ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងសាធារណការ កំណត់អត្តសញ្ញាណរថយន្ត Prius ដែលបើកបញ្រ្ចាសទិសលើផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ និងកំពុងស្រាវជ្រាវរកម្ចាស់រថយន្ត (មានវីដេអូ)

    BY Khmernote Media February 23, 2023
    ក្រសួងសាធារណការ កំណត់អត្តសញ្ញាណរថយន្ត Prius ដែលបើកបញ្រ្ចាសទិសលើផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ និងកំពុងស្រាវជ្រាវរកម្ចាស់រថយន្ត (មានវីដេអូ)

    យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រសួង សំណូមពរយ៉ាងទទូច ដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមគោរពច្បាប់ចរាចរណ៍ ឲ្យបានខ្ជាប់ខ្ជួន និងជៀសវាងការប្រព្រឹត្តបទល្មើសនានា ដើម្បីសុវត្ថិភាពពេលធ្វើដំណើរ និងរក្សាបានសណ្តាប់ធ្នាប់ក្នុងទីសាធារណៈ។

    សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ មានរថយន្តមួយគ្រឿងម៉ូដែល Prius ផ្លាកលេខសម្គាល់ ភ្នំពេញ 2AX-9217 បានបើកបញ្រ្ចាសទិសចរាចរណ៍ លើផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ។ បច្ចុប្បន្នសមត្ថកិច្ចកំពុង ធ្វើការស្រាវជ្រាវរកអ្នកបើកបរជាក់ស្តែង តាមរយៈអត្តសញ្ញាណ និងអាសយដ្ឋានរបស់ម្ចាស់រថយន្ត។ សូមអ្នកបើកបររថយន្តក្នុងព្រឹត្តិការណ៍ខាងលើ មានការភ្ញាក់រឭក ដឹងខ្លួនកែកំហុស ចូលខ្លួនសហការជាមួយមន្ត្រីនគរបាលមានសមត្ថកិច្ច ដើម្បីអនុវត្តនីតិវិធី ៕

    ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport – MPWT

    Share This Post: