ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជនសង្ស័យចំនួន ៦នាក់ ក្នុងចំណោមបក្សពួក ១០នាក់ ពាក់ព័ន្ធករណីយកដុំថ្មគប់ និងយកកាំបិតប៉័ងតោកាប់បណ្តាលឲ្យរបួស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

    BY Khmernote Media February 15, 2023
    ជនសង្ស័យចំនួន ៦នាក់ ក្នុងចំណោមបក្សពួក ១០នាក់ ពាក់ព័ន្ធករណីយកដុំថ្មគប់ និងយកកាំបិតប៉័ងតោកាប់បណ្តាលឲ្យរបួស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១២៖៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៦នាក់ ក្នុងចំណោមបក្សពួកចំនួន១០នាក់ ពាក់ព័ន្ធករណីយកដុំថ្មគប់ និងកាំបិតប៉័ងតោកាប់បណ្តាលឲ្យរបួស ប្រព្រឹត្តនៅចំណុចកន្លែងលក់ហ្វឺ ផ្លូវលេខ៣០៤ ភូមិ៥ សង្កាត់អូរឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣។

    ជនរងគ្រោះឈ្មោះ លី ហុងភាវ ភេទ ប្រុស ជនជាតិ ខ្មែរ ស្នាក់នៅភូមិធម្មត្រី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ សិស្ស។

    +ជនសង្ស័យចំនួន ០៦នាក់រួមមាន៖
    ១-ឈ្មោះ នឿន ផាន់ណា ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ១៦១ ផ្លូវលេខ១៦៩ ភូមិ៨ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

    ២-ឈ្មោះ ផាន់ សៀងហៃ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលេខ១៣៧ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

    ៣-ឈ្មោះ អាន ឆាយម៉ិញ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ៤៦ ផ្លូវលេខ១៦៨ សង្កាត់អូរឬស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ។

    ៤-ឈ្មោះ ឃុន កូវីអរុណពន្លឺ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ១៧ ផ្លូវលេខ១៣៤ សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

    ៥-ឈ្មោះ ឡូត សំណាង ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ៥១ ផ្លូវលេខ១០៩ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

    ៦-ឈ្មោះ ជូ ជៀវហាវ ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ សិស្ស ស្នាក់នៅផ្ទះលេខ២៤៩ ផ្លូវលេខ២១៧ សង្កាត់អូរឬស្សី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

    សម្ភារចាប់យក៖ ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ស សេរីឆ្នាំ២០១៩ ពាក់ផ្លាកលេខ ភ្នំពេញ១JQ-១៩៣៨, ម៉ូតូម៉ាកហ្ស៊ុយស៊ុយគីនិច ពណ៌ ស ខៀវ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ កំពង់ចាម១U- ២៦៤១។

    បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: