បច្ចេកវិទ្យា
សាកថ្មលឿនប្រកបដោយទំនុកចិត្ត ជាមួយបច្ចេកវិទ្យាសាកថ្មលឿនកំពូល 67W លើ OPPO Reno8 T នឹងមកដល់ឆាប់ៗ…
សមត្ថភាពខ្លាំងមិនធ្លាប់មាន! លើកនេះក្រុមហ៊ុន OPPO បាននាំយកនូវស្មាតហ្វូនដែលមានកម្លាំងសាកថ្មកំពូលរហូត 67W ដែលធ្វើឲ្យការសាកថ្មកាន់តែរហ័ស ជាមួយកម្រិតសុវត្ថិភាពខ្ពស់នោះគឺស្មាតហ្វូនជំនាន់ថ្មី OPPO Reno8 T Series ។ ដោយក្រុមហ៊ុនបានបញ្ជាក់ថា បច្ចេកវិទ្យាសាកថ្មលឿន 67W SuperVOOC មានលក្ខណៈពិសេសត្រង់ថា សាកថ្ម 5នាទី និយាយទូរស័ព្ទ 5ម៉ោង ហើយសាក 44នាទី បានថាមពល 100%។ បន្ថែមពីនេះ គឺវាសាកថ្មដោយសម្ពាធភ្លើងទាប និងសាកថ្មលឿនទាំងពេលកំពុងលេង។ ដូចនេះ កុំភ្លេចត្រៀមបំពេញថាមពលជីវិតឲ្យកាន់តែរហ័ស និងប្រកបដោយទំនុកចិត្ត ជាមួយបច្ចេកវិទ្យាសាកថ្មលឿនកំពូល 67W SuperVOOC លើស្មាតហ្វូនស៊េរីថ្មី OPPO Reno8 T 5G។

លើកនេះមិនដូចមុន! OPPO Reno8 T ក៏បានបំពាក់នូវរចនាបថដែលមិនធ្លាប់មានពីមុននោះគឺ អេក្រង់កោង 3D ផ្តល់បទពិសោធន៍កាន់តែប្លែកជាងអេក្រង់ធម្មតា ចំណែកផ្ទៃកោងសងខាងផ្តល់ឲ្យអារម្មណ៍ស្រស់ថ្លា និងស្និទ្ធស្នាលរាល់ពេលចាប់កាន់ជាមួយល្បឿនបង្ហាញកម្រិតកំពូល 120Hz រលូនឥតទាក់ និងកម្រិតបង្ហាញច្បាស់ពណ៌ធម្មជាតិរស់រវើក។

បន្ថែមពីនេះទៀត OPPO Reno8 T បានបំពាក់កាមេរ៉ាធំមិនធ្លាប់មាន Portrait ខ្នាតធំទំហំ 108MP ជួយឲ្យយើងថតរូបបានកាន់តែច្បាស់ ពណ៌កាន់តែស្រស់ សាច់រូបភាពកាន់តែលម្អិត ទោះយើងពង្រីកមើល ឬចង់ផ្តិតរូបចេញមកក្រៅក៏នៅតែច្បាស់ល្អដែរ ទាំងរូបមនុស្ស និងទេសភាពគឺច្បាស់លេចធ្លោ។

យ៉ាងម៉េចដែរ! កំពុងតែជាប់ចិត្ត OPPO Reno8 T Series បណ្តើរៗហើយមែនអត់? កុំភ្លេចត្រៀមស្វាគមន៍ការមកដល់របស់ស្មាតហ្វូនស៊េរីថ្មីដែលនឹងមកដល់ឆាប់ៗនេះ។ ចំពោះតម្លៃ និងថ្ងៃប្រកាសចេញលក់នៅមិនទាន់ដឹងនៅឡើយទេ ហើយសម្រាប់ព័ត៌មានលម្អិតបន្ថែមអាចចូលទៅកាន់ផេគផ្លូវការរបស់ OPPO៕







បច្ចេកវិទ្យា
ChatGPT អាចទាញយកមកប្រើប្រាស់នៅលើ iOS បានជាផ្លូវការ សម្រាប់អ្នកប្រើប្រាស់នៅអាមេរិក
OpenAI បានប្រកាសថា ChatGPT ពេលនេះអាចទាញយកមកប្រើប្រាស់នៅលើប្រតិបត្តិការ iOS បានជាផ្លូវការ ក្រោយខ្លួនទើបតែបានបើកឱ្យដោនឡូតនៅលើ App Store សម្រាប់ប្រព័ន្ធប្រតិបត្តិការ Andriod កាលពីប៉ុន្មានខែមុន។ ក្រុមហ៊ុន AI មួយនេះបាននិយាយថា ChatGPT ថ្មីនឹងអាចប្រើប្រាស់ដោយឥតគិតថ្លៃ ដោយគ្មានការផ្សាយពាណិជ្ជកម្ម ហើយអនុញ្ញាតឱ្យមានការបញ្ជាជាសំឡេង (voice input) ផងដែរ ប៉ុន្តែវានឹងបើកឱ្យប្រើប្រាស់នៅសហរដ្ឋអាមេរិកជាមុនសិន មុនពេលពង្រីកទៅប្រទេសផ្សេងៗទៀតនៅប៉ុន្មានសប្ដាហ៍បន្ទាប់។

មិនខុសពីនៅលើកុំព្យូទ័រនោះទេ កម្មវិធី ChatGPT អនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការជាមួយ AI chatbot ដើម្បីសួរសំណួរដោយមិនចាំបាច់សួរនៅលើ web search បូករួមទាំងការទទួលបានដំបូន្មាន ស្វែងរកការបំផុសគំនិត សិក្សា ស្រាវជ្រាវ និងច្រើនទៀត។ ដោយសារបញ្ហាជាមួយជំនួយការសំឡេង Siri និងដោយសារ Apple ផ្ទាល់មានការខ្វះខាតពាក់ព័ន្ធនឹង AI ការដាក់ចេញកម្មវិធី ChatGPT នឹងជំរុញអ្នកប្រើប្រាស់អាចសាកល្បងប្រើវាកាន់តែច្រើន។ ការបើកដំណើរការនេះក៏អាចចំណេញដល់ Google ផងដែរ ដោយសារជំនួយ web search របស់វានឹងមាននៅលើទំព័រមុខរបស់ Safari។
OpenAI និយាយថា អតិថិជន ChatGPT Plus ក៏នឹងអាចចូលប្រើ GPT-4 តាមរយៈកម្មវិធីថ្មីនេះ ពីលើការទទួលបានការចូលប្រើដំបូងចំពោះមុខងារថ្មីៗ និងពេលវេលាឆ្លើយតបលឿនជាងមុន។ ការផ្តល់ជូនការជាវត្រូវបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ហើយមានតម្លៃ ២០ ដុល្លារក្នុងមួយខែ សម្រាប់លក្ខណៈពិសេសដែលបានធ្វើឱ្យប្រសើរឡើង រួមទាំងការចូលប្រើ ChatGPT នៅកំឡុងពេល sever មានភាពមមាញឹកខ្លាំង៕

អត្ថបទ៖ លីដា
ប្រភព៖ Tech Crunch
បច្ចេកវិទ្យា
តើអ្នកដឹងទេ បច្ចេកវិទ្យាសាកថ្មកម្រិតកំពូលរបស់ស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip លឿនបានដល់កម្រិតណា?
ពិតជាថ្មី ហើយកាន់តែទំនើប! លឿនអស់ស្ទះ ជាមួយស្មាតហ្វូនលំដាប់កំពូលអេក្រង់បត់ OPPO Find N2 Flip សាកថ្មរហ័សគ្រប់ស្ថានភាព ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 44W SUPERVOOC™ ។

រំខានណាស់មែនទេ? ពេលមើលរឿងបណ្តើរសាកថ្មបណ្តើរ? ពេលទូរស័ព្ទអស់ថ្មភ្លាមៗសាកថ្មម្តងៗត្រូវចំណាយពេលរង់ចាំយូរៗ? ថាមពលថ្មធំគឺពិតជាសំខាន់ ចំណែកការសាកថ្មលឿនក៏រឹតតែសំខាន់ ដូចនេះទើប OPPO Find N2 Flip បំពាក់មកនូវថាមពលថ្មធំ 4300mAh ជាមួយបច្ចេកវិទ្យាសាកថ្មលឿន 44W SUPERVOOC™ សាកលឿន និងសុវត្ថិភាពឈានមុខគេ។ គួរបញ្ជាក់ផងដែរថា OPPO Find N2 Flip ជាស្មាតហ្វូនអេក្រង់បត់ដែលមានថាមពលថ្មធំជាងគេ និងសាកថ្មបានលឿនបំផុត បើធៀបជាមួយនឹងស្មាតហ្វូនអេក្រង់បត់ដទៃ។

សុំសរសើរដល់កំពូលស្មាតហ្វូន OPPO Find N2 Flip សមត្ថភាពកាន់តែខ្លាំងលឿនហួសពីការរំពឹងទុក បំពេញថាមពលថ្មកាន់តែរហ័ស ដោយប្រើពេលសាកត្រឹមតែ 23 នាទីអាចសាកថ្មបាន 50% ហើយសាកពេញ 100% ក្នុងត្រឹមតែ 57 នាទីតែប៉ុណ្ណោះ។
បន្ថែមពីនេះ OPPO Find N2 Flip ជាស្មាតហ្វូនអេក្រង់បត់ដែលមានអេក្រង់ខាងក្រៅធំបំផុត 𝟑.𝟐𝟔” ស្ទើរតែមើលមិនឃើញស្នាមផ្នត់ រូបរាងតូចស្រឡូនងាយស្រួលដាក់ក្នុងខោប៉ៅឬកាបូប ផ្ដល់សេរីភាពក្នុងការច្នៃប្រឌិតកាន់តែច្រើនដែលងាយស្រួលក្នុងការមើលពត៌មាន ថតរូបបានត្រឹមត្រូវ និងមានមុខងារសម្បូរបែបជាច្រើន។

ឥឡូវនេះ OPPO Find N2 Flip មានលក់ហើយក្នុងតម្លៃ $899 នៅតាមបណ្តាហាងលក់ទូរសព្ទនានា ជាមួយនឹងការថែមជូនកាដូមានតម្លៃសរុបស្មើ $371 រួមមាន៖ បណ្ណធានាអេក្រង់រយៈពេល 6 ខែ តម្លៃ $298, កាសឥតខ្សែ Enco Buds2 (Limited Edition) និងស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4 ខែ។ គួរបញ្ជាក់ថា ការផ្តល់ជូនប័ណ្ណធានាអេក្រង់រយៈពេល 6 ខែ និងស៊ីមស្មាតលេខពិសេស គិតចាប់ពីថ្ងៃទី 26 មីនា ដល់ 16 មេសា 2023 តែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតអាចសាកសួរទៅកាន់ម្ចាស់ហាង ឬបុគ្គលិករបស់ OPPO ៕


បច្ចេកវិទ្យា
WoW! OPPO Find N2 Flip តម្លៃ $899 បំពាក់សមត្ថភាពកំពូលៗ ព្រមទាំងសហការរួមគ្នាជាមួយកាមេរ៉ា Hasselblad ដែលជាម៉ាកកាមេរ៉ាលំដាប់លើពិភពលោកថែមទៀត!
មួយរយៈនេះប្រហែលជាអ្នកទាំងអស់គ្នាបានដឹងខ្លះៗរួចមកហើយទាក់ទងនឹងស្មាតហ្វូនកំពូល OPPO Find N2 Flip តម្លៃ $899 ជាស្មាតហ្វូនអេក្រង់បត់ដែលមានអេក្រង់ខាងក្រៅធំបំផុត 3.26” ស្មាតហ្វូនស្នាមផ្នត់តិចជាងគេបំផុតស្ទើរតែមិនឃើញនឹងភ្នែកទទេ ថាមពលថ្មធំជាងគេបំផុត 4300mAh និងសាកថ្មលឿនជាងគេ 44W SUPERVOOC™។ ប៉ុណ្ណឹងនៅមិនទាន់គ្រប់ទេឬ?

សម្រាប់ផ្នែកកាមេរ៉ាក៏ជាផ្នែកមួយសំខាន់ និងត្រូវខ្វាយខ្វល់រាល់ពេលទិញទូរស័ព្ទ ជាពិសេសមិត្តនារីៗ។ ហេតុនេះហើយ OPPO Find N2 Flip ជាស្មាតហ្វូនកាមេរ៉ាកម្រិតកំពូលទាំងនៅលើកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ បានសហការបង្កើតរួមគ្នាជាមួយ Hasselblad ដែលជាម៉ាកកាមេរ៉ាលំដាប់ពិភពលោកដើម្បីបង្កើតសមត្ថភាពថតរូបឲ្យកាន់តែអស្ចារ្យនៅលើកាមេរ៉ាមេ 50MP សេនស័រ Sony IMX890 និងកាមេរ៉ា 8MP Ultrawide មុំទូលាយ 112 ° សេនស័រ Sony IMX355 ដំណើរការដោយ NPU MariSilicon X ដែលផ្តល់បទពិសោធន៍ថតល្អបំផុតក្នុងកម្រិត 4K 60fps។ គួរបញ្ជាក់ថា នៅលើ OPPO Find N2 Flip ក៏មានមុខងារ Hasselblad Mode ដែលជាមុខងារបន្ថែមសម្រាប់អ្នកចូលចិត្តថតរូបផងដែរ។


ឥឡូវងាកមកមើលកាមេរ៉ាស៊ែលហ្វី រចនារន្ធប្រហោងជាមួយនឹងកម្រិតភាពច្បាស់ 32MP ប្រើសេនស័រ Sony IMX709 ដែលគាំទ្រក្នុងការថតវីដេអូក្នុងកម្រិត 1080P 30fps។ បន្ទាប់ពីសាកល្បងប្រើកាមេរ៉ា OPPO Find N2 Flip រួចមកគឺហ៊ាននិយាយថាល្អខ្លាំងទាំងនៅលើកាមេរ៉ាមុខ និងកាមេរ៉ាក្រោយ ព្រោះវាបានបញ្ជាក់ពីពណ៌ពន្លឺច្បាស់ៗ និងព័ត៌មានលម្អិតៗលើរូបភាព។

ឥឡូវនេះ OPPO Find N2 Flip មានលក់ហើយក្នុងតម្លៃ $899 នៅតាមបណ្តាហាងលក់ទូរស័ព្ទនានា ជាមួយនឹងការថែមជូនកាដូមានតម្លៃសរុបស្មើ $371 រួមមាន៖ បណ្ណធានាអេក្រង់រយៈពេល 6ខែ តម្លៃ $298, កាសឥតខ្សែ Enco Buds2 (Limited Edition) និងស៊ីមស្មាតលេខពិសេស Bronze តម្លៃ $54 ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 4ខែ។ គួរបញ្ជាក់ថា ការផ្តល់ជូនប័ណ្ណធានាអេក្រង់រយៈពេល 6ខែ និងស៊ីមស្មាតលេខពិសេសគិតចាប់ពីថ្ងៃទី 26 មីនា ដល់ 16 មេសា 2023 តែប៉ុណ្ណោះ។ សម្រាប់ព័ត៌មានលម្អិតអាចសាកសួរទៅកាន់ម្ចាស់ហាង ឬបុគ្គលិករបស់ OPPO ៕


