ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី២៨ ខែកុម្ភៈ អាកាសធាតុអាចមានភ្លៀងធ្លាក់តិចតួច ជាមួយការចុះត្រជាក់លាយឡំនឹងខ្យល់បក់

    BY Khmernote Media February 21, 2023
    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី២៨ ខែកុម្ភៈ អាកាសធាតុអាចមានភ្លៀងធ្លាក់តិចតួច ជាមួយការចុះត្រជាក់លាយឡំនឹងខ្យល់បក់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្ដី ជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យជ្រាបថា៖

    ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) និងខ្យល់មូសុងឦសានក្នុងកម្រិត ពីខ្សោយទៅមធ្យម។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    ១៖តំបន់ទំនាបកណ្តាល
    – សីតុណ្ហភាពអប្បបរមាមានពី ២០-២២ °C
    – សីតុណ្ហភាពអតិបរមាមានពី ៣២-៣៤ °C
    – អាចមានភ្លៀងធ្លាក់តិចតួច។ នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាអាចចុះត្រជាក់បន្ថែម ក្នុងចន្លោះពី ២-៣ °C នៅវេលាព្រឹក និងយប់។

    ២៖ តំបន់ខ្ពង់រាប
    – សីតុណ្ហភាពអប្បបរមា មានពី ១៩-២១ °C
    – សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ °C
    – នៅថ្ងៃទី២៦-២៧ ខែកុម្ភៈ សីតុណ្ហភាពអប្បបរមាអាចចុះត្រជាក់បន្ថែម ក្នុងចន្លោះពី ៣-៤ °C នៅវេលាព្រឹក និងយប់លាយឡំនឹងខ្យល់បក់ ក្នុងកម្រិតមធ្យម។

    ៣៖តំបន់មាត់សមុទ្រ
    – សីតុណ្ហភាពអប្បបរមា មានពី ២០-២២ °C
    – សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
    – អាចមានភ្លៀងធ្លាក់តិចតួច៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post: