សិល្បៈ

អាណិតណាស់! តារាសម្តែងជើងចាស់លោក ​គន់ តារាវណ្ណ កំពុងធ្លាក់ខ្លួនឈឺធ្ងន់ ដោយសារជំងឺបេះដូង

BY
srey nuch
February 15, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់លោក អុឹម ជីវ៉ា បានបង្ហោះរូបភាពជាច្រើនសន្លឹកពីតារាសម្តែង លោក គ្រូ គន់តារាវណ្ណ ជាតារាសម្តែងជើងចាស់មួយរូបដែលមានទេពកោសល្យ ហើយក៏ជាមន្រ្តីរាជការមួយរូបផងនោះ ពេលនេះកំពុងធ្លាក់ខ្លួនឈឺធ្ងន់ ដោយសារមានជំងឺបេះដូង។

នៅក្នុងគណនីហ្វេសប៊ុកខាងលើ បានសរសេរយ៉ាងដូច្នេះថា៖ “មិនស្មានថាតារាសម្តែងជើងចាស់ដ៏ល្បីនិងជាមន្រ្តីរាជការផងធ្លាក់ខ្លួនបែបនេះសោះ អាណិតណាស់ តារាសម្តែងជើងចាស់ លោកគ្រូ គន់ តារាវណ្ណ ធ្លាក់ខ្លួនឈឺ និយាយថា គ្មានអ្នកអើពើឡើយ វាជារឿងចៃដន្យណាស់ស្របពេលដែលអ្នកម្តាយជំទាវ ហ៊ុន ស៊ីណាត បានដឹកនាំក្រុមការងារទៅចុះចែកអំណោយនិងកាត់ខ្សែបូនៅខេត្តរតនៈគីរី ហើយក៏ឈាងចូលខេត្តមណ្ឌលគីរីស្រាប់តែ បានជួប តារាសម្តែងជើងចាស់ ក្នុងរូបភាពស្គមស្គាំង ហើយមកនិយាយប្រាប់ អ្នកម្តាយជំទាវ ហ៊ុន ស៊ីណាត អោយជួយឧបត្ថម្ភគាត់ផង គាត់កំពុងខ្វះខាត ត្រូវការជំនួយ ដើម្បីព្យាបាលជំងឺរបស់គាត់ ព្រោះគាត់មានជំងឺបេះដូង។

ហើយគាត់ក៏បានប្រាប់ថាកន្លងមកក៏មានសម្តេចតេជោហ៊ុនសែន និងសម្តេច ប៊ុន រ៉ានី ហ៊ុន សែនមកជួយម្តងហើយ តែដោយសារជំងឺវាធ្ងន់គឺទប់ទល់មិនជាប់ទេ ដូចនេះ ថ្ងៃនេះបានជួបលោកជំទាវ ហ៊ុន ស៊ីណាត ហើយក៏សុំអោយលោកជំទាវ ហ៊ុន ស៊ីណាត និងសប្បុរសជនជួយផង។ ដោយមើលឃើញពីភាពលំបាកបែបនេះ លោកជំទាវ ចិត្តបុណ្យ ហ៊ុន ស៊ីណាត ក៏បាន ជូនជាថវិកាមួយចំនួន ដើម្បីជូនដល់លោកគ្រូ គន់ តារាវណ្ណ ដើម្បីយកទៅដោះទាល់មួយគ្រា។

សូមបញ្ជាក់ផងដែរថា តារាសម្តែង លោក គ្រូ គន់តារាវណ្ណជាតារាសម្តែងជើងចាស់មួយរូបដែលមានទេពកោសល្យ ហើយក៏ជាមន្រ្តីរាជាការមួយរូបផងដែរ តែដោយសារជំងឺក្នុងខ្លួនច្រើនពេកទើបធ្វើតារាសម្តែងជើងចាស់រូបនេះ បាត់បង់សមត្ថភាពក្នុងការសម្តែងនិងបំពេញការងារ ។ ជូនដំណឹងដោយ អ៊ឹម ជីវ៉ា ៕ ”

ប្រភព៖ អុឹម ជីវ៉ា

Share This Post: