ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី២១ ខែកុម្ភៈ អាកាសធាតុអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតតិចតួចប៉ុណ្ណោះ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ឱ្យបានជ្រាបថា៖

ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសាន្ដបក់ក្នុងកម្រិតខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖
១៖តំបន់ទំនាបកណ្តាល
-សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
-សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
-ថ្ងៃទី១៥ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម។ បន្ទាប់មកបរិមាណភ្លៀងនឹងថមថយ មកក្នុងកម្រិតពីខ្សោយទៅតិចតួច ដោយអន្លើតែប៉ុណ្ណោះ។
២៖តំបន់ខ្ពង់រាប
-សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C
-សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
-អាចមានភ្លៀងតិចតួចលាយឡំនឹងខ្យល់បក់ក្នុងល្បឿនមធ្យម។
៣៖តំបន់មាត់សមុទ្រ
* សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C
* សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
* ថ្ងៃទី១៥ ខែកុម្ភៈ អាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម។ បន្ទាប់មកបរិមាណភ្លៀងនឹងថមថយ មកក្នុងកម្រិតពីខ្សោយទៅតិចតួច ដោយអន្លើតែប៉ុណ្ណោះ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology