ព្រឹទ្ធាចារ្យចំនួន៩រូប ទទួលបានការប្រោសប្រទានគោរមងារ មត៌កមនុស្សរស់ ដោយព្រះមហាក្សត្រ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ព្រឹទ្ធាចារ្យចំនួន ៩រូប ទទួលបានការប្រោសប្រទានគោរមងារ មត៌កមនុស្សរស់ ដោយព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ព្រះមហាក្សត្របានផ្តល់គោរមងារថ្នាក់ជាតិជូនព្រឹទ្ធាចារ្យ ៩រូបរួមមានដូចខាងក្រោម៖
១- ព្រឹទ្ធាចារ្យសិល្បៈ គិន យិន ជា គរុនាដកា គិន យិន
២- ព្រឹទ្ធាចារ្យ ជា យុទ្ធា ជា ទេពហត្ថកោសល្យ ជា យុទ្ធា
៣- ព្រឹទ្ធាចារ្យសិល្បៈ ជៀន សុផាន ជា ចម្មការភិរក្ស ជៀន សុផាន
៤- ព្រឹទ្ធាចារ្យសិល្បៈ ញុច ហឿន ជា ពិភត្តិតន្តី ញុច ហឿន
៥- ព្រឹទ្ធាចារ្យសិល្បៈ ណាន សាម័យ ជា នាដកីនិម្មិត ណាន សាម័យ
៦- ព្រឹទ្ធាចារ្យ ប៊ិន វិន ជា បោរាណាចារ្យ ប៊ិន វិន
៧- ព្រឹទ្ធាចារ្យ ម៉ក់ ជាង ជា ទេពសោភ័ណ ម៉ក់ ជាង
៨- ព្រឹទ្ធាចារ្យសិល្បៈ ឯល ពេជ ជា ទេពវោហារ ឯល ពេជ
៩- ព្រឹទ្ធាចារ្យ អ៊ឹម ស្រួន ជា មហានាដកគរុវិជ្ជា អ៊ឹម ស្រួន។
ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ឱ្យបានសម្រេចនូវព្រះរាជក្រឹត្យនេះ ៕









