9, 2023
    ស្នងការរាជធានីភ្នំពេញ ឆ្លើយតបនឹងការចុះផ្សាយមួយដែលថា ឡានសេរីទំនើបមួយគ្រឿងដែលពាក់ផ្លាកបែបនេះមិនមានសមត្ថកិច្ចចរាចរណ៍ណាហ៊ានឃាត់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្តីបកស្រាយបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការចុះផ្សាយរបស់គណនីហ្វេសប៊ុកមួយ ដែលបានលើកឡើងថា ឡានដែលពាក់ផ្លាក Heng Huy មិនមានសមត្ថកិច្ចចរាចរណ៍ណាហ៊ានឃាត់ ហើយថែមទាំងគោរព។

    ក្នុងនោះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឆ្លើយយ៉ាងដូច្នេះថា ជាក់ស្តែងក្នុងនាមមន្ត្រីអនុវត្តច្បាប់ គឺតែងតែអនុវត្តស្មើគ្នាចំពោះមុខច្បាប់ បេីខុសត្រូវតែអនុវត្តតាមច្បាប់ ប៉ុន្តែតាមការសួរនាំទៅម្ចាស់រថយន្ត គឺគាត់ទើបទិញរថយន្តនេះកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយនៅព្រឹកថ្ងៃទី០៩នេះ គាត់បានយករថយន្តរបស់គាត់ទៅធ្វើផ្លាកលេខនៅកន្លែងធ្វើផ្លាកលេខរួចរាល់ហើយ ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: