ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងមហាផ្ទៃ សម្រេចបង្កើត និងបំបែកភូមិ ក្នុងខេត្តកំពង់ចាម

    BY Khmernote Media February 21, 2023
    ក្រសួងមហាផ្ទៃ សម្រេចបង្កើត និងបំបែកភូមិ ក្នុងខេត្តកំពង់ចាម

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ បានចេញប្រកាសលេខ១២៣ ប្រក ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ ស្ដីពីការបង្កើត និងបំបែកភូមិ នៃខេត្តកំពង់ចាម។

    ប្រការទី១៖ ត្រូវបានបង្កើត ភូមិបឹងកុកទី៣ ដោយបំបែកចេញពីភូមិបឹងកុកទី២ នៃសង្កាត់បឹងកុក ក្រុងកំពង់ចាម។ សម្រេចបង្កើត ភូមិទី៦ «ក» ដោយបំបែកចេញពីភូមិទី៦ នៃសង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

    ប្រការទី២៖ ត្រូវបានបង្កើត ភូមិទី១៥ ដោយបំបែកចេញពីភូមិទី១៣ នៃឃុំកោះសូទិន ស្រុកកោះសូទិន ខេត្ត កំពង់ចាម។

    ប្រការទី៣៖ ត្រូវបានបំបែកភូមិបឹងត្រាវ នៃឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម ជាពីរ គឺភូមិបឹងត្រាវត្បូង និង ភូមិបឹងត្រាវជើង។

    -ត្រូវបានបំបែកភូមិព្រែកគ្រួស នៃឃុំសូរគង ស្រុកកងមាស ខេត្តកំពង់ចាម ជាពីរ គឺភូមិព្រែកគ្រួសកើត និង ភូមិព្រែកគ្រួសលិច។

    -ត្រូវបានបំបែកភូមិទួលបី នៃឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ជាពីរ គឺភូមិទួលបីទី១ និង ភូមិទួលបីទី២។

    -ត្រូវបានបង្កើត ភូមិពោធិ៍មានជ័យ ដោយបំបែកចេញពីភូមិរាយប៉ាយលើ នៃឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម។

    -ត្រូវបានបង្កើត ភូមិរាយប៉ាយកណ្តាល ដោយបំបែកចេញពីភូមិរាយប៉ាយក្រោមនៃឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ។

    ប្រការ៤៖ ត្រូវបានបង្កើត ភូមិភ្នំវិហារ ដោយបំបែកចេញពីភូមិបឹងវែង នៃឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្ត កំពង់ចាម។

    -ត្រូវបានបង្កើត ភូមិស្រះតាប៉ែន ដោយបំបែកចេញពីភូមិជើងព្រៃ នៃឃុំជើងព្រៃ ស្រុកបាធាយ ខេត្ត កំពង់ចាម។

    -ត្រូវបានបង្កើត ភូមិត្រពាំងចក ដោយបំបែកចេញពីភូមិកប៉ាល់ នៃឃុំសណ្ដែក ស្រុកបាធាយ ខេត្ត កំពង់ចាម។

    -ត្រូវបានបង្កើត ភូមិបន្ទាយចាស់ ដោយបំបែកចេញពីភូមិពោធិស្ទៀង នៃឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម។

    -ត្រូវបានបង្កើត ភូមិកកោះ ដោយបំបែកចេញពីភូមិស្វាយព្រៃ នៃឃុំសណ្ដែក ស្រុកបាធាយ ខេត្តកំពង់ចាម។

    -ត្រូវបានបង្កើត ភូមិជុំម្សៅ ដោយបំបែកចេញពីភូមិតាំងជ្រៃ នៃឃុំសណ្តែក ស្រុកបាធាយ ខេត្តកំពង់ចាម។

    -ត្រូវបានបង្កើត ភូមិតាពន់ និង ភូមិត្រពាំងថ្លា ដោយបំបែកចេញពីភូមិសំបូរ នៃឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។

    -ត្រូវបានបង្កើត ភូមិផ្សារផ្អាវ ដោយបំបែកចេញពីភូមិផ្អាវ នៃឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។

    ប្រការ៥៖ ត្រូវបានបំបែកភូមិល្វា នៃឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាពីរ គឺភូមិល្វា១ និង ភូមិល្វា២។

    -ត្រូវបានបំបែកភូមិបែកអន្លូង នៃឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាពីរ គឺភូមិបែកអន្លូង១ និង ភូមិបែកអន្លូង២។

    -ត្រូវបានបំបែកភូមិព្រែកបាក់ នៃឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាពីរ គឺភូមិព្រែកបាក់១ និង ភូមិព្រែកបាក់២។

    -ត្រូវបានបំបែកភូមិបឹងដែង នៃឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាពីរ គឺភូមិបឹងដែង១ និង ភូមិបឹងដែង២។

    ប្រការ៦៖ ត្រូវបានបង្កើត ភូមិសណ្តាន់ និង ភូមិនគរបាជ័យ ដោយបំបែកចេញពីភូមិអំពិលលើ នៃឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

    ប្រការ៧៖ ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលភូមិបង្កើតថ្មីដូចមានចែងនៅក្នុងប្រការ១ ប្រការ២ ប្រការ៣ ប្រការ៤ ប្រការ៥ និងប្រការ៦ នៃប្រកាសនេះ ត្រូវអនុលោមទៅតាមសេចក្តីណែនាំលេខ ០០៤ សណន ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៦ របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ នីតិវិធីនៃការជ្រើសរើសមេភូមិ ការចូលកាន់ តំណែង ការផ្លាស់ប្តូរមេភូមិ ការតែងតាំងជំនួយការមេភូមិ និងតួនាទី ភារកិច្ច របៀបរបបធ្វើការងាររបស់មេភូមិ ៕

    Share This Post: