បច្ចេកវិទ្យា អន្តរជាតិ

AirPod ស៊េរីថ្មីរបស់ក្រុមហ៊ុន Apple នឹងចេញលក់នៅពាក់កណ្តាលឆ្នាំ២០១៩ ថែមទាំងមានមុខងារតាមដានសុខភាពទៀត

BY
autoadmin
January 24, 2019

ឧបករណ៍ស្ដាប់សំឡេង AirPod របស់ Apple គឺជាផលិតផលមួយក្នុងចំណោមផលិតផលដែលទទួលបានជោគជ័យបំផុតរបស់ក្រុមហ៊ុន ហើយកំណែថ្មីចុងក្រោយរបស់ឧបករណ៍នេះ នឹងត្រូវបានគេរំពឹងទុកថា អាចតាមដានសុខភាពរបស់អ្នកបានផងដែរ។ យោងតាម ​​Digitimes បាននិយាយថា ក្រុមហ៊ុន Apple នឹងចេញលក់ ឧបករណ៍ AirPods 2 នៅពាក់កណ្តាល ឆ្នាំ២០១៩ នេះ ដែលវានឹងមានកំណែថ្មីដល់មុខងារមួយចំនួនដូចជា៖ លុបសំឡេងរំខាន (noise cancellation), ការបញ្ជាទៅលើ Siri ដោយគ្រាន់តែហៅ «Hey Siri», ធន់ទ្រាំនឹងទឹក (water resistance) ជាពិសេសគឺមុខងារតាមដានសុខភាព (heart rate monitor)។

Digitimes បានឱ្យដឹងថា ឧបករណ៍ស្តាប់ត្រចៀកឥតខ្សែថ្មី ជាមួយនឹងការរចនាដាច់ដោយឡែកដើម្បីអនុវត្តមុខងារត្រួតពិនិត្យសុខភាពនេះ ត្រូវបានគេរំពឹងថា នឹងទទួលបានការចាប់អារម្មណ៍ពីទីផ្សារ។ យ៉ាងណាមិញយីហោផ្សេងៗទៀតក្រៅពី Apple ក៏កំពុងរៀបចំគម្រោងបញ្ចេញកាសឥតខ្សែនៅក្នុងឆ្នាំនេះដែរ ហើយការប្រកួតប្រជែងទីផ្សារកាសឥតខ្សែនឹងកើនឡើងក្នុងពេលឆាប់ៗនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ dailymail

Share This Post: