កីឡាជឺជីតស៊ូកម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿង ពីការប្រកួតជើងឯកអាស៊ី នៅថៃ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ Cambodia 2023 បានឱ្យដឹងថា បើកឆាកការប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកអាស៊ី លើកទី៧ ឆ្នាំ២០២៣ នៅប្រទេសថៃ ក្រុមអត្តពលិកកីឡាជឺជីតស៊ូកម្ពុជា ដណ្ដើមបានមេដាយ ៣គ្រឿង រួមមានមេដាយប្រាក់ ២ និងសំរឹទ្ធ ១ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញ។

លោក សៀន សុភក្ដ្រ អគ្គលេខាធិការសហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានឱ្យដឹងថា ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ មានអត្តពលិកចូលរួមសរុបជាង ៥០០នាក់ មកពី ៣០ប្រទេសក្នុងទ្វីបអាស៊ី ក្នុងនោះក៏មានវត្តមានកីឡាករ-កីឡាការិនីចំនួន ១៨នាក់ផងដែរ ។ ការប្រកួតនឹងធ្វើឡើង ៤ថ្ងៃ ពីថ្ងៃទី២៥-២៨ ខែកុម្ភៈនេះ។
យ៉ាងណាមិញ សម្រាប់ការប្រកួតបើកឆាក កាលពីថ្ងៃសៅរ៍ ម្សិលមិញ ក្រុមកីឡាករ កីឡការិនីជឺជីតស៊ូរបស់កម្ពុជា បានចាប់ផ្តើមជាមួយការដណ្តើមបានជ័យជម្នះដ៏គួរឱ្យកត់សម្គាល់ គឺការឈ្នះបានមេដាយចំនួន៣គ្រឿងជូនជាតិ ដោយក្នុងនោះកីឡាករ សរ សុផានុត និងកីឡាការិនី ទឹន សុវណ្ណលីនណា បានរួមគ្នា ដណ្តើមយកមេដាយប្រាក់ ក្នុងការប្រកួតវិញ្ញាសាគូបុរស-នារី (Show Mixed)។

ទន្ទឹមជាមួយលទ្ធផលនេះដែរ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា ក៏បានថ្លែងអំណរគុណសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ដែលបានអនុញ្ញាតជាគោលការណ៍ឱ្យប្រតិភូកីឡាជឺជីតស៊ូកម្ពុជា ចូលរួមប្រកួតកីឡាជឺជីតស៊ូជ្រើសរើសជើងឯកអាស៊ី លើកទី៧ ឆ្នាំ២០២៣ នៅប្រទេសថៃ ដើម្បីជាឱកាសពង្រឹងសមត្ថភាព ត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នាពេលឆាប់ៗខាងមុខនេះផងដែរ៕

ប្រភព៖ Cambodia 2023