ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    លោកគ្រូ អេ ភូថង និងកីឡាករ ធឿន ធារ៉ា បានធ្វើដំណើរ និងយកខ្សែក្រវ៉ាត់ ទៅសួរសុខទុក្ខ លោកគ្រូ តា ដល់ខេត្តកោះកុង

    BY Khmernote Media February 13, 2023
    លោកគ្រូ អេ ភូថង និងកីឡាករ ធឿន ធារ៉ា បានធ្វើដំណើរ និងយកខ្សែក្រវ៉ាត់ ទៅសួរសុខទុក្ខ លោកគ្រូ តា ដល់ខេត្តកោះកុង

    ក្រោយឈ្នះខ្សែក្រវ៉ាត់លំដាប់ពិភពលោក ICPP ទទល់ជាមួយនឹងកីឡាករ Thiago Teixeira នាពេលថ្មីៗនេះ កីឡាករពូថៅដៃ ធឿន ធារ៉ា និងលោកគ្រូ អេ ភូថង បានទៅសួរសុខទុក្ខលោកគ្រូតា យុទ្ធ ភូថង ដល់គេហដ្ឋាន នៅខេត្តកោះកុង។

    តាមការបង្ហោះនៅលើផេក ក្លិបប្រដាល់គុនខ្មែរ អេ ភូថង បានសរសេរថា៖«នៅថ្ងៃទី១៣ ខែកុម្ភៈ នេះ ក្រុមគ្រួសារខ្ញុំ អេ ភូថង ក៏ដូចជា ក្លិបប្រដាល់គុនខ្មែរ​ អេ ភូង រួមទាំង ធឿន ធារ៉ា បានធ្វើដំណើរ និងយកខ្សែក្រវ៉ាត់ មកសួរសុខទុក្ខ លោកគ្រូ តា នៅកោះកុង សូម​គោរព​ជូនពរ លោកគ្រូ តា! សូមជួបតែ សុភមង្គល វិបុលសុខ មហាប្រសើរ និងប្រកបដោយពុទ្ធពរទាំង៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ❤️»៕

    Share This Post: