ការបើកសម្ភោធជាផ្លូវការផលិតផល ក្រុមហ៊ុន NaSa Cosmetic Co,. Ltd
ភ្នំពេញថ្ងៃទី ២០ ខែ មករា ឆ្នាំ២០១៩ ក្រុមហ៊ុន NaSa Cosmetic បានរៀបចំកម្មវិធីអបអរការបើកសម្ភោធជាផ្លូវការផលិតផល ក្រុមហ៊ុន NaSa Cosmetic Co,. Ltd នៅក្នុងប្រទេសកម្ពុជា ដែលពិធីនេះត្រូវប្រព្ធរធ្វើឡើង នៅក្នុងសណ្ឋានគារ ណាហ្គាវើល ភ្នំពេញ ក្រោមការចូលរួមពីភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។

សំរាប់កម្មវិធីបើកសម្ភោធនេះ មានការអញ្ជើញជាភ្ញៀវកិត្តិយសជាពិសេស ពី លោកស្រីអគ្គនាយិកា ក្រុមហ៊ុន Saripin Global Co,Ltd និងអគ្គនាយិកា ក្រុមហ៊ុន NaSa Cosmetic Co.,Ltd ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ។ ខណៈនោះដែរ ក្រុមហ៊ុន Saripin Global Co,Ltd បានចុះហត្ថលេខា MOU ជាមួយក្រុមហ៊ុន NaSa Cosmetic ដើម្បីផ្តល់សិទ្ធិចែកចាយ វីតាមីនចិញ្ចឹមស្បែក Omege 3 Fish Oil UK។ វីតាមីនចិញ្ចឹមស្បែក Omege 3 ជាផលិតផលមានគុណភាពខ្ពស់មកប្រទេសអង់គ្លេស នឹងទទួលស្គាល់ពីក្រសួងសុខាភិបាលនៃប្រទេសអង់គ្លេស នាំចូលផ្ដាច់មុខដោយក្រុមហ៊ុន Saripin Global Co,Ltd ។ វីតាមីនចិញ្ចឹមស្បែក Omege 3 ជាវីតាមីន ជំនួយខួរក្បាលនឹងការចងចាំ, ជំនួយបេះដូង, ជំនួយភ្នែក, ជំនួយស្បែកអោយក្មេងជាវ័យ, ជំនួយសក់និងក្រចក, ជួយបញ្ចុះជាតិខ្លាញ់នៅក្នុងឈាម, ការពារកុំអោយមានជំងឺខ្លាញ់រុំបេះដូង, ការពារភ្នែកកុំអោយចុករោយ, ជួយរក្សាសម្ពាតឈាមអោយដើរល្អ, អ្នកមានជំងឺទឹកនោមផ្អែមអាចញុំាបាន ព្រោះជួយបញ្ចុះជាតិស្ករនៅក្នុឈាម, ស្រ្តីមានផ្ទៃពោះចាប់ពី 3 ខែ ឡើងទៅអាចញុំាបានជំនួយទារកក្នុងផ្ទៃ, ញុំាបានទាំងស្រ្តីនិងបុរស។ ក្រៅពី ក្រុមហ៊ុន NaSa Cosmetic Co.,Ltd ក៏បាននាំចូល និងចែកចាយផងដែរនូវ សាប៊ូសំអាតដងខ្លួន NaSa, NaSa Day & Night Cream, NaSa Day & Night SERUM, ទឹកឃ្មុំព្រៃ និងផលិតផលជាច្រើនទៀត។


កម្មវិធីនេះ បានផ្តល់ជូនភ្ញៀវកិតិ្តយសផងដែល នូវការសំម្តែង និងច្រៀងពីកំពូលតារាចំរៀង កញ្ញា មាស សុខសោភា តារាមកពីប្រទេសថៃ រួមទាំងការដើរបង្ហាញពីផលិតផល ពីតារា ល្បីៗរបស់កម្ពុជា និងMiss Planet International និងការសំណះសំណាលជាមួយតារា, ការចាប់ឆ្នោតផ្តល់រង្វាន់ដល់អ្នកចូលរួមអតិថិជនអ្នកប្រើប្រាស់ និងការថតរូបអនុស្សាវរីយ៏។


ក្រុមហ៊ុន NaSa Cosmetic Co.,Ltd នាំចូលផលិតផលគ្រឿងសំអាងលេខ ១ ពីប្រទេសថៃ

