ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកឧត្តម ស៊ុន ចាន់ថុល៖ ក្នុងឆ្នាំ២០២២ កំពង់ផែព្រះសីហនុ និងភ្នំពេញ រកចំណូលបានសរុបប្រមាណ ១២៦លានដុល្លារ

    BY Khmernote Media February 15, 2023
    ឯកឧត្តម ស៊ុន ចាន់ថុល៖ ក្នុងឆ្នាំ២០២២ កំពង់ផែព្រះសីហនុ និងភ្នំពេញ រកចំណូលបានសរុបប្រមាណ ១២៦លានដុល្លារ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងរយៈពេលពេញ ១ឆ្នាំ នៅឆ្នាំ២០២២កន្លងមកនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានសរុបប្រមាណ ១២៦ លានដុល្លារ។ នេះបើតាម ការលើកឡើងរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

    ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិស ដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០ ២៣ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានបញ្ជាក់ថា «កំពង់ផែ ស្វយ័តក្រុងព្រះសីហនុ ទំនិញឆ្លងកាត់មានចំនួនប្រមាណ ៥,៣ លានតោន កើនឡើង ១,២៩ភាគរយ និងចំណូលសរុបមានចំនួនប្រមាណ ៣៥១ប៊ីលានរៀល (ប្រមាណ៨៦លាន ដុល្លារអាម៉េរិក) កើនឡើង ២,៤៥ភាគរយ ធៀបនឹងការអនុវត្តឆ្នាំ២០២១»

    ឯកឧត្តមទេសរដ្ឋមន្ដ្រីបន្ដថា ក្រសួងបាន និងកំពុងអភិវឌ្ឍន៍ និងធ្វើទំនើបកម្មចំ ណតផែកុងតឺន័រថ្មី តាមរយៈការសិក្សាជាមួយ JICA ដើម្បីប្រែក្លាយជាកំពង់ផែក្នុងតំបន់ ដ៏មានសក្តានុពល ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ ដែលបច្ចុប្បន្ន បាន និងកំពុងស្ថិតក្នុងនីតិវិធីដេញថ្លៃជ្រើសរើសក្រុមហ៊ុនសាងសង់។

    ជាមួយគ្នានោះដែរ ឯកឧត្តមទេសរដ្ឋមន្ដ្រីបន្ថែមថា ក្រសួងបាន និងកំពុងសិក្សា សមិទ្ធលទ្ធភាពសាងសង់ផែកុងតឺន័រ ជំហានទី២ និងជំហានទី៣ ក្នុងនោះ ជំហានទី២ ប្រវែង៤០០ម៉ែត្រ ជម្រៅទឹក ១៦ម៉ែត្រ (២០២៥-២០២៨) និងជំហានទី៣ ប្រវែង ៤៣០ម៉ែត្រ ជម្រៅទឹក ១៧,៥ម៉ែត្រ (២០២៦-២០៣០)ផងដែរ។

    ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ដ្រីបានបញ្ជាក់ទៀតថា «កំពង់ផែស្វយ័តភ្នំពេញ៖ ទំនិញឆ្លងកាត់មានចំនួនប្រមាណ ៤,២លានតោន កើនឡើង ៩ភាគរយ និងចំណូលសរុបមា នចំនួនប្រមាណ ១៦៣ប៊ីលានរៀល (ប្រមាណ ៤០លានដុល្លារអាម៉េរិក) កើនឡើង ១៧,១០ភាគរយ ធៀបនឹងការអនុវត្តឆ្នាំ២០២១»

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: