ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន នឹងអញ្ជើញប្រកាសចូលកាន់តំណែងជាផ្លូវការ អគ្គស្នងការរង និងប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៅរសៀលនេះ

    BY Khmernote Media February 27, 2023
    នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន នឹងអញ្ជើញប្រកាសចូលកាន់តំណែងជាផ្លូវការ អគ្គស្នងការរង និងប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៅរសៀលនេះ

    រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នឹងអញ្ជើញប្រកាសចូលកាន់តំណែងជាផ្លូវការ អគ្គស្នងការរងនគរបាលជាតិ មួយរូប និងប្រធាននាយកដ្ឋានវិទ្យុទាក់ទង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

    នៅក្នុងសារលិខិត រាជរដ្ឋាភិបាលកម្ពុជា សម្រេចបញ្ចប់មុខតំណែងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អត្តលេខ ៥៤៤៣៣ ពីប្រធាននាយកដ្ឋានវិទ្យុទាក់ទង ។

    មាត្រា២៖ ផ្ទេរ និងតែងតាំងមុខតំណែងដល់នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន ០២ រូប ដូចមានរាយនាមខាងក្រោម ៖

    ១. លោកឧត្តមសេនីយ៍ទោ ពុំ សន្ទរ អត្តលេខ ៦៨២៣៩ ពីស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ទៅជាអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ។

    ២- លោកឧត្តមសេនីយ៍ទោ ផាន់ សុផល អត្តលេខ ០៧៨៤ ជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង ។

    មាត្រា៣៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ និងមាត្រា ២ ខាងលើត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

    Share This Post: